កែ​ទម្រង់​ស្ថាប័ន​នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​សក្ដានុពល​នាំ​ចេញ​អង្ករ​ខ្ពស់

រដ្ឋាភិបាល​និង​អ្នក​ដែល​ពាក់ព័ន្ធ​យល់​ថា ការ​នាំ​ចេញ​អង្ករ​​កម្ពុជា មាន​សក្ដានុពល​​មួយ​ខ្ពស់​ជាង​​​​​ ប្រទេស​អ្នក​នាំ​ចេញ​អង្ករ​​ក្នុង​​អាស៊ាន គឺ​ការ​លើក​លែង​ពន្ធ​នាំ​​ចូល​ទៅ​សហភាព​អឺរ៉ុប។

0:00 / 0:00

ប៉ុន្តែ​​​រដ្ឋាភិបាល​បាន​អះអាង​ថា ដើម្បី​ប្រកួត​ប្រជែង​ឈ្នះ​ក្នុង​បរិបទ​ទីផ្សារ​សេរី​រវាង​ប្រទេស​អាស៊ាន ប្រទេស​កម្ពុជា​ត្រូវ​ធ្វើ​កែ​ទម្រង់​ស្ថាប័ន​ជា​ច្រើន។ ស្ថាប័ន​ទាំង​នោះ​រួម​មាន ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម ស្ថាប័ន​លើក​កម្ពស់​ការ​នាំ​ចេញ​ជា​ដើម។

បច្ចុប្បន្ន​ការ​ចូល​រួម​ដោះ​ស្រាយ​ផ្នែក​ស្ថាប័ន​នេះ នៅ​មាន​កម្រិត​នៅ​ឡើយ។ កត្តា​នេះ​​ធ្វើ​ឲ្យ​អង្ករ​កម្ពុជា មាន​ភាព​ប្រកួត​ប្រជែង​តិច ប្រៀបធៀប​នឹង​ប្រទេស​នាំ​ចេញ​អង្ករ​នៅ​អាស៊ាន។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក អាន ស៊ីថាវ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។