ប័ណ្ណសារព័ត៌មាន
2013-04-18
ជនភៀសខ្លួនខ្មែរក្រោមនៅប្រទេសថៃ ក្នុងនោះមានអ្នកកំពុងរង់ចាំធ្វើសម្ភាស អ្នកខ្លះធ្លាក់បទសម្ភាសន៍ដើម្បីទទួលបានឋានៈជាជនភៀសខ្លួនពីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន យូ.អិន.អេច.ស៊ី.អ (UNHCR)។ ស្ថានភាពរស់នៅជនភៀសខ្លួនទាំងនោះ ប្រឈមនឹងការលំបាកសព្វបែបយ៉ាងក្នុងការរស់នៅជាជនអន្តោប្រវេសន៍មិនស្របច្បាប់។
2013-04-12
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរ ឬទូទៅបានត្រៀមខ្លួនអបអរសាទរក្នុងទិវាចូលឆ្នាំថ្មីនេះ។ ប្រជាពលរដ្ឋខ្មែរនៅកម្ពុជាទាំងអស់ បានសម្រាកក្នុងពិធីបុណ្យប្រពៃណីជាតិនេះ ហើយគ្រឹះស្ថានសិក្សា ស្ថាប័នរដ្ឋ ឯកជន ក៏បានឈប់សម្រាកទាំងអស់ដែរ។
2013-04-08
គោជាសត្វមានប្រយោជន៍ដែលជួយអូសទាញក្នុងវិស័យកសិកម្ម និងដែលជួយក្នុងការដឹកជញ្ជូនដែរ។ គោជាសត្វដែលសាច់របស់វាយកធ្វើជាអាហារមានតម្លៃខ្ពស់ជាងសាច់ជ្រូក ត្រី ក្នុងការជួញដូរនៅទីផ្សារ។ តើការចិញ្ចឹមបំប៉នគោគួរធ្វើដូចម្ដេចដើម្បីឲ្យគោលក់ចេញមិនខាត?
2013-04-04
ច្រកចេញចូលរវាងប្រទេសកម្ពុជា និងវៀតណាម បានបើកឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរចេញចូលដោយសេរី ក្នុងគោលបំណងទេសចរណ៍ ឬធ្វើជំនួញជួញដូរផ្សេងៗ ពិសេសទៅទៀតនោះ ជនជាតិវៀតណាម ចូលមកកម្ពុជា មានចំនួនរាប់សែននាក់នៅក្នុងឆ្នាំ២០១២។
2013-04-04
អូទីស្សឹម (Autism) ជាបញ្ហាមួយដែលស្ដាប់ទៅថ្មី ហើយប្លែកសម្រាប់ពលរដ្ឋកម្ពុជា។ អ្នកជំនាញខាងចិត្តសាស្ត្រ ឬអ្នកធ្វើការទាក់ទងនឹងផ្លូវចិត្តកុមារ ចាត់ទុកថា អូទីស្សឹម គឺជាពិការភាពមួយប្រភេទរបស់កុមារ ហើយកុមារអូទីស្សឹម កាន់តែមានចំនួនច្រើនឡើងនៅលើពិភពលោកបច្ចុប្បន្ន។
2013-04-02
ចំណងអាពាហ៍ពិពាហ៍ដោយស្ម័គ្រចិត្តប្ដីមួយប្រពន្ធមួយ ជាការចង់បានរបស់មនុស្សពេញវ័យគ្រប់រូប ប៉ុន្តែមានករណីប្ដីប្រពន្ធខ្លះ មិនអាចមានប្ដីមួយប្រពន្ធមួយរហូតនោះទេ។ បញ្ហានេះកើតឡើងដោយសារបុរសដែលមានប្រពន្ធមួយហើយ បានទៅការប្រពន្ធថ្មីមួយទៀត ឬស្ត្រីដែលមានប្ដីហើយ ទៅការប្ដីមួយទៀត។
2013-04-02
ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ាន បានចាប់ផ្ដើមប្រមាណជាង ៤ទសវត្សរ៍ ដែលបានធ្វើឲ្យប្រទេសនីមួយៗនៅក្នុងតំបន់ទាំងពីរទទួលបានអត្ថប្រយោជន៍ទាំងពាណិជ្ជកម្ម និងវិនិយោគ។
2013-04-02
បច្ចុប្បន្នសណ្ដែកដីកំពុងមានតម្លៃនៅក្នុងទីផ្សារ។ ថ្វីត្បិតសណ្ដែកដីមានតម្លៃខ្ពស់យ៉ាងណាក្តី ក៏គេមិនសូវឃើញមានកសិករដាំច្រើននៅឡើយនៅឆ្នាំ២០១៣ នេះ។
2013-03-30
ច្បាប់ស្ដីពីការងារ បានធានាអោយស្ត្រីជាកម្មករនិយោជិត បានបំពេញការងាររបស់ខ្លួន បើទោះជាពួកគេមានកូនតូចៗដែលត្រូវបីបាច់ថែរក្សា ឬបំបៅដោះក៏ដោយ គឺតាមរយៈការតម្រូវអោយមានបន្ទប់បំបៅដោះកូននៅតាមរោងចក្រសហគ្រាស។
2013-03-28
ជំងឺស្ទះសរសៃឈាមបេះដូង គឺជាជំងឺមួយដែលអាចបណ្ដាលឱ្យអ្នកជំងឺស្លាប់ភ្លាមៗ ព្រោះតែបេះដូងគាំង។ អ្នកជំនាញខាងបេះដូង ឱ្យដឹងថា មានមនុស្សរាប់លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺគាំងបេះដូង។
2013-03-28
ខ្មែរកម្ពុជាក្រោមរស់នៅប្រទេសកម្ពុជា ជាខ្មែរស្របច្បាប់ដូចនឹងប្រជាពលរដ្ឋទូទៅដែរ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ តែទោះជាយ៉ាងនេះក្ដី ខ្មែរកម្ពុជាក្រោមមួយចំនួន នៅតែប្រឈមនឹងបញ្ហាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអាជ្ញាធរមិនបង្កការងាយស្រួលដល់ពួកគាត់នោះទេ។
2013-03-26
គុណភាពអប់រំនៅកម្ពុជា ជាកត្តាមូលដ្ឋានបង្កើតធនធានមនុស្សប្រកបដោយសក្ដានុពល ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម។ គុណភាពអប់រំអន់ខ្សោយ បង្កការលំបាកសម្រាប់យុវជនទទួលបានការងារធ្វើសមរម្យនៅក្នុងបរិបទសមាហរណកម្មអាស៊ាន។
2013-03-25
អាកាសធាតុប្រែប្រួលនាំឲ្យកើតមានសត្វល្អិតចង្រៃជាច្រើនមកយាយីដំណាំ ធ្វើឲ្យកសិករលំបាកថែទាំដំណាំ។
2013-03-23
ជាតិសាសន៍នីមួយៗនៅលើសាកលលោក មានប្រពៃណីស្លៀកពាក់ផ្សេងៗពីគ្នា។ គេអាចសម្គាល់ជនជាតិនីមួយៗដោយមើលពីខាងក្រៅនោះ ក៏អាស្រ័យទៅលើការស្លៀកពាក់នេះដែរ។
2013-03-22
អង្គការមិនមែនរដ្ឋាភិបាល នៅតែបន្តអះអាងថា អំពើហិង្សាក្នុងគ្រួសារនៅតែជាកង្វល់ក្នុងគ្រួសារខ្មែរ។ ហិង្សានេះ បាននាំអោយមានអំពើកាប់សម្លាប់រវាងប្ដី និងប្រពន្ធ មិនបានថយចុះឡើយ ហើយមានសកម្មភាពកាន់តែឃោរឃៅ។