ប័ណ្ណសារព័ត៌មាន
2013-03-21
ជំងឺរបេង ត្រូវបានអ្នកជំនាញឱ្យដឹងថា នៅតែជាបញ្ហាធំ និងពិបាកដោះស្រាយនៅឡើយនៅលើពិភពលោកយើងសព្វថ្ងៃនេះ។ រីឯប្រទេសកម្ពុជា វិញ ត្រូវបានមន្ត្រីសុខាភិបាលផ្នែកជំងឺរបេង បញ្ជាក់ថា ក៏នៅតែមានច្រើនករណីដែរ។
2013-03-20
ប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានតម្លាភាពថវិកានៅអន់ខ្សោយនៅឡើយ បើធៀបនឹងប្រទេសសមាជិកអាស៊ានផ្សេងទៀត។
2013-03-20
ដោយសារតម្រូវការទីផ្សារ ការចិញ្ចឹមសត្វកន្ធាយបានចាប់ផ្ដើមកើនឡើង។ ម្ចាស់អាជីវកម្មចិញ្ចឹមសត្វកន្ធាយនេះក៏ត្រូវបង្កើនការចិញ្ចឹមដែរ ហើយត្រូវបង្កើនថែមទៀតនូវចំណេះដឹងនៃការបង្កាត់ពូជនៅក្នុងស្រុកខ្មែរទៀតផង។
2013-03-19
មនុស្សដែលត្រូវឃុំខ្លួនបណ្ដោះអាសន្ន អាចសុំនៅក្រៅឃុំបាន។ ប៉ុន្តែ ការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នបាន ឬមិនបាន គឺអាស្រ័យទៅលើការសម្រេចរបស់ព្រះរាជអាជ្ញា ចៅក្រមស៊ើបអង្កេត និងសភាស៊ើបសួរ។
2013-03-17
ការរៀបអាពាហ៍ពិពាហ៍នៅប្រទេសកម្ពុជា ត្រូវគោរពទៅតាមច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ។ បុរសដែលអាចរៀបអាពាហ៍ពិពាហ៍បាន គឺមានអាយុ ២០ឆ្នាំ។ ចំណែកនារីវិញ ត្រូវមានអាយុ ១៨ឆ្នាំ។
2013-03-12
អ្នកវិភាគនយោបាយបានរកឃើញថា ប្រទេសចិន និងសហរដ្ឋអាមេរិក ស្ថិតនៅពីក្រោយនៃជម្លោះសមុទ្រចិន ខាងត្បូង ជាមួយប្រទេសសមាជិកអាស៊ានមួយចំនួន។
2013-03-12
ស្លឹកខ្ទឹមធ្វើឲ្យមានសម្រស់ក្នុងអាហារផ្សេងៗ និងនាំមកនូវជីវជាតិផ្សេងៗ ដូចជា វីតាមីន និងកាល់ស្យូម ដែលអាចឲ្យមនុស្សមានសុខភាពមាំមួន។ តើការដាំខ្ទឹមយកស្លឹកលំបាក ឬស្រួលយ៉ាងណា?
2013-03-05
ជំងឺផ្ដាសាយបក្សី (H5N1) កំពុងតែជាក្ដីកង្វល់នៅក្នុងប្រទេសកម្ពុជា នៅក្រោយពេលដែលជំងឺនេះបានផ្ទុះឡើង និងបានបណ្ដាលអោយមនុស្ស ៩នាក់ធ្លាក់ខ្លួនឈឺ ក្នុងនោះមាន ៨នាក់បានស្លាប់ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០១៣ នេះ។
2013-03-05
កម្ពុជា បច្ចុប្បន្នមានប្រព័ន្ធធនាគារទាំងនៅទីក្រុង និងជនបទ ហើយមានប្រជាពលរដ្ឋជាច្រើននាក់បានទៅខ្ចីប្រាក់ពីធនាគារ ដើម្បីទៅធ្វើដើមរកស៊ី ឬបង្កើនចំនួនដើមទុនពង្រីកសកម្មភាពជំនួញរបស់ខ្លួន។
2013-03-01
ការប៉ះទង្គិចផ្លូវចិត្តដែលអាចនាំអោយឈានទៅរកវិបត្តិផ្លូវចិត្ត និងជំងឺផ្លូវចិត្តបាន កើតមាននៅពេលមនុស្សគ្រប់រូបមិនថាស្រី ប្រុស ក្មេង ចាស់ បានជួបហេតុការណ៍ទាំងល្អ អាក្រក់ ឬរន្ធត់ និងមានកម្រិតធ្ងន់ធ្ងរដែលមិនអាចអោយផ្លូវចិត្តទ្រាំទ្របាន។
2013-03-01
ខ្មែរកម្ពុជាក្រោមជាអតីតមហាអំណាចមួយនៅភូមិភាគអាស៊ីអាគ្នេយ៍ ហើយភាសាខ្មែរមានប្រភពមកពីមនខ្មែរ ដែលមានឥទ្ធិពលខ្លាំងទៅលើជនជាតិនៅជិតខាង។
2013-02-28
ជំងឺផ្ដាសាយបក្សី (H5N1) ត្រូវបានគេរាយការណ៍ថា កើតមានជារឿយៗនៅប្រទេសក្នុងតំបន់អាស៊ី។ នៅប្រទេសចិន កាលពីប៉ុន្មានសប្ដាហ៍មុន ក៏កើតមានករណីជំងឺនេះដែរ។ ចំណែកឯប្រទេសកម្ពុជា វិញ គ្រាន់តែត្រឹម ២ខែដើមឆ្នាំ២០១៣ មានមនុស្ស៩នាក់ហើយដែលឆ្លងជំងឺនេះ ហើយភាគច្រើនបានស្លាប់។
2013-02-27
ការរស់នៅជិតខាងគ្នាតែងតែមានទំនាស់។ ទំនាស់ទាំងឡាយអាចក្លាយពីរឿងតូច ទៅធំបាន វាអាស្រ័យលើសកម្មភាព និងរបៀបដោះស្រាយទំនាស់។
2013-02-25
តម្រូវការឈើរបស់ប្រទេសចិន បានកើនឡើងយ៉ាងខ្លាំងនៅរយៈពេលចុងក្រោយនេះ គឺដោយសារ ចំនួនប្រជាជនច្រើន កំណើនសេដ្ឋកិច្ចខ្ពស់ រួមទាំងវប្បធម៌ពេញនិយមចំពោះការប្រើប្រាស់សម្ភារៈធ្វើពីឈើជាដើម។
2013-02-25
ទាកាប៉ាជាសត្វដែលចូលចិត្តលេងទឹក ហើយរស់នៅលើដី ដើររកចំណីពាសវាលពាសកាល ជួនពេលខ្លះក៏ចូលចិត្តហោះហើរដែរ។