ប័ណ្ណសារព័ត៌មាន
2012-09-13
គម្រោងបង្កើតកម្មវិធីសំឡេងខ្មែរកម្ពុជាក្រោម ផ្សាយតាមវិទ្យុជាតិ ដែលរៀបចំឡើងដោយមិត្តសមាគមខ្មែរកម្ពុជាក្រោមនោះ បានអូសបន្លាយអស់រយៈពេលជាងពីរឆ្នាំមកហើយ មិនទាន់ដំណើរការនៅឡើយ។ ទោះបីជាក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យផ្សាយដោយឥតគិតថ្លៃនៅតាមវិទ្យុជាតិនោះក្ដី។
2012-09-12
កសិករជាច្រើនបានចាប់អារម្មណ៍យកចិត្តទុកដាក់ក្នុងការរួមចំណែកកាត់បន្ថយការប្រើប្រាស់ជីគីមីក្នុងវិស័យកសិកម្ម។ ពួកគាត់បានរៀនពីគ្នានូវវិធីផ្សំមេជីធម្មជាតិច្រើនប្រភេទ ដើម្បីប្រើប្រាស់លើដំណាំដែលគាត់បានដាំ។
2012-09-12
ការកាន់កាប់អាវុធ ហើយបណ្តោយឲ្យមានជនទី២ យកអាវុធទៅប្រើប្រាស់ អាចមានទោស ដោយសារម្ចាស់អាវុធមានចេតនា ឬចូលដៃជាមួយអ្នកប្រព្រឹត្ត។ ប៉ុន្តែ បើសិនជាម្ចាស់អាវុធមិនមានចេតនាទេ គឺមិនមានទោសឡើយ។
2012-09-11
ប្រទេសសមាជិកអាស៊ានទាំង ១០ ចង់តភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយគ្នា និងចង់ឲ្យតំបន់អាស៊ានមានលំហូរទំនិញដោយសេរី។ ប៉ុន្តែអាស៊ានក៏កំពុងរៀបចំកសាងការតភ្ជាប់អាស៊ានទៅនឹងបណ្ដាញសេដ្ឋកិច្ចពិភពលោកផងដែរ ដូចប្រទេសចិន សហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបជាដើម។
2012-09-11
ក្នុងមួយថ្ងៃៗ មនុស្សប្រុសស្រីរាប់សិបនាក់ ដែលរងគ្រោះពីការញៀនជក់ និងចាក់គ្រឿងញៀន តែងទៅទទួលសេវាជំនួយមនុស្សធម៌ពីមណ្ឌលសំចតរបស់អង្គការ «កសាង» នៅតំបន់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
2012-09-06
បច្ចុប្បន្ន ស្ត្រីភាគច្រើននៅប្រទេសកម្ពុជា ដែលសម្បូណ៌ប្រាក់កាស កំពុងនិយមចង់បានសម្បុរស្បែកស ដោយយល់ឃើញថា អ្នកមានសម្បុរស គឺមានសម្រស់ស្អាត សាច់ល្អ និងមានឋានៈស្តុកស្តម្ភក្នុងសង្គម។
2012-09-04
ក្រៅពីមានលំហូរដោយសេរីនៃទំនិញ និងសេវាកម្ម នៅពេលតំបន់អាស៊ានធ្វើសមាហរណកម្មឆ្នាំ២០១៥ ក៏មានលំហូរដោយសេរីរវាងពលកម្ម ទាំងជំនាញ និងគ្មានជំនាញ ពីបណ្ដាប្រទេសសមាជិកអាស៊ាននីមួយៗដែរ។
2012-09-04
ប្រជាពលរដ្ឋមួយចំនួនមិនបានដឹងថា កាលណាមានជម្លោះក្នុងការទាមទារកាន់កាប់ទ្រព្យសម្បត្តិអចលនទ្រព្យ គឺភាគីមួយអាចសុំតុលាការចេញដីការក្សាការពារ មិនឲ្យភាគីមួយរំលោភសិទ្ធិទៅលើភាគីមួយទៀតបាន ក្នុងការលក់ដូរ ឬប្រើប្រាស់ទ្រព្យសម្បត្តិអចលនទ្រព្យនោះ មុនពេលតុលាការសម្រេចលើអង្គសេចក្តី។
2012-09-03
ពីមួយថ្ងៃទៅមួយថ្ងៃការវិវឌ្ឍន៍នៃភាពវៃឆ្លាតរបស់មនុស្សកាន់តែមានច្រើនឡើង។ នៅក្នុងខេត្តតាកែវ កសិករជាច្រើនបាននាំគ្នាប្រើវត្ថុធាតុដើមពីធម្មជាតិដើម្បីផលិតជាជីផ្សេងៗក្នុងការជួយឲ្យការងារកសិកម្មបានរីកលូតលាស់។
2012-09-03
បុប្ផា ជាឈ្មោះហៅក្រៅរបស់ស្ត្រីខ្មែរម្នាក់ អាយុ ៣៣ឆ្នាំ បច្ចុប្បន្នកំពុងបំពេញកិច្ចការស្ម័គ្រចិត្តដើម្បីជួយអប់រំយុវជនយុវនារីមួយចំនួន ដែលញៀនគ្រឿងញៀននៅទីក្រុងភ្នំពេញ ដើម្បីឲ្យគេអាចផ្តាច់គ្រឿងញៀនបាន។
2012-08-31
កញ្ញា ហេង លឹមហ៊ាង អាយុ២៣ឆ្នាំ កំពុងរៀនយកបទពិសោធន៍ និងស្វែងយល់អំពីដំណោះស្រាយក្រៅប្រព័ន្ធតុលាការ នៅក្រុមហ៊ុនផ្នែកច្បាប់មួយឈ្មោះថា Solution LLC ក្នុងរដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក។
2012-08-30
ព្រះរាជាណាចក្រកម្ពុជា បានអនុវត្តច្បាប់ស្ដីអំពីសញ្ជាតិ ចាប់តាំងពីពេលអតីតព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ប្រកាសឲ្យប្រើនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៩៦ បន្ទាប់រដ្ឋសភាបានអនុម័តនៅថ្ងៃ២០ ខែសីហា ឆ្នាំ១៩៩៦។
2012-08-29
កសិករនិងអាជីវករដែលចេះផលិតចំណីសត្វដោយខ្លួនឯង គឺមិនចាំបាច់ទិញចំណីឧស្សាហកម្មមកចិញ្ចឹមសត្វឡើយ។
2012-08-27
ផែនការរបស់សមាគមអាស៊ាន គឺចង់ឲ្យប្រទេសជាសមាជិក បង្កើតបានជាតំបន់មួយដែលមានលំហូរដោយសេរី ជាពិសេស ការបង្កើតតំបន់ពាណិជ្ជកម្មសេរី។
2012-08-23
រយៈពេលជាប់ទោសរបស់សកម្មជនការពារដីធ្លីខ្មែរកម្ពុជាក្រោម លោក ចៅ ហេន ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសវៀតណាម មកទល់ពេលនេះជិតផុតអាជ្ញាយុកាលនៃទោសហើយ។ ប៉ុន្តែក្រុមគ្រួសាររបស់លោកមិនទាន់ដឹងនៅឡើយទេថា តើអាជ្ញាធរវៀតណាមនឹងដោះលែងលោកឲ្យមានសេរីភាពឡើងវិញ ឬយ៉ាងណាទេ?