បទសម្ភាសន៍ភាគទី៤៖ ប្រវត្តិផ្ដួចផ្ដើមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១
2021.11.26
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជារវាងភាគីជម្លោះខ្មែរទាំង ៤ក្រុម បានចាប់ផ្ដើមបោះជំហាននៅចុងឆ្នាំ១៩៨៧ ដែលនៅពេលនោះកងទ័ពវៀតណាមប្រមាណមួយសែនពីរម៉ឺននាក់កំពុងត្រួតត្រានៅក្នុងប្រទេសកម្ពុជានៅឡើយ។
ចាប់តាំងពីមុនឆ្នាំ១៩៨៧ អ្នកស្រី វេជ្ជបណ្ឌិត ពុង ឈីវហ្គេច ដែលពេលនោះរស់នៅប្រទេសបារាំង ជាមនុស្សម្នាក់សំខាន់ក្នុងការជួយធ្វើទំនាក់ទំនងឱ្យមានការជួបគ្នារវាងសម្ដេច ព្រះ នរោត្ដម សីហនុ ដែលពេលនោះជាមេដឹកនាំអ្នកតស៊ូត្រីភាគី និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
សូមអញ្ជើញស្ដាប់បទសម្ភាសន៍ ភាគទី៤ របស់លោក ជី វិតា នៅខែតុលា ឆ្នាំ២០១៥ ជាមួយអ្នកស្រី វេជ្ជបណ្ឌិត ពុង ឈីវហ្គេច ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ អំពី៖ សម្ដេច សីហនុ រើសកន្លែងក្នុងការជួបលោក ហ៊ុន សែន...
នៅមានតទៅភាគទី៥...