ប័ណ្ណសារព័ត៌មាន
2013-05-21
គុណភាពអប់រំអន់ខ្សោយធ្វើឲ្យយុវជនមិនទទួលបានការងារធ្វើសមរម្យឡើយនៅក្នុងបរិបទសមាហរណកម្មអាស៊ាន។ ភាពគ្មានការងារធ្វើក្នុងចំណោមយុវជនទាំងនោះ អាចចូលរួមចំណែកបង្កភាពវឹកវរនៅក្នុងសង្គម អំពើហិង្សា បទឧក្រិដ្ឋ និងឥរិយាបថប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត។
2013-05-21
កសិករមួយចំនួនបានរកឃើញវិធីថ្មីក្នុងការជ្រើសរើសគ្រាប់ពូជស្រូវយកទៅដាំដើម្បីបង្កើនទិន្នផលស្រូវ។ បច្ចេកទេសថ្មីនោះ គឺគេយកគ្រាប់ពូជដុះនៅកណ្ដាលកួរស្រូវ យកទៅដាំ បានផលច្រើនជាងគ្រាប់ពូជស្រូវដែលដុះនៅដើមកួរស្រូវ និងចុងកួរស្រូវ។
2013-05-13
ប្រទេសភាគច្រើនជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (Asean) ត្រូវបានគេចាត់ទុកថាជាមូលដ្ឋានផ្គត់ផ្គង់ឈើ ឬលក់ឈើដោយខុសច្បាប់ទៅឲ្យប្រទេសចិន។
2013-05-13
ប្រជាពលរដ្ឋមួយចំនួនបានរៀបអាពាហ៍ពិពាហ៍ហើយ ប៉ុន្តែមិនទាន់បានចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅឡើយ។ មិនតែប៉ុណ្ណោះ មានប្រជាពលរដ្ឋខ្លះមានការយល់ច្រឡំថា លិខិតសុំច្បាប់រៀបអាពាហ៍ពិពាហ៍ និងលិខិតចុះបញ្ជីអាពាហ៍ពិពាហ៍ គឺដូចគ្នា។
2013-05-12
ការប្រែប្រួលអាកាសធាតុបានបណ្ដាលឲ្យផែនដីឡើងកម្ដៅ និងដីក្ដៅឆាប់ស្ងួត។ បញ្ហានេះ មន្ត្រីកសិកម្មបានណែនាំកសិករឲ្យដាំដំណាំប្រើប្លាស្ទិកគ្រប់លើថ្នាលដំណាំ ដើម្បីឲ្យដីដក់ទឹកបានយូរថ្ងៃ ការពារថ្នាលដំណាំកុំឲ្យស្មៅដុះ និងការពារសត្វល្អិតកុំឲ្យស៊ីដំណាំ។
2013-05-10
ក្នុងការតស៊ូមតិដោយអហិង្សា មានវិធីមួយចំនួនត្រូវប្រើប្រាស់ដើម្បីអោយភាគីម្ខាងទៀតមានការផ្លាស់ប្ដូរ ឬយកចិត្តទុកដាក់ដោះស្រាយបញ្ហាណាមួយ។ ចម្រៀង ត្រូវចាត់ទុកថាជាចំណែកមួយក្នុងចំណោមវិធីទាំងនោះ។
2013-05-07
ការរៀបចំបោះឆ្នោតនៅក្នុងប្រទេសនីមួយៗ អាស្រ័យលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាអ្នករៀបចំ។ ម្យ៉ាងទៀត ដើម្បីជៀសវាងការចោទប្រកាន់នានា ពីគណបក្សនយោបាយ ទាក់ទងនឹងភាពយុត្តិធម៌នៅពេលបោះឆ្នោតនោះ ក៏អាស្រ័យលើស្ថាប័នរៀបចំបោះឆ្នោតនេះដែរ។
2013-05-05
ការផលិតចំណីសត្វរបស់គម្រោងពង្រឹងសហគ្រាសខ្នាតតូច ធំ និងមធ្យម នៅកម្ពុជា ហៅកាត់ថា អេម.អេស.អឹម.អ៊ី (MSME Cambodia) បានផ្ដល់បច្ចេកទេសផលិតចំណីសត្វដល់អ្នកចិញ្ចឹមបានច្រើនប្រភេទ។
2013-04-30
អំពើលួច និងប្លន់ គឺជាសកម្មភាពដណ្ដើមយកទ្រព្យសម្បត្តិអ្នកដទៃមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយខុសច្បាប់។ ប្រជាពលរដ្ឋតែងចាត់ទុកថា អំពើលួច គឺជាសកម្មភាពតូចតាច ប៉ុន្តែបើអំពើប្លន់វិញ គឺជាការប្រើអាវុធដើម្បីគំរាមកំហែងយកទ្រព្យសម្បត្តិអ្នកដទៃ។
2013-04-30
កម្ពុជាជាប្រទេសដែលទាក់ទាញអ្នកវិនិយោគបរទេសលេខ៨ នៅតំបន់អាស៊ាន ដែលមានប្រទេស ១០ ជាសមាជិក។ ប្រទេសដែលទាក់ទាញខ្លាំង គឺប្រទេសសិង្ហបុរី ម៉ាឡេស៊ី និង វៀតណាម។
2013-04-30
ជន្លេនជាអាហារសាច់សម្រាប់បំប៉នត្រី កង្កែប មាន់ ទា ជាដើម។ ជន្លេនក៏ជាសត្វដែលវាចូលចិត្តត្បុរទៅក្នុងដី ធ្វើឲ្យដីធូរ ជំនួយដំណាំនានាក្នុងវិស័យកសិកម្ម ដាំដុះបានល្អ។
2013-04-26
ត្រីក្រពត ជាត្រីដែលមានរសជាតិឆ្ងាញ់ពេញនិយមនៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ជាពិសេសនៅចិន និងជប៉ុន។ ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញផ្នែកមច្ឆជាតិ ឱ្យដឹងថា ត្រីក្រពតជាត្រីពុលខ្លាំង ហើយធ្វើឱ្យមានអ្នកពុលជារៀងរាល់ឆ្នាំ។
2013-04-23
ប្ដីប្រពន្ធដែលមានទំនាស់ជាមួយគ្នាតែងចង់លែងលះ ក្រោយពីមិនអាចបន្តរស់នៅជាមួយគ្នាបាន មិនអាចសម្របសម្រួលបញ្ចប់ទំនាស់គ្នាបាន។ មានគូស្វាមីភរិយាខ្លះ ចង់លែងលះគ្នា ហើយនៅទាមទារដណ្ដើមកូនយកទៅចិញ្ចឹមថែរក្សាទៀត។
2013-04-23
ការប្រើគ្រឿងយន្តជំនួសសត្វគោ ក្របី ក្នុងរបរកសិកម្ម ត្រូវប្រជាពលរដ្ឋនៅក្នុងតំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម កំពុងពេញនិយម ហើយគេចិញ្ចឹមគោ ក្របី សម្រាប់លក់ទិញសម្ភារៈមកប្រើប្រាស់វិញ។ ប៉ុន្តែការប្រើគ្រឿងយន្តជំនួសសត្វពាហនៈនោះ ក៏មានចំណុចអវិជ្ជមានរបស់វាដែរ។
2013-04-19
ជាញឹកញយ អ្នកបឹងកក់ ជាពិសេសស្ត្រីមេផ្ទះ បាននាំគ្នាតវ៉ាទៅគ្រប់ស្ថាប័នអាជ្ញាធរក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ក្នុងតំបន់កណ្ដាលក្រុងមួយនេះ។