រំដួល​កោះដាច់

ឱ​ភូមិ​កោះដាច់ កោះ​ឧកញ៉ាតី ឆោម​ស្រស់​ពិសី ប៉ាក់​ច្នៃ​ក្រមា

ត្បាញ​ហូល​ផាមួង ស្អាត​ដូច​អប្សរា បង​អ្នកទស្សនា ចិន្ដា​ស្រមៃ។

ភូមិភាគ​ឦសាន នៃ​ក្រុងភ្នំពេញ ចិត្ត​រៀម​ទន្ទេញ តែ​ឈ្មោះ​ស្រស់​ស្រី​

រំដួល​កោះដាច់ ចំណេះ​ប្រពៃ មានចិត្ត​ភក្ដី ស្នាដៃ​ដូនតា។

ស្រស់​ស្រី​សោភា រាំ​តាម​បង្អួច ត្របាញ់​ចិត្ត​កួច បំណង​ប្រាថ្នា

បង់ចិត្ត​ស្រលាញ់ លើ​រំដួល​ផ្កា នៃ​ជាតិ​ខេមរា ផ្កា​ថែ​វប្បធម៌។

ព្រម​ស្ម័គ្រ​បង​ចុះ មិន​ខុស​ទេ​ស្រី បង​អ្នក​ថ្លាថ្លៃ នៃ​ក្រុង​អង្គរ

ទី​ធ្លាប់​ច្បាំង​ឈ្នះ ជោគជ័យ​បវរ យើង​សាង​បន្ត អង្គរ​ជាតិខ្មែរ។

កំណាព្យ​នេះ​និពន្ធ​ដោយ យី ឆេងអ៊ួ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។