ប័ណ្ណសារព័ត៌មាន
2015-12-03
ជំងឺភ្នែកស្ងួត គឺបណ្ដាលមកពីកម្រិតបរិមាណទឹកភ្នែកដែលចិញ្ចឹមភ្នែកមិនគ្រប់គ្រាន់។ ជំងឺនេះអាចកើតមានចំពោះមនុស្សគ្រប់វ័យ ពិសេសស្ត្រីដែលអស់រដូវ។ ជាធម្មតា ទឹកភ្នែកផលិតចេញពីក្រពេញតូចៗនៃភ្នាសភ្នែក និងក្រពេញត្របកភ្នែក។
2015-11-30
ខណៈរដូវច្រូតកាត់ខិតជិតមកដល់ អ្នកជំនាញកសិកម្មសង្កេតឃើញថា កសិករជាច្រើនមិនសូវយកចិត្តទុកដាក់ក្នុងការបន្សុទ្ធពូជស្រូវ និងទុកដាក់ពូជទៅតាមបច្ចេកទេស ដើម្បីឲ្យមានគុណភាពល្អនោះទេ។
2015-11-26
យុទ្ធនាការបំពាក់បូណ៌ពណ៌សមានរយៈពេល ១៦ថ្ងៃ គឺជាសកម្មភាពលើកកម្ពស់ចំណេះដឹងដើម្បីចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រី។ ក្នុងឆ្នាំ២០១៥ នេះ ក៏មិនខុសពីឆ្នាំកន្លងទៅដែរ យុទ្ធនាការនេះចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ។
2015-11-23
ខ្ទឹម គឺជាដំណាំមួយប្រភេទដែលប្រជាជនទូទៅទទួលស្គាល់ថា មានប្រយោជន៍ច្រើន និងជាជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។ ដោយឡែកស្លឹកខ្ទឹមវិញ ប្រជាជនខ្មែរនិយមប្រើដើម្បីបន្ថែមក្លិន និងសម្រស់ក្នុងអាហារផ្សេងៗឲ្យមានសោភណភាពគួរជាទីគយគន់។
2015-11-19
ប្រជាពលរដ្ឋខ្លះចាត់ទុកថា ការលំបាកមានកូនភាគច្រើន គឺបណ្ដាលមកពីស្ត្រី។ ពួកគាត់ចាត់ទុកថា ស្ត្រីដែលមិនមានកូន ជាស្ត្រីអា និងថាមិនមានលក្ខណៈពេញលេញជាមនុស្សស្រី។ ការពោលពាក្យបញ្ចើចបញ្ចើនេះហើយ អាចជាហេតុផលបណ្ដាលឲ្យស្ត្រីមួយចំនួនមិនហ៊ានលើកឡើងនូវបញ្ហាសុខភាពរបស់ខ្លួន។
2015-11-17
ការធ្វើទារុណកម្មមនុស្ស ទោះផ្លូវកាយក្តី ផ្លូវចិត្តក្តី ត្រូវបានហាមឃាត់ដោយច្បាប់។ រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលនៃប្រទេស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ការពារពលរដ្ឋកម្ពុជា គ្រប់រូបពីការធ្វើទុក្ខបុកម្នេញ និងទារុណកម្ម នៅពេលកំពុងជាប់ឃុំក្នុងប៉ុស្តិ៍នគរបាល ឬក្នុងពន្ធនាគារ។
2015-11-16
សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន ទើបចាប់ផ្ដើមសកម្មភាពថ្មីមួយ ក្នុងគម្រោងយុទ្ធនាការពណ៌ទឹកក្រូច ដែលចូលរួមលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារ។ សកម្មភាពថ្មីនេះ មានគោលដៅផ្ដោតទៅលើការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន។
2015-11-16
ស្លឹកគ្រៃ គឺជាដំណាំស្លឹកមួយប្រភេទដែលគេត្រូវការវា ជំនួយក្នុងគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទ ដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។ អ្នកបច្ចេកទេសខាងបន្លែសរីរាង្គយល់ថា ស្លឹកគ្រៃទោះជាប្រភេទរុក្ខជាតិសាមញ្ញមិនសូវមានតម្លៃខ្ពស់ក្តី ប៉ុន្តែអ្នកបច្ចេកទេសណែនាំឲ្យប្រជាកសិករខ្មែរ គួរតែដាំដុះស្លឹកគ្រៃឲ្យបានគ្រប់ក្រុមគ្រួសារ។
2015-11-12
គ្រូពេទ្យជំនាញផ្នែកភ្នែកមានប្រសាសន៍ថា ជំងឺភ្នែកឡើងបាយអាចជាហេតុផលដែលបណ្ដាលឲ្យកែវភ្នែកលោកអ្នកមិនអាចមើលរូបភាពបានច្បាស់ល្អ។ គ្រោះថ្នាក់ជាងនេះទៅទៀត ប្រសិនបើលោកអ្នកមិនព្យាបាលទាន់ពេលវេលាទេនោះ គឺជំងឺនេះអាចបណ្ដាលឲ្យពិការភ្នែក។
2015-11-10
ឈូក ជារុក្ខជាតិដែលប្រជាជនទូទៅទទួលស្គាល់ថា មានប្រយោជន៍ខ្លាំងសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ឈូកដែលដុះនៅក្នុងស្រែ ស្រះ ត្រពាំង បឹងបួគ្រប់ទីតំបន់ក្នុងប្រទេសកម្ពុជា ផ្តល់ប្រយោជន៍ដល់យើងតាំងពីឫសរហូតដល់ស្លឹក ផ្កា និងផ្លែរបស់វាទៀត។
2015-11-09
យុវជន និងសិស្សនិស្សិតជាច្រើន បានទៅចូលរួមពិព័រណ៍ការងារថ្នាក់ជាតិលើកទី៥ នៅសាលពិព័រណ៍កោះពេជ្រ ដើម្បីសាកសួរព័ត៌មានការងារ និងដាក់ពាក្យធ្វើការ កាលពីថ្ងៃទី៦ វិច្ឆិកា។ ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួន៧៥ បានផ្តល់ឱកាសការងារប្រមាណ ៧.០០០កន្លែងដល់យុវជននាឱកាសនោះ។
2015-11-05
អាជ្ញាធរ និងការិយាល័យធម្មការ និងសាសនាស្រុកកោះធំ ខេត្តកណ្ដាល មិនអនុញ្ញាតឲ្យសហគមន៍ខ្មែរកម្ពុជាក្រោម សម្ព័ន្ធយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ និងពលរដ្ឋ ដង្ហែអង្គកឋិនទានទៅកាន់វត្តប៉ាក់ណាម ក្បែរព្រំដែនកម្ពុជា-វៀតណាម នោះទេ។
2015-11-05
ការជក់បារី គឺអាចបណ្ដាលឲ្យប្រជាពលរដ្ឋអ្នកជក់ផ្ទាល់ និងអ្នកដែលស្រូបផ្សែងបារីពីគេ ប្រឈមមុខនឹងជំងឺស្លាប់មួយចំហៀងខ្លួន និងជំងឺកាចសាហាវជាង ១០០មុខផ្សេងទៀត។ គ្រូពេទ្យជំនាញផ្នែកសុខភាពពន្យល់ថា ដើម្បីអាចការពារជំងឺមហារីកសួត និងជំងឺដទៃផ្សេងទៀតបាននោះ គឺត្រូវតែឈប់ជក់បារី។
2015-11-03
ស្ពៃក្រញាញ់ ឬស្ពៃរួញ ជាដំណាំបន្លែមួយប្រភេទក្នុងចំណោមបន្លែស្លឹកជាច្រើន ដែលកសិករកម្ពុជា និយមដាំ។ ពីមួយថ្ងៃទៅមួយថ្ងៃ កសិករនៅតាមជនបទតែងតែនាំគ្នាស្វែងរកគំនិតច្នៃប្រឌិតថ្មី ប្លែកៗ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។
2015-10-29
អូក្រា (Okra) ជាដំណាំមកពីតំបន់អាហ្វ្រិកកណ្ដាល ប្រទេសអេត្យូពី (Ethiopia)។ នៅប្រទេសកម្ពុជា ដំណាំអូក្រានេះ ត្រូវគេហៅថា ពោតបារាំង ឬដៃនាង ទៅតាមការនិយមហៅតាមតំបន់។ អូក្រា ឬពោតបារាំង គេអាចយកទៅកែច្នៃជាម្ហូបបានច្រើនប្រភេទ ដោយការចម្អិនក៏បាន និងហូបឆៅក៏បាន។