យោងតាមប្រវត្តិវិទូសៀមបានប្រើឧបាកលជាច្រើនមុននឹងវាយយកបានរាជធានីលង្វែក ដោយប្រើមហាតលិកសៀមពីរនាក់ឲ្យក្លែងខ្លួនជាអ្នកបួសចូលមកស៊ើបការណ៍ក្នុងបន្ទាយលង្វែក និងបាញ់ប្រាក់ដួងចូលទៅក្នុងព្រៃឫស្សីជាដើម។ ព្រៃឫស្សីនេះមានកម្រាស់១៦០ម៉ែត្រ ត្រូវប្រជារាស្រ្តមួយចំនួនលួចឆ្ការដែលធ្វើឲ្យរបងការពារនេះត្រូវរេចរឹលជាលំដាប់ រហូតដល់កងទ័ពសៀមចូលមកលើកទី២ រាជធានីលង្វែកក៏ត្រូវវាយបែកតែម្តង។
បន្ទាប់ពីសម័យកាលលង្វែក ប្រទេសកម្ពុជាឈានចូលដំណាក់កាលប្រវត្តិសាស្រ្តមួយថ្មីទៀត គឺសម័យកាលឧដុង្គ។
លោក ឱម ឧត្តម រាយការណ៍អំពីសម័យកាលឧដុង្គនៅក្នុងដំណាក់កាលចាប់ផ្តើមនៃសម័យកាល១នេះ ៖