ប័ណ្ណសារព័ត៌មាន
2010-12-31
ក្រុមហ៊ុនឧស្សាហកម្មទូរស័ព្ទដៃពិភពលោក (GSMA) ដែលតំណាងឲ្យក្រុមហ៊ុនទូរស័ព្ទដៃប្រមាណជិត ១ពាន់ក្រុមហ៊ុន នៅក្នុងបណ្ដាប្រទេសជាង ២១៩ ក្នុងពិភពលោក បានឲ្យដឹងថា ស្ត្រីជាង ៣០០លាននាក់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មិនមានទូរស័ព្ទដៃប្រើប្រាស់ទេ។
2010-12-30
ប្រវត្តិវិទូខ្មែរមួយចំនួនអះអាងថា បុព្វបុរសខ្មែរមិនត្រឹមតែបានបន្សល់ទុកសិលាចារិកជាច្រើន នៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្នប៉ុណ្ណោះទេ នៅឯដែនដីកម្ពុជាក្រោមឯណោះវិញ ក៏មានស្លាកស្នាមប្រវត្តិសាស្ត្រខ្មែរជាច្រើនដែរ។
2010-12-30
ជំងឺរលាកថ្លើមប្រភេទប៊ី (B) ឬហៅថា Hepatitis B ជាជំងឺឆ្លង និងមានលក្ខណៈធ្ងន់ធ្ងរមួយប្រភេទ នៅលើពិភពលោកយើងនេះ។
2010-12-30
សារធាតុគីមីដែលមាននៅក្នុងថ្មពិល និងអាគុយ ជាពិសេសជាតិស័ង្កសី ប្រាក់ បារ៉ត សំណ នីកែល កាត់មីញ៉ូម និងអាស៊ីតស៊ុលហ៊្វួរិក ធ្វើឱ្យប៉ះពាល់ច្រើនប្រការដល់មនុស្ស និងបរិស្ថាន។
2010-12-26
យុវជនដែលរៀនចប់ការសិក្សាផ្នែកកសិកម្ម បានសាកល្បងធ្វើស្រែពិសោធប្រពលវប្បកម្មដំណាំស្រូវ១ដើមប្រើពូជតែមួយ ចំនួន ៣ស្រែ ដោយបានប្រើជីក្នុងការដាំដុះខុសៗគ្នា។
2010-12-25
ក្រមព្រហ្មទណ្ឌបានចូលជាធរមាន កាលពីថ្ងៃទី១១ ធ្នូ កន្លងទៅនេះ។
2010-12-24
អ្នកលក់បន្លែជាច្រើននៅផ្សារកណ្ដាល បានប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា ប្រការដែលមានទូរស័ព្ទដៃប្រើប្រាស់មក ពួកគេអាចរកម៉ូយបោះដុំបន្លែបានច្រើននៅតាមភោជនីយដ្ឋាន និងទាក់ទងជាមួយអតិថិជនដែលមកទិញនៅក្នុងផ្សារបានជាប់ជាប្រចាំមិនឲ្យដាច់ម៉ូយ ហើយដែលកត្តាទាំងនេះ នាំឲ្យពួកគេរកប្រាក់ចំណូលបានគ្រាន់បើជាងមុន។
2010-12-23
សន្ធិសញ្ញាឆ្នាំ១៩៨៩ និងច្បាប់ស្ដីពីការគ្រប់គ្រងកាកសំណល់នៅតាមប្រទេសនានាលើពិភពលោកកំណត់ថា អាគុយជាជំពូកសំណល់រឹងប្រកបដោយគ្រោះថ្នាក់ ដែលចាំបាច់ត្រូវត្រួតពិនិត្យការពារឱ្យបានហ្មត់ចត់។
2010-12-21
បញ្ហាស៊ីសំណូកសូកប៉ាន់ ឬអំពើពុករលួយ តែងធ្វើឲ្យក្រុមហ៊ុនសុចរិតមួយចំនួននៅឯនាយសមុទ្ររារែកក្នុងការមកបណ្ដាក់ទុននៅកម្ពុជា ដោយសារក្រុមហ៊ុនទាំងនោះមិនមានជំនឿលើនីតិរដ្ឋ និងការគ្រប់គ្រងរបស់រដ្ឋាភិបាល។
2010-12-20
មន្ត្រីជំនាញផ្នែកកសិកម្មបានអំពាវនាវឲ្យកសិកររក្សាទុកដាក់ពូជស្រូវឱ្យបានល្អ និងជ្រើសរើសសម្រិតសម្រាំងពូជស្រូវឲ្យបានកាន់តែសុទ្ធ ដើម្បីធ្វើឱ្យអង្ករខ្មែរមានគុណភាពល្អ ដែលអាចនឹងប្រកួតប្រជែងដណ្ដើមទីផ្សារអង្ករនៅលើពិភពលោកបាន។
2010-12-17
ក្នុងនាទីស្ត្រីខ្មែរនៅសប្ដាហ៍នេះ អ្នកស្រី ម៉ៅ សុធានី មានសេចក្ដីរាយការណ៍ពិស្ដារអំពីប្រវត្តិរឿងរ៉ាវរបស់ស្ត្រីលក់បន្លែម្នាក់នៅផ្សារកណ្ដាល ដែលមិនចេះអក្សរតែអាចប្រើទូរស័ព្ទដៃសម្រាប់ការទាក់ទងក្នុងមុខរបរលក់ដូរតូចតាចនេះ។
2010-12-16
ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកគីមី និងសុខភាព បានសរសេរឱ្យដឹងថា សារធាតុសំណអាចផ្លាស់ប្ដូរពីទីមួយទៅទីមួយទៀត នៅក្នុងបរិយាកាស ក្នុងធម្មជាតិ ប៉ើងរសាត់ក្នុងខ្យល់ រលាយចូលក្នុងទឹក និងជ្រាបចូលទៅក្នុងដី ដែលវាអាចដក់នៅជាប់បានយូរឆ្នាំ។
2010-12-16
ប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួន បានថ្លែងអះអាងថា ឈ្មោះភូមិ ឃុំ ស្រុក និងខេត្ត ដែលជាឈ្មោះតាមភាសាខ្មែរ នៅឯដែនដីកម្ពុជាក្រោម រងការប្ដូរឈ្មោះខ្មែរឲ្យមានសំនៀងជាភាសាវៀតណាមជាបន្តបន្ទាប់ ពិសេសនៅក្នុងរដ្ឋការវៀតណាមសម័យលោក ង៉ោ ឌីញយៀម។
2010-12-16
ជំងឺគ្រុនពោះវៀន ជាជំងឺឆ្លងមួយដែលនៅតែយាយីសុខភាពពលរដ្ឋនៅលើសកលលោក។ ជាពិសេស ជំងឺនេះមានការឆ្លងរាលដាលខ្លាំងនៅបណ្ដាប្រទេសទាំងឡាយណា ដែលកម្រិតអនាម័យនៅទាប។
2010-12-15
ក្រុមអ្នកនយោបាយជំទាស់ អ្នកសង្កេតការណ៍ និងក្រុមអង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស តែងធ្វើអត្ថាធិប្បាយ ឬរាយការណ៍ថា ការគ្រប់គ្រងនគររបស់រដ្ឋាភិបាលកម្ពុជា មានចំណុចខ្វះខាតត្រង់នេះ ឬត្រង់នោះច្រើន ហើយក្រុមអង្គការសង្គមស៊ីវិលបានផ្ដល់យោបល់ដល់រដ្ឋាភិបាលក្នុងនាមជាដៃគូអភិវឌ្ឍន៍ប្រទេសជាតិថា ឲ្យបំបាត់អំពើពុករលួយដែលជាឧបសគ្គដល់ការអភិវឌ្ឍន៍។