ប័ណ្ណសារព័ត៌មាន
2016-09-27
សិទ្ធិសេរីភាពសារព័ត៌មានជាសិទ្ធិសេរីភាពមួយដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះនៃរដ្ឋប្រជាធិបតេយ្យពេញលេញសម្រាប់ប្រទេសកម្ពុជា និងប្រទេសផ្សេងៗ ជាពិសេសប្រទេសជាសមាជិកអាស៊ាន សុទ្ធតែទទួលស្គាល់សារសំខាន់នៃសិទ្ធិសេរីភាពសារព័ត៌មាន ប៉ុន្តែស្ថានភាពសេរីភាពសារព័ត៌មានក្នុងតំបន់នេះនៅមានសភាពអាក្រក់នៅឡើយ ហើយមានប្រទេសតែមួយចំនួនតូចប៉ុណ្ណោះដែលមានច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។
2016-09-13
នៅជំនួបកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធលើកទី២៨ និងលើកទី២៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីថ្ងៃទី៦ ដល់ទី៨ កញ្ញា កន្លងទៅ គឺផ្ដោតសំខាន់ទៅលើការសម្រេចឲ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ ដែលព្យាយាមផ្សារភ្ជាប់សេដ្ឋកិច្ច នយោបាយ និងសង្គម។
2016-09-07
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតក្រុមការងារតាមដាន និងដោះស្រាយបញ្ហាផលិតកម្មកសិកម្ម និងការរកទីផ្សារកសិផលដែលមានសមាសភាពចំនួន ១៩រូប។ ក្រសួងកសិកម្ម ថាក្រុមការងារនេះនឹងផ្សព្វផ្សាយព័ត៌មានអំពីគោលនយោបាយទីផ្សារ ដើម្បីជំរុញឲ្យកសិករផលិតប្រកបដោយគុណភាព និងសុវត្ថិភាពកសិផលខ្ពស់។
2016-09-05
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ប្រទេសម៉ាឡេស៊ី បានប្រកាសពីករណីឆ្លងជំងឺវីរុសហ្ស៊ីកា (Zika) ដំបូងបង្អស់ក្នុងប្រទេស។ ប្រទេសសិង្ហបុរី ក្នុងរយៈពេលតែ ៦ថ្ងៃបន្ទាប់ពីរកឃើញករណីដំបូងពីការឆ្លងវីរុសហ្ស៊ីកាបានកើនដល់ ១៨៩ករណី។ ប្រទេសថៃ មាន ៩៧ករណីក្នុងឆ្នាំ២០១៦ ចំណែកឯវៀតណាម មាន ២ករណី។
2016-08-30
សហភាពអឺរ៉ុប និងសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍បសុសត្វនៅកម្ពុជា ឲ្យដឹងថា ការប្រកបរបរចិញ្ចឹមសត្វរបស់កសិករចេះតែជួបបញ្ហាប្រឈមផ្សេងៗ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។
2016-08-29
ប្រទេសមហាអនុតំបន់ទន្លេមេគង្គ កំពុងកសាងឡើងនូវច្រករបៀងសេដ្ឋកិច្ចរួមគ្នា ដោយសន្យាថាការបង្កើតច្រករបៀងសេដ្ឋកិច្ចនេះ នឹងលើកកម្ពស់ពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ក៏ប៉ុន្តែស្របនឹងគ្នានេះ ច្រករបៀងនេះក៏បង្កើនឡើងនូវការប្រកួតប្រជែងរវាងប្រទេសជាសមាជិកផងដែរ។
2016-08-27
ក្រុមយុវជនដែលចងក្រងទស្សនៈបណ្ឌិត កែម ឡី នឹងបង្កើតគណៈកម្មការមួយឈ្មោះមូលនិធិសៀវភៅបណ្ឌិត កែម ឡី (Kem Ley Book Foundation) ដើម្បីប្រមូល និងចាត់ចែងថវិកាដែលបានមកពីការបរិច្ចាគរបស់សប្បុរសជនយកទៅបោះពុម្ពសៀវភៅកម្រងទស្សនៈ និងបទវិភាគរបស់បណ្ឌិត កែម ឡី។
2016-08-26
ក្នុងការជំរុញអោយចំនួនស្ត្រីដែលនឹងជាប់ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិថ្មីឆ្នាំ២០១៧ ខាងមុខឲ្យកើនឡើង អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយដែលមានអាសនៈក្នុងសភាក៏ត្រៀមរៀបចំពង្រឹងសមត្ថភាពស្ត្រី ដែលនឹងចូលរួមឈរឈ្មោះបោះឆ្នោត។
2016-08-25
អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ស្នើឲ្យអាជ្ញាធរខ្មែរសហការជាមួយអង្គការ-សមាគមខ្មែរក្រោមមុនឈានដល់ការចាប់ខ្លួនពលរដ្ឋខ្មែរក្រោម។ ការស្នើសុំនេះ ស្របពេលដែលអាជ្ញាធរខ្មែរកំពុងចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់បញ្ជូនចេញពីកម្ពុជា។
2016-08-22
របាយការណ៍សង្ខេបរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បង្ហាញថា បរិមាណអង្ករដែលនាំចេញសរុបរយៈពេល ៧ខែដើមឆ្នាំ២០១៦ មានការថយចុះរហូតដល់ទៅជិត ៧% បើធៀបនឹងបរិមាណនាំចេញ ៧ខែដូចគ្នានៅឆ្នាំ២០១៥។ អ្នកកសិកម្មយល់ថា ការថយចុះនេះជាសញ្ញាបង្ហាញក្តីបារម្ភថ្មីក្នុងឧស្សាហកម្មអង្ករកម្ពុជា។
2016-08-16
កន្លងទៅថ្មីៗនេះបន្ទាប់ពីអាស៊ានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមនៅទីក្រុងវៀងច័ន្ទ ទំនាស់ផលប្រយោជន៍ក្នុងបណ្ដាភាគីជាសមាជិកអាស៊ានកាន់តែលេចរូបរាងច្បាស់ទៅៗ។
2016-08-12
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងចាប់ផ្ដើមការចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី១ ខែកញ្ញា ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦។ បញ្ជីឈ្មោះបោះឆ្នោតថ្មីនេះនឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងឆ្នាំ២០១៦ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំ២០១៨។
2016-08-09
ចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) មានទីតាំងនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្នមានផ្ទៃដីសរុបចំនួន ៨៦ហិកតារ ហើយផ្ទៃដីដាំដំណាំបន្លែសរីរាង្គរួចមានចំនួន ២០ហិកតារ។
2016-08-04
មរណភាពរបស់បណ្ឌិត កែម ឡី បានធ្វើឲ្យពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេសមានក្តីរន្ធត់ និងស្ដាយស្រណោះអាឡោះអាល័យលោកជាពន់ពេក។ សម្រាប់ពលរដ្ឋខ្មែរក្រោមវិញ មិនថា ខ្មែរក្រោមនៅកម្ពុជា ឬនៅឯនាយសមុទ្រឡើយ សុទ្ធតែសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់បញ្ញវន្តដែលគេចាត់ទុកថា ជាបណ្ឌិតសម្ដីមាសរូបនេះ។
2016-07-19
សហព័ន្ធស្រូវអង្ករកម្ពុជា ប្ដេជ្ញាស្វែងរកប្រភពទុន ឬរកកម្ចីឥណទានពីខាងក្រៅដោយអត្រាការប្រាក់ទាប ដើម្បីបម្រើដល់ការប្រមូលទិញស្រូវស្តុក និងការបង្វិលសម្រាប់នាំចេញ ពិសេសសង្គ្រោះឧស្សាហកម្មអង្ករនៅកម្ពុជា។ ការប្ដេជ្ញារបស់សហព័ន្ធស្រូវអង្ករ ធ្វើឡើងក្រោយរោងម៉ាស៊ីនកិនស្រូវប្រមាណ ៤០% បានបង្ខំចិត្តបិទទ្វារ និងក្ស័យធន។