ប័ណ្ណសារព័ត៌មាន
2016-02-13
អ្នកជំនាញខាងអភិវឌ្ឍយុវជន លើកឡើងថា យុវជនមានតួនាទីសំខាន់ណាស់ក្នុងកិច្ចអភិវឌ្ឍន៍សង្គមនៅថ្ងៃមុខ។ ប្រការនេះ ទាមទារឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធយកចិត្តទុកដាក់ជាមួយយុវជន ជាពិសេសបើកចិត្តឱ្យទូលាយ ទទួលយកសំណូមពរ និងសេចក្តីត្រូវការរបស់យុវជន។
2016-02-02
មកដល់ដើមឆ្នាំ២០១៦ នេះ ព្រះបាទសម្ដេចព្រះ នរោត្តម សីហមុនី ព្រះអង្គគ្រងរាជ្យបានជិត ១២ឆ្នាំហើយ។ ក្នុងរយៈពេលគ្រងរាជ្យសម្បត្តិនេះ ពលរដ្ឋខ្មែរសង្កេតឃើញថា ព្រះអង្គតែងរក្សាភាពស្ងៀមស្ងាត់ មិនបញ្ចេញប្រតិកម្មចំពោះវិបត្តិនយោបាយ និងបញ្ហាសង្គមជាច្រើន ក្នុងនោះមាន វិនាសកម្មព្រៃឈើ បញ្ហាប្រព័ន្ធយុត្តិធម៌ ការរំលោភសិទ្ធិសេរីភាពពលរដ្ឋ និងវិបត្តិដីធ្លី ជាដើម។
2016-02-01
ឆៃថាវ ឬស្ពៃមើម ជាដំណាំបន្លែមួយប្រភេទក្នុងចំណោមបន្លែមើមជាច្រើន ដែលកសិករកម្ពុជា និយមដាំ។ ឆៃថាវ ក៏ជាប្រភេទបន្លែមិនអាចខ្វះបានក្នុងម្ហូបអាហារប្រចាំថ្ងៃ ដោយសារឆៃថាវ គេអាចច្នៃជាម្ហូបដោយការចម្អិនក៏បាន និងហូបឆៅក៏បាន ដូចជា ជ្រក់ ឬធ្វើឆៃប៉ូវ ជាដើម។
2016-02-01
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ចេញផ្សាយនៅចុងខែមករា នេះ ដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) បង្ហាញថា តំបន់អាស៊ាននៅតែប្រឈមនឹងបញ្ហាពុករលួយខ្លាំង។
2016-01-30
ផលិតផលពីសូត្រ និងពីអំបោះរបស់សិប្បកម្មសូត្រមួយកន្លែងត្រូវបានទទួលស្គាល់ដោយទីផ្សារសូត្រនៅក្នុងប្រទេសជប៉ុន។ សិប្បកម្មនេះនឹងនាំផលិតផលរបស់ខ្លួនទៅដាក់តាំងក្នុងពិព័រណ៍សូត្រនៅក្នុងប្រទេសជប៉ុន នៅដើមខែកុម្ភៈ ដើម្បីស្វែងរកអតិថិជនក្នុងប្រទេសនេះ។
2016-01-27
ការនិមន្តគោចរបិណ្ឌបាត គឺ ជាកិច្ចវត្តរបស់ព្រះភិក្ខុសង្ឃក្នុងពុទ្ធសាសនា ដើម្បីស្វែងរកអាហារភោជនយកមកទ្រទ្រង់ជីវិត។
2016-01-26
ខណៈរដូវច្រូតកាត់របស់កសិករទើបតែបានបញ្ចប់ អ្នកជំនាញកសិកម្ម និងកសិករដែលមានបទពិសោធន៍ជោគជ័យក្នុងការដាំដំណាំ បានអំពាវនាវឲ្យប្រជាកសិករទាំងអស់ គួរនាំគ្នាដាំដំណាំ ឬបន្លែខ្លះនារដូវប្រាំងលើដីស្រែ តាមកម្លាំង ឬធនធានដែលមាន។
2016-01-26
រដ្ឋមន្ត្រីទេសចរណ៍នៃបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០ សម្រេចជាឯកច្ឆន្ទដាក់ចេញនូវផែនការយុទ្ធសាស្ត្រវិស័យទេសចរណ៍អាស៊ាន សម្រាប់រយៈពេល ១០ឆ្នាំទៅមុខទៀត ដោយបន្តលើកស្ទួយតំបន់អាស៊ានឲ្យក្លាយជាគោលដៅរួមមួយរបស់អ្នកទេសចរអន្តរជាតិ ហើយគិតពីគុណភាពនៃសេវាកម្មជាអាទិភាព។
2016-01-22
បណ្ដាញស្ត្រីអ្នកដឹកនាំវ័យក្មេង និងគំនិតផ្ដួចផ្ដើម កំពុងជ្រើសរើសក្រុមស្ត្រីវ័យក្មេង ដើម្បីទទួលបានថវិកាជំនួយអនុវត្តគម្រោងតូចៗ នៅតាមសហគមន៍។
2016-01-18
ប៉េងប៉ោះមានផ្លែតូចៗមួយប្រភេទដែលគេនិយមហៅឈ្មោះតាមភាសាអង់គ្លេសថា ប៉េងប៉ោះឈើរី (Cherry tomatoes) ជាដំណាំមួយប្រភេទដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់កសិករ ក៏ព្រោះតែដំណាំនេះ កំពុងមានតម្រូវការទីផ្សារ និងឆាប់ទទួលបានប្រាក់ចំណូលត្រឡប់មកវិញ។
2016-01-16
ការប្រើថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ គឺមានផលប៉ះពាល់យ៉ាងច្រើនចំពោះសុខភាព និងបណ្ដាលឱ្យជំងឺមានភាពស៊ាំនឹងថ្នាំផ្សះ។ មន្ត្រីសុខភាពជាន់ខ្ពស់នៃក្រសួងសុខាភិបាល លើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវទៅជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យ មុនទិញថ្នាំពេទ្យយកមកលេប។
2016-01-14
បញ្ហាប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោម នៅតែជាប្រធានបទនៃការបកស្រាយផ្ទុយគ្នារវាងជនជាតិខ្មែរ និងវៀតណាម។ បើទោះជាអ្នកប្រវត្តិសាស្ត្រភាគច្រើនលើកឡើងថា ដែនដីកម្ពុជាក្រោម គឺជាអតីតទឹកដីរបស់កម្ពុជា ក៏ដោយ រដ្ឋាភិបាលវៀតណាម នៅតែព្យាយាមលាក់បាំងបញ្ហានេះ ដោយចង់បំបាត់ដានប្រវត្តិសាស្ត្រ...។
2016-01-08
យុវជនស្ថិតក្នុងវ័យមួយដែលមានការផ្លាស់ប្ដូរខ្លាំង ទាំងផ្នែករូបរាងកាយ ប្រាជ្ញា ស្មារតី និងផ្លូវចិត្ត។ បន្លាស់ប្ដូរទាំងនេះ ធ្វើឲ្យយុវជនត្រូវប្រឈមនឹងសម្ពាធជាច្រើននៅក្នុងការសិក្សា ឬការងារ សម្ពាធពីក្រុមគ្រួសារ មិត្តភ័ក្ដិ និងសង្គម។
2016-01-07
សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក បានដាក់ឲ្យដំណើរការនូវការផ្សាយព័ត៌មានសំឡេងខ្មែរក្រោមជាភាសាវៀតណាម នៅលើគេហទំព័ររបស់ខ្លួនជាលើកដំបូង កាលពីថ្ងៃទី១ ខែមករា។
2016-01-04
អ្នកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊រហ្គានិក ហ្វាម (Cambodian Organic Farm Enterprise) ដែលជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សារអន្តរជាតិ លោក យ៉ង ភារម្យ ឲ្យដឹងថា បច្ចុប្បន្ន អង្ករសរីរាង្គមានតម្រូវការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីទីផ្សារអន្តរជាតិ និងទីផ្សារក្នុងស្រុក។