ប័ណ្ណសារព័ត៌មាន
2010-10-03
ផ្សិតចំបើងគេនិយមបរិភោគច្រើន ព្រោះជាបន្លែសំខាន់ សំបូរជីវជាតិសម្រាប់ទ្រទ្រង់រាងកាយ ទន្ទឹមនឹងនេះ មានគេចូលចិត្តដាំផ្សិតចំបើងនេះច្រើន ដោយសារតម្រូវការទីផ្សារមានច្រើន ហើយលក់បានថ្លៃខ្ពស់ផង។
2010-10-01
ចម្បាំងរវាងកងទ័ពវៀតណាមខាងត្បូង និងខាងជើង បានកម្រើកខ្លាំងជាថ្មីឡើងវិញ នៅក្នុងរដ្ឋការលោក ង៉ោ ឌីញយៀម ដែលគ្រប់គ្រងវៀតណាមខាងត្បូង ឬកម្ពុជាក្រោម កាលពីចន្លោះឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៦៣។ សង្គ្រាមនេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្រោមរាប់សែននាក់ រួមទាំងព្រះសង្ឃខ្មែរក្រោមផង ធ្លាក់ក្នុងភាពយ៉ាប់យ៉ឺនកាន់តែលំបាកវេទនា។
2010-09-29
ការទុស្សេខ្សែភ្លើង ឬឆ្លងចរន្តអគ្គិសនីជាញឹកញយ បង្កគ្រោះអន្តរាយឆេះទ្រព្យសម្បត្តិផ្ទះសម្បែង និងបណ្ដាលឱ្យមនុស្សរងរបួស ពិការ និងរហូតបាត់បង់អាយុជីវិតមនុស្ស។
2010-09-26
គ្រាប់សណ្ដែកបាយគឺជាធញ្ញជាតិមួយប្រភេទ ដែលគេយកវាទៅច្នៃបានច្រើនជំពូកក្នុងការធ្វើជាចំណីអាហារសម្រាប់បរិភោគ។
2010-09-23
អ្នកស្រី លី ពញារី ដែលជាមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ ក្នុងខេត្តសៀមរាប បានត្រូវស្ថានីយទូរទស្សន៍ ស៊ី.អិន.អិន (CNN) ជ្រើសរើសជាវីរជនសម្រាប់ឆ្នាំ២០១០ ក្នុងចំណោមបេក្ខជនបេក្ខនារីរាប់រយនាក់ពីបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក ដែលបានជួយដល់សហគមន៍របស់ពួកគេ។
2010-09-22
កន្លងមកនេះវិទ្យុអាស៊ីសេរីបានជម្រាបជូនអំពីកត្តាផ្សេងៗ ដែលបណ្ដាលឱ្យកើតមានការឆ្លងចរន្តអគ្គិសនី ឬទុស្សេខ្សែភ្លើង ដែលអាចបណ្ដាលឲ្យឆក់មនុស្សស្លាប់ ឬរងរបួស ព្រមទាំងបង្កជាអគ្គីភ័យឆេះផ្ទះសម្បែង ទ្រព្យសម្បត្តិ។
2010-09-19
ការដាំបន្លែបង្ការនានាតាមផ្ទះ និងតាមគ្រួសារ អាចរួមចំណែកកាត់បន្ថយប្រាក់ចំណាយក្នុងគ្រួសារបានមួយផ្នែកដែរ ជាពិសេសបានចូលរួមចំណែកក្នុងការធានានូវសន្តិសុខស្បៀងអាហារូបត្ថម្ភទៀតផង។
2010-09-17
ការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ការបរិភោគចំណីអាហារតាមបែបលំនាំមេឌិតតេរ៉ានៀន ឬភាសាអង់គ្លេសហៅថា Mediterranean Diet ដែលបណ្ដាប្រទេសនៅជុំវិញសមុទ្ទមេឌីទែរ៉ាណេ មានអេស្ប៉ាញ អ៊ីតាលី ក្រិក ជាដើម នាំគ្នាបរិភោគជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា ជាចំណីអាហារជួយឲ្យមានសុខភាពល្អ។
2010-09-16
ជំងឺរលាកប្រហោងឆ្អឹងក្បាល ជាជំងឺមួយប្រភេទឧស្សាហ៍កើតឡើងចំពោះមនុស្សទូទៅរាប់លាននាក់ នៅទូទាំងពិភពលោក។ របាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបង្ហាញថា ក្នុងចំណោមអ្នកជំងឺទៅជួបពេទ្យ ១៥០លាននាក់ មានអ្នករលាកប្រហោងឆ្អឹងក្បាលជិត ៣១លាននាក់។
2010-09-15
នៅក្នុងនាទីវិទ្យាសាស្ត្រ និងជីវិតនៅសប្ដាហ៍នេះ សូមលើកយកនូវការអធិប្បាយណែនាំរបស់លោកអ្នកជំនាញ ជុំវិញមូលហេតុមួយចំនួនដែលធ្វើឱ្យមនុស្សត្រូវខ្សែភ្លើងឆក់។
2010-09-13
ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីវៀតណាម លោក ង៉ោ ឌីញ យៀម ចន្លោះពីចុងទសវត្សទី៥០ ដល់ដើមទសវត្សទី៦០ មានការបំបិទសេរីភាពនៃការគោរពជំនឿព្រះពុទ្ធសាសនា នៅទូទាំងប្រទេសវៀតណាម រួមមានទាំងដែនដីកម្ពុជាក្រោមផង។
2010-09-12
ជាទូទៅការចិញ្ចឹមវារីសត្វ ឬសត្វដែលរស់នៅក្នុងទឹកជាច្រើនប្រភេទក្នុងស្រះតែមួយ គេកម្រនឹងឃើញអ្នកចិញ្ចឹមទទួលបានជោគជ័យណាស់។
2010-09-10
ក្នុងនាទីស្ត្រីខ្មែរនៅសប្ដាហ៍នេះ សូមលើកយកពីវិធីសាស្ត្រមួយចំនួនដែលមនុស្សគ្រប់ៗគ្នាគួរអនុវត្ត ដើម្បីធ្វើឲ្យជីវិតរស់នៅមានសុខភាពល្អ និងមានអាយុវែង។
2010-09-09
តាមរយៈការស្រាវជ្រាវរបស់អ្នកជំនាញផ្នែកសិលាចារឹក បានបង្ហាញឲ្យឃើញថា នៅក្នុងសម័យបុរាណ ថ្នាក់ដឹកនាំប្រទេសមានការគិតគូរជាខ្លាំងអំពីបូរណភាពទឹកដី នៅពេលដែលមានការប៉ុនប៉ងណាមួយពីបរទេស។ អ្នកស្រាវជ្រាវបានរកឃើញភស្តុតាងជាច្រើន ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះការការពារទឹកដី។
2010-09-09
នៅក្នុងនាទីវិទ្យាសាស្ដ្រ និងជីវិតរបស់វិទ្យុអាស៊ីសេរីនៅសប្ដាហ៍នេះ សូមលើកយកនូវការបកស្រាយណែនាំរបស់អ្នកជំនាញ អំពីកត្តាដែលបណ្ដាលឲ្យមានការទុស្សេខ្សែភ្លើង និងវិធីសាស្ត្រក្នុងការតភ្ជាប់បណ្ដាញភ្លើងអគ្គិសនីនៅតាមលំនៅឋាន ដើម្បីទប់ស្កាត់ ការពារគ្រោះថ្នាក់ទាំងនេះ មកជម្រាបជូនជាបន្តទៀត។