ប័ណ្ណសារព័ត៌មាន
2010-12-09
អត្ថបទព័ត៌មានសុខភាពតាមប្រព័ន្ធអ៊ីនធឺណិតមួយ ឈ្មោះ CPR&First Aid បានបង្ហាញថា មានមនុស្សរាប់លាននាក់មានបញ្ហាបេះដូងធ្វើទុក្ខជារៀងរាល់ឆ្នាំ។ ក្នុងចំណោមនោះ មានអ្នកជំងឺច្រើនជាង ២០ភាគរយបានស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
2010-12-05
ក្នុងពេលដែលកសិករកំពុងតែប្រមូលផលស្រូវវស្សាបណ្តើរៗ ក្រុមអ្នកជំនាញកសិកម្មបានណែនាំកសិករអំពីការរក្សាទុកពូជស្រូវ និងវិធីបន្សុទ្ធពូជស្រូវ ដែលជាកត្តាមួយអាចជំរុញឲ្យទីផ្សារនាំអង្ករចេញទៅលក់នៅបរទេសបានច្រើនតាមការប្រកាសរបស់រដ្ឋាភិបាលកម្ពុជា។
2010-12-05
នៅគ្រាដែលបរិមាណត្រីធម្មជាតិកាន់តែថយចុះ មន្ត្រីនាយកដ្ឋានជលផលបានបង្កើនការផ្សព្វផ្សាយឲ្យកសិករដែលនៅឆ្ងាយពីទន្លេ បឹង ស្ទឹង ព្រែកជាដើម នាំគ្នាចិញ្ចឹមត្រីទាំងប្រភេទពូជនាំចូល និងពូជក្នុងស្រុក ដែលធន់នឹងជំងឺ ដើម្បីបង្កើនអាហារជាតិសាច់ត្រី ផ្គត់ផ្គង់សេចក្ដីត្រូវការទីផ្សារ។
2010-12-02
គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១០នេះ បានជជែកពិភាក្សាលើសេចក្ដីព្រាងច្បាប់អន្តរជាតិ ប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារ ដើម្បីចូលរួមកាត់បន្ថយអំពើហិង្សាលើស្ត្រី និងកុមារទូទាំងពិភពលោក។
2010-11-21
មន្ត្រីជំនាញកសិកម្មបានឲ្យដឹងថា ត្រីធម្មជាតិនៅសំបូរដដែល ក៏ប៉ុន្តែកំណើនមនុស្សកាន់តែច្រើនឡើង អ្នកទទួលទានអាហារសាច់ត្រីបានធ្វើឲ្យត្រីធម្មជាតិមិនអាចផ្គត់ផ្គង់គ្រប់តាមតម្រូវការទីផ្សារ។
2010-11-20
នៅប្រទេសកម្ពុជា ប្រជាពលរដ្ឋដែលមានជម្លោះជាមួយគ្នាលើរឿងតូចតាច អាចដាក់ពាក្យប្ដឹងដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការបាន។ ការដោះស្រាយក្រៅប្រព័ន្ធតុលាការនៅទីនេះ គឺសំដៅការដោះស្រាយតាមរយៈមណ្ឌលសេវាកម្មយុត្តិធម៌ថ្នាក់ស្រុក និងក្រុង ដែលបង្កើតដោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។
2010-11-19
ភាពជឿនលឿននៃបច្ចេកវិទ្យាទំនើបក្នុងការប្រាស្រ័យទាក់ទងគ្នា ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដោយការប្រើអ៊ីមែល ការសរសេរឆ្លងឆ្លើយភ្លាមៗតាមទូរស័ព្ទ ដែលហៅកាត់ថា SMS និងការប្រើទូរស័ព្ទដៃ បានធ្វើឲ្យមានការផ្លាស់ប្តូរជាច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់ៗគ្នាក្នុងពិភពលោក ហើយទំនាក់ទំនងទាំងនោះ គឺមានភាពងាយស្រួលគួរជាទីទុកចិត្ត និងឆាប់រហ័សទាន់ចិត្ត។
2010-11-18
ថ្មប្រើសម្រាប់ដាក់ឧបករណ៍គ្រឿងអេឡិចត្រូនិកផ្សេងៗ ដែលភាសាអង់គ្លេសហៅថា Battery សុទ្ធតែផលិតឡើងដោយសារធាតុគីមីច្រើនប្រភេទ ដែលជាជាតិពុល ក្នុងនោះរួមមានស័ង្កសី សំណ បារត ប្រាក់ នីកែល កាបោន ឬ ធ្យូង អាល់កាឡាំង ឬជាតិក្បុង និងអាស៊ីតជាដើម។
2010-11-14
នៅប្រទេសកម្ពុជា តុលាការតែងតែកោះហៅប្រជាពលរដ្ឋឲ្យចូលខ្លួនទៅតុលាការ តាមលិខិតអញ្ជើញមួយ ដែលគេនិយមហៅថា ដីកា។ ដីកាមានច្រើនប្រភេទ និងចេញដោយអាជ្ញាធរតុលាការ ទៅតាមពេលវេលា និងទៅតាមសំណុំរឿង ពាក្យបណ្ដឹងដែលទាក់ទងជាមួយជនត្រូវកោះហៅ ឬអញ្ជើញ។
2010-11-14
ពលរដ្ឋខេត្តស្ទឹងត្រែងម្នាក់អះអាងថា ទឹកទន្លេមេគង្គឆ្នាំនេះរាក់ជាងរាល់ឆ្នាំ ដែលគួរឲ្យបារម្ភអំពីផលប៉ះពាល់ដល់ទិន្នផលត្រីក្នុងទន្លេ អាចធ្វើឲ្យមានការថយចុះ។
2010-11-12
ប្រជាពលរដ្ឋខ្មែរក្រោមមួយចំនួន បានថ្លែងអះអាងថា កាលពីចុងទសវត្សរ៍១៩៥០ រដ្ឋការវៀតណាមសម័យលោក ង៉ោ ឌីញយៀម បានចេញច្បាប់ប្ដូរឈ្មោះខ្មែរនៅឯដែនដីកម្ពុជាក្រោម ឲ្យមានសំនៀងជាភាសាវៀតណាម។
2010-11-12
កញ្ញា សា ហ្វាទីលី (Sa Fatily) អាយុ ២៤ឆ្នាំ ជាយុវតីខ្មែរឥស្លាម ដែលបច្ចុប្បន្នធ្វើការជាផលិតករខ្សែភាពយន្តឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលហៅកាត់ថា DC-Cam។
2010-11-11
ថ្មដែលប្រើសម្រាប់ដាក់ឧបករណ៍ផ្សេងៗ មានពិល នាឡិកា ម៉ាស៊ីនថតរូប ទូរស័ព្ទដៃ កុំព្យូទ័រ ឡាន និងបំភ្លឺផ្ទះសម្បែង និងគ្រឿងអេឡិចត្រូនិកជាច្រើនទៀត គឺសុទ្ធតែមានផ្ទុកសារធាតុពុល ដែលបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន។
2010-11-08
លោកអ្នកបានជ្រាបរួចមកហើយអំពីសិទ្ធិរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការឃាត់ខ្លួន។ មន្ត្រីនគរបាលយុត្តិធម៌មានសិទ្ធិឃាត់ខ្លួនមនុស្សចំនួន ៤៨ម៉ោង និងអាចពន្យារបាន ២៤ម៉ោងទៀត ក្នុងករណីដែលមានតម្រុយដែលបង្ហាញថា មានពិរុទ្ធភាពលើបុគ្គលដែលឃាត់ខ្លួន និងដោយមានការយល់ព្រមពីព្រះរាជអាជ្ញាឲ្យមានការឃាត់ខ្លួន។
2010-11-07
បន្លែចែកចេញជាច្រើនប្រភេទ មានបន្លែស្លឹក បន្លែប្រភេទជាដើមវល្លិ និងបន្លែប្រភេទជាផ្លែជាដើម។