លើក​ស្ទួយ​ស្ត្រី

និពន្ធ​ដោយ លោក យី ឆេងអ៊ួ (ប៉េង)

(បទ​ពាក្យ​បួន)

១. លើក​ស្ទួយ​ស្ត្រី ប្រាំបី​មីនា
ថ្ងៃ​ដ៏​ថ្លៃថ្លា តម្លៃ​សាកល។

២. ស្ត្រី​ជា​មាតា ពិភពលោក​ផ្ដល់
គ្រប់​គ្នា​បាន​យល់ ស្ត្រី​ស្មើ​បុរស។

៣. ស្ត្រី​មាន​ស្នាដៃ ស្ទើរ​គ្មាន​ចន្លោះ
ឆ្នើម​ដូច​បុរស កាយ​និង​ប្រាជ្ញា។

៤. ស្ត្រី​ចិត្ត​អត់ធន់ ប្រកប​កិច្ចការ
ផ្សំ​ជួយ​គ្រួសារ បង្កើន​សេដ្ឋកិច្ច។

៥. ស្ត្រី​មាន​ប្រាជ្ញា គេ​ឯង​មិន​ភ្លេច
ខ្មែរ​ចិន​អាមេរិក ឥណ្ឌា​បារាំង។

៦. ជប៉ុន​កាណាដា ប្រឹងប្រែង​សម្រាំង
ស្ទួយ​ឲ្យ​បាន​ខ្លាំង ស្ត្រី​ក្នុង​សាកល។

៧. ស្ត្រី​អ្នក​ពពោះ ស្រស់​ឆោម​និមល
ធ្ងន់​ម្ដេច​មិន​ខ្វល់ ឲ្យ​តែ​បាន​បុត្រ។

៨. ជាង​ប្រាំបួន​ខែ ទើប​បាន​ឆ្លង​ផុត
ពី​ផ្ទៃ​សមុទ្រ ទន្លេ​ទុក្ខ​ព្រួយ។

៩. កូន​កើត​មក​ហើយ នៅ​តែ​ខំ​ស្ទួយ
បុត្រ​ម្ដាយ​តែ​មួយ ថ្លៃ​ស្មើ​ជីវិត។

១១. ចិញ្ចឹម​ថែទាំ ជ្រោមជ្រែង​គំនិត
ឲ្យ​តែ​កូន​ពិត បាន​សុខ​សួស្ដី។

១. ស្ត្រី​ជា​ដៃគូ របស់​ស្វាមី
ពាក្យ​ចាស់​លោក​ស្ដី ស្រី​យោង​បុរស។

១២. គិតគូរ​ចេញ​ចូល ចម្រើន​ឥត​ថ្លោះ
ល្អ​គ្មាន​ចន្លោះ ព្រោះ​មាន​ស្ត្រី៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។