១. លួចគេមិនល្អ ក្រគេមិនអត់ ប្រឹងឲ្យប្រាកដ ខ្សត់រត់ចេញឆ្ងាយ ក្រត្រឹមតែទ្រព្យ មិនខ្វះទេបាយ ត្រាច់ចរជិតឆ្ងាយ កុំក្លាយអ្នកលួច។
២. លួចគេមិនល្អ ក្រត្រូវសម្រួច ខំគេចឲ្យរួច ពីភាពវៀចវេរ កុំក្រគំនិត គិតតែលួចគេ ខំជាហូរហែ ស្រែភ្លឺត្រូវប្រឹង។
៣. លួចគេមិនល្អ នឹងទ័លត្រឹមហ្នឹង បើក្រត្រូវប្រឹង ខ្វះសុំខ្ចីគេ យកទៅធ្វើដើម រកពីរបីខែ បានផលពីស្រែ សងគេវិញទៅ។
៤. លួចគេមិនល្អ នាំកេរ្តិ៍អាស្រូវ ធ្លាក់ដល់កូនចៅ ផៅនៅឯក្រោយ ក្រហើយត្រូវដឹង កុំប្រឹងបណ្ដោយ ឲ្យក្រដល់កើយ លួចគេមានទោស។
៥. បើខ្លួនមានហើយ ត្រូវចេះសន្ដោស កុំប្រើពាក្យថ្លោស ឥរិយាកោងកាច ច្បាប់មានត្រូវប្រើ ហិង្សាត្រូវខ្លាច ក្រដែលកោងកាច ចាប់ទៅអប់រំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។