ប័ណ្ណសារព័ត៌មាន
2013-12-30
ប្រាក់ខែគោលរបស់កម្មករក្នុងចំណោមប្រទេសសមាជិកអាស៊ាននីមួយៗ មានកម្រិតខុសគ្នា។ ប៉ុន្តែសមាជិកណាមួយដែលមានប្រាក់ខែគោលសម្រាប់កម្មករតិច ក៏មិនមែនជាកត្តាចម្បងជំរុញឲ្យមានបាតុកម្មនោះទេ ប្រសិនបើថ្លៃទំនិញប្រើប្រាស់របស់ប្រទេសនោះ មានតម្លៃសមរម្យ។
2013-12-30
គ្រូកសិកម្មនៃអង្គការការីតាស កម្ពុជា (Caritas Cambodia) បង្រៀនកសិករឲ្យចេះចិញ្ចឹមមាន់តាមធម្មជាតិ ហើយធានាគ្មានឆ្លងជំងឺ អាចចាប់លក់រាល់ថ្ងៃ ឈានទៅធ្វើអាជីវកម្មខ្នាតតូច។
2013-12-25
ភាពវឹកវរនយោបាយ ឬការធ្វើមហាបាតុកម្មដើម្បីជំទាស់លទ្ធផលបោះឆ្នោតរវាងគណបក្សប្រឆាំង បានកើតមានជាបន្តបន្ទាប់នៅបណ្ដាប្រទេសសមាជិកអាស៊ាន។ ជាក់ស្ដែងអ្នកដឹកនាំគណបក្សប្រឆាំងនៅប្រទេសម៉ាឡេស៊ី បានជំទាស់លទ្ធផលបោះឆ្នោតកាលពីដើមឆ្នាំ២០១៣។
2013-12-18
ចាប់តាំងពីមានបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ មក ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម បានចូលរួមគាំទ្រគណបក្សប្រឆាំងមួយនេះជាហូរហែ។ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមខ្លះ បានបង្ហាញវត្តមានសឹងមិនលស់ពេល ឲ្យតែមានបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។ តើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំងនោះចង់ទាមទារអ្វី? តើពួកគេមានក្តីសង្ឃឹមបែបណា ប្រសិនបើគណបក្សសង្គ្រោះជាតិ ក្លាយជាបក្សកាន់អំណាចមែននោះ?
2013-12-12
នៅឆ្នាំ២០១៣ នេះ ស្ថានភាពនៃការគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ទាំងនៅឯដែនដីកម្ពុជាក្រោមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទាំងនៅក្នុងប្រទេសកម្ពុជា មិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយ។ រដ្ឋាភិបាលវៀតណាម នៅតែបន្តរំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរក្រោម នៅពេលដែលពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ឯណេះវិញរដ្ឋាភិបាលកម្ពុជា បានផ្តល់ការគាំពារដល់ពួកគេតិចតួចនៅឡើយ។
2013-12-06
រដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើនារីភេទ ហៅកាត់ថា ស៊ីដ (CEDAW) កាលពីឆ្នាំ១៩៩២។ ជាកាតព្វកិច្ច ប្រទេសនេះត្រូវដាក់របាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តអនុសញ្ញាក្នុងរវាង ៤ឆ្នាំម្តង ទៅអង្គការសហប្រជាជាតិ (អ.ស.ប) ។ រហូតមកដល់ពេលនេះ កម្ពុជា បានដាក់របាយការណ៍សំយោគមួយចំនួន។
2013-12-05
រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានកសាងវត្តខ្មែរមួយនៅរដ្ឋធានីហាណូយ។ វត្តនេះមានទីតាំងនៅតំបន់ភូមិទេសចរណ៍វប្បធម៌ ស្ថិតក្នុងចំណោមវប្បធម៌សហគមន៍ជនជាតិទាំង៥៤ នៅប្រទេសវៀតណាម។
2013-12-04
គុណភាពអប់រំ និស្សិតនៅតាមសកលវិទ្យាល័យនិងភាពអត់ការងារធ្វើមានទំនាក់ទំនងគ្នា។