ប័ណ្ណសារព័ត៌មាន
2012-10-21
ច្រើនឆ្នាំកន្លងមកហើយ ដំណាំធូរេននៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែប្រមូលផល បានជួបជំងឺជាច្រើន មានដូចជាជំងឺលឿងស្លឹក ជំងឺដង្កូវដួងស៊ីក្នុងដើម ជំងឺផ្សិតស ដុះលើសំបកដើមធូរេន ជំងឺងាប់ចុងៗមែក បន្ទាប់មកដើមធូរេនថយចុះ ផ្លែ ផ្កា ហើយបានងាប់ដើមទាំងស្រុងជាបន្តបន្ទាប់។
2012-10-18
សត្វកង្កែប ជាភ្នាក់ងារសំខាន់ក្នុងការសម្លាប់សត្វល្អិតស៊ីបំផ្លាញដំណាំ។ ក្រៅពីនេះ កង្កែបក៏ជាសត្វងាយចិញ្ចឹមដែរ ប៉ុន្តែការចិញ្ចឹមទទួលបានជោគជ័យ លុះត្រាតែអ្នកចិញ្ចឹមចេះថែទាំ និងបង្ការជំងឺផ្សេងៗ ពិសេសជំងឺហើមពោះ និងជំងឺរលាកស្បែក។
2012-10-12
ស្ត្រីវ័យចំណាស់មួយក្រុមដែលបានរួចជីវិតចេញផុតពីរបបសម្លាប់រង្គាលកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ព្យាយាមបង្ហាញពីភាពឈឺចាប់ និងទុក្ខសោក ដែលពួកគេជួបប្រទះ ទៅដល់សាធារណជនជាតិ និងអន្តរជាតិ នៅក្នុងវេទិកាស្ត្រី ស្ដីពីហិង្សាយេនឌ័រពេលមានជម្លោះ។
2012-10-11
ការលួចរត់ចេញពីពន្ធនាគារ ត្រូវមានទោស។ ការលួចរត់ចេញពីពន្ធនាគារនេះ មានកត្តាជាច្រើនរួមផ្សំជាមួយគ្នា គឺទី១ ដោយសារអ្នកទោស ឬទណ្ឌិត ប៉ុនប៉ង និងរកមធ្យោបាយរត់គេច និងទី២ មានការសមគំនិតរវាងឆ្មាំពន្ធនាគារ ដើម្បីធ្វើឲ្យការលួចរត់នោះបានសម្រេចផល។
2012-10-11
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នៅលើទឹកដីកំណើតរបស់ខ្លួន និងនៅបរទេស បានធ្វើពិធីភ្ជុំបិណ្ឌដូចនឹងនៅកម្ពុជាដែរ។ ប៉ុន្តែការធ្វើពិធីភ្ជុំបិណ្ឌតាមពុទ្ធសាសនានៅវៀតណាម នោះ ពួកគេមិនមានសិទ្ធិសេរីភាពពេញលេញដូចនៅក្នុងប្រទេសកម្ពុជា ដែលប្រកាសថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនោះទេ។
2012-10-10
អ្នកវិភាគផ្នែកសេដ្ឋកិច្ចថ្លែងថា បើនរណាម្នាក់មិនចង់មានបំណុល មានតែអ្នកនោះកុំខ្ចីបុល ហើយនិងកុំទិញអ្វីជឿ។ ប៉ុន្តែបើជៀសបំណុលមិនរួច គេគប្បីរៀនសូត្រឲ្យយល់ដឹងអំពីរបៀបចាត់ចែងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យឲ្យនៅតិចបំផុត។
2012-10-10
ការអភិវឌ្ឍវិស័យឯកជនដែលផ្ដោតលើសហគ្រាសខ្នាតតូច និងមធ្យម បានក្លាយជាចលករមួយសម្រាប់ធានាកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់អាស៊ាន និងការបង្កើតការងារ។
2012-10-09
មន្ត្រីជំនាញផ្នែកប្រឆាំងគ្រឿងញៀន ថ្លែងថា អំពើហិង្សាក្នុងគ្រួសារជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗជាច្រើន ដែលជំរុញឲ្យកុមារ និងយុវជនអាចធ្លាក់ខ្លួនទៅប្រើប្រាស់គ្រឿងញៀន។
2012-10-07
ដីជាកត្តាសំខាន់ក្នុងការធ្វើឲ្យដំណាំមានសុខភាពល្អ អាចមានដើមល្អ ផ្លែល្អ ហើយដំណាំដែលហុចផលបានច្រើន ក៏អាស្រ័យលើគុណភាពដីនោះដែរ។ ចំពោះដីដាំដំណាំហូបផ្លែ គេត្រូវប្រើរយៈពេលយូរឆ្នាំ ទម្រាំបានទទួលផលពីដំណាំហូបផ្លែនោះ។
2012-10-05
នារីខ្មែរបច្ចុប្បន្ន កាន់តែច្រើនឡើងៗបានចូលរួមក្នុងការអភិវឌ្ឍប្រទេស ដោយការចាប់យកតួនាទីសំខាន់ៗមួយចំនួនក្នុងជួរអ្នកដឹកនាំ។
2012-10-04
ការរំលោភសិទ្ធិមនុស្សទៅលើប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នៅប្រទេសវៀតណាម នៅតែជាបញ្ហាចោទនៅឡើយ ទោះបីជាកន្លងមកអាជ្ញាធរវៀតណាម បានបដិសេធក៏ដោយ។
2012-10-04
អង្គការមនុស្សធម៌បរទេស៤ គឺអង្គការកាតូលិក រីលីហ្វ ស៊ើវីស (Catholic Relief Serces) ឃែរ៍ (CARE) អុកស្វាម (Oxfam) និង ផែក (PACT) បានសិក្សាស្រាវជ្រាវ ហើយផ្សាយរបាយការណ៍រួមគ្នាមួយ កាលពីឆ្នាំ២០១១ អំពីគ្រួសារប្រជាពលរដ្ឋខ្មែរដែលខ្ចីបុលធនាគារដោយដាក់ចំណងជើងថា "លិចលង់ក្នុងបំណុល"។
2012-10-02
ការវាយតប់នៅតាមភូមិ បានកើតមានជារឿយៗរវាងក្មេងៗដែលឈ្លោះគ្នា ដោយអាងមានបក្ខពួក។ កាលណាមានការវាយតប់គ្នាដោយអំពើហិង្សា អាជ្ញាធរត្រូវដោះស្រាយដោយប្រកាន់យុត្តិធម៌ និងទៅតាមច្បាប់។
2012-09-30
ប្រជាពលរដ្ឋមួយចំនួនធ្លាក់ខ្លួនប្រើប្រាស់ និងញៀនគ្រឿងញៀន ដោយសារខ្វះការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន។
2012-09-30
ក្នុងពេលអាកាសធាតុប្រែប្រួល ធ្វើឲ្យតំបន់ខ្លះខ្វះទឹក តំបន់ខ្លះទឹកជំនន់។ បញ្ហានេះនាំឲ្យដំណាំកសិកម្មត្រូវសត្វល្អិតស៊ីបំផ្លាញ។