តើ​អាច​មាន​ដំណោះស្រាយ​នយោបាយ​អ្វី​ខ្លះ​ដើម្បី​ចៀសវាង​ការ​រំលាយ​បក្ស​ប្រឆាំង?

ដោយ ជុន ច័ន្ទបុត្រ
2017-11-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ  (ឆ្វេង) និង​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និង​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​៧ ខែ​វិច្ឆិកា ពិភាក្សា​អំពី៖ «តើ​អាច​មាន​ដំណោះស្រាយ​នយោបាយ​អ្វី​ខ្លះ​ដើម្បី​ចៀសវាង​ការ​រំលាយ​បក្ស​ប្រឆាំង?»។

វាគ្មិន​ចូល​រួម​កម្មវិធី​នេះ​រួម​មាន​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ និង​លោក​បណ្ឌិត មាស នី អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម (ភ្ជាប់​តាម​ទូរស័ព្ទ)។

កម្មវិធី​នេះ​សម្របសម្រួល​ដោយ​លោក ជុន ច័ន្ទបុត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ចៅ វុទ្ធី

ពី តាខូម៉ារដ្ឋវ៉ាសុិនតោន

ជំរាបសួរវេទការអ្នកស្តាប់នៃវិទ្យុអាសុីសេរី

ខ្ញុំមានចំណាប់អារម្មណ៍ពីរពីបីចំពោះការសម្របសម្រួលកម្មវិធីថ្ងៃនេះ៖
ទីមួយ៖ អ្នកសម្របសម្រួលហាក់ដូចជាខ្វះពេលវេលាក្នុងការប្រុងប្រៀបរៀបចំកម្មវិធី ។ ស្តាប់ទៅដូចចាប់ចុងប្រយុងដើមច្រើនអន្លើ ។
ទីពីរ៖ អ្នកសម្របសម្រួលហាក់ដូចជាជ្រៀតជ្រែកឬនិយាយសួរកាត់ដល់វាគ្មិនដែលកំពុងឆ្លើយសំណួរមិនទាន់បានចប់នៅឡើយ​ ។ ការណ៍នេះមិនល្អទេ ត្បិតគេអាចវាយតម្លៃថា យើងអ្នកសួរចង់បានចម្លើយដែលខ្លួនចង់បានពេក ។ គួរចំណាយពេលជាមុនក្នុងការត្រួតពិនិត្យនូវសំណួរដែលត្រួវសួរ បើចង់បានការធានាច្រើននិងទប់ស្កាត់ដល់ចម្លើយដែលអាចចាកប្រធានវែងអន្លាយខាតពេលវេលា ។ នៅទីបំផុត អ្នកសម្របសម្រួលជាម្ចាស់សំណួរ ។
ចំណុចទីបី៖ ខ្ញុំភ្លេចបាត់ហើយ!

Dec 05, 2017 02:12 PM

គេហទំព័រ​ទាំងមូល