កំណាព្យ៖ ខំ​រក​ខំ​រៀន

ខំ​រក​ខំ​រៀន​ទាន់​មាន​កម្លាំង ទាំង​វស្សា​ប្រាំង​តតាំង​ធម្មជាតិ

ពី​តូច​ដល់​ធំ​ខំប្រឹង​ខ្មីឃ្មាត ព្យាយាម​ហើយ​ឆ្លៀត​ជ្រៀត​យក​ស្នាដៃ។

ខំ​រក​ខំ​រៀន​ឲ្យ​មាន​ប្រាជ្ញា សីលធម៌​ថ្លៃថ្លា​ការងារ​ប្រពៃ

អត់ធ្មត់​តស៊ូ​លុះ​ត្រា​ជោគជ័យ ជីវិត​មានន័យ​ថ្លៃ​ដល់​ជាតិខ្មែរ។

ខំ​រក​ខំ​រៀន មិន​អៀន​ប្រតិបត្តិ ការងារ​មធ្យ័ត​ព្រះ​តាម​ជួយ​ថែ

សុចរិត​ទៀងត្រង់​ពូជពង្ស​ជាតិខ្មែរ ពេញ​ចិត្ត​ពុក​ម៉ែ​ថែ​វង្ស​បាន​ល្អ។

ខំ​រក​ខំ​រៀន​របៀន​ចំណេះ ឲ្យ​ស្ទាត់​ឲ្យ​ចេះ​ញាតិមិត្ត​សាទរ

ឆ្លៀតពេល​សម្រាក​សាង​អំពើ​ល្អ អង្គការ​មនុស្សធម៌​ទ្រ​សង្គម​ខ្មែរ។

ខំ​រក​ខំ​រៀន​ក្លាហាន​ប្រឈម ឲ្យ​ធន់​ឲ្យ​ល្មម​ព្រម​ដោយ​ពូកែ​

សុ ចិ បុ លិ បាលី​ជាតិខ្មែរ យើង​ត្រូវ​ខំ​ថែ​ខ្មែរ​រីកចម្រើន។

កំណាព្យ​នេះ និពន្ធ​ដោយ យី ឆេងអ៊ួ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។