វេទិកា​អ្នក​ស្ដាប់៖ ព្រះ​សង្ឃ​ខ្មែរ​នៅ​បារាំង​ស្នើ​បិណ្ឌបាត​លោក ហ៊ុន សែន ឱ្យ​ចុះ​ចេញ​ពី​តំណែង

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី នា​រាត្រី​ថ្ងៃ​អង្គារ ទី២៨ ខែ​ឧសភា ឆ្នាំ២០១៩ ពិភាក្សា​អំពី​ការ​បិណ្ឌបាត​របស់​ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ គង់​នៅ​ប្រទេស​បារាំង​ដែល​បាន​ស្នើ​ឱ្យ​លោក ហ៊ុន សែន ចុះ​ចេញ ពី​តំណែង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មេ​ដឹក​នាំ​ខ្មែរ​សម័យ​ទំនើប​មួយ​រូប ដែល​ត្រូវ​អ្នក​ប្រឆាំង​នឹង​លោក ទាមទារ​ឱ្យ​ចុះ​ចេញ​ពី​តំណែង​ម្ដង​ហើយ​ម្ដង​ទៀត។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​មាន​សម្រែក​ទាមទារ​បែប​នេះ លោក ហ៊ុន សែន តែង​តែ​តប​មក​វិញ​ថា លោក​នឹង​កាន់​តំណែង​នេះ រហូត​ដល់​លោក​សម្លាប់​អ្នក​ដែល​ប្រឆាំង​នឹង​លោក ឱ្យ​អស់​ជា​មុន​សិន។

តើ​លោក ហ៊ុន សែន ឆ្លើយ​តប​ទៅ​ព្រះ​អង្គ​បែប​ណា? តើ​ព្រះសង្ឃ​អង្គ​នោះ មាន​ដីកា​បែប​ណា តប​ទៅ​លោក ហ៊ុន សែន វិញ?
សូម​អញ្ជើញ​ចុច​ស្ដាប់​សំឡេង​នៃ​កិច្ច​ពិភាក្សា​នេះ...

វាគ្មិន៖ ព្រះតេជព្រះគុណ អ៊ុក ស៊ីថា គង់​នៅ​ប្រទេស​បារាំង

សម្របសម្រួល​ដោយ៖ លោក ជុន ច័ន្ទបុត្រ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។