នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃសុក្រ ទី១ ខែមីនា ជជែកពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងលទ្ធភាពបំពេញការងាររបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង ពេលចូលធ្វើការពេញសិទ្ធិក្នុងស្ថាប័ននីតិបញ្ញត្តិនេះ ដែលនឹងគ្រប់គ្រងដោយផ្ទាល់ពីលោក ហ៊ុន សែន។
មន្រ្តីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរបីរូបនឹងក្លាយជាសមាជិកព្រឹទ្ធសភាពេញសិទ្ធិ នៅពេលឆាប់ៗ នេះ។ នេះជាលើកទី១ ហើយ ក្រោយពីរបបឯកបក្សបានរំលាយគណបក្សប្រឆាំង កាលឆ្នាំ២០១៧ មក ដែលគណបក្សប្រឆាំងមានសំឡេងនៅក្នុងស្ថាប័ននីតិបញ្ញត្តិឡើងវិញ។
តើសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងនេះ អាចនឹងធ្វើអ្វីបានខ្លះ ក្រោយពីបានចូលធ្វើការពេញសិទ្ធិ នៅក្នុងស្ថាប័ននីតិបញ្ញត្តិនេះ ដែលនឹងគ្រប់គ្រងដោយផ្ទាល់ពីលោក ហ៊ុន សែន? តើពួកគាត់មានការតាំងចិត្តយ៉ាងណា?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក គង់ ម៉ូនីកា និងលោក សេង ម៉ារឌី បេក្ខជនជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា ២រូប ក្នុងចំណោម ៣រូប ពីខាងគណបក្សឆន្ទៈខ្មែរ ដែលបានជជែកពិភាក្សាអំពីបញ្ហានេះ ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤៕