វេទិកាអ្នកស្ដាប់៖ តើមេដឹកនាំយុវជនពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាមេរិក នឹងធ្វើអ្វី ក្រោយវគ្គបណ្ដុះបណ្ដាល ហើយត្រឡប់ទៅប្រទេសរៀងៗ ខ្លួនវិញ?
2024.03.29

វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ជជែកពិភាក្សាលើប្រធានបទទាក់ទងនឹងការបណ្ដុះបណ្ដាលមេដឹកនាំយុវជន នៃចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ។
ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ ទើបតែបញ្ចប់វគ្គបណ្ដុះបណ្ដាលមេដឹកនាំយុវជនមកពីប្រទេសមួយចំនួន ក្រោយចលនានេះ បានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៣ ខែមីនាចុងសប្ដាហ៍មុន នៅទីក្រុង ឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California)។
តើមេដឹកនាំយុវជនមកពីប្រទេសសំខាន់ៗ ដូចជា ជប៉ុន កូរ៉េខាងត្បូង និងអាមេរិក នឹងធ្វើអ្វីខ្លះ ក្រោយពួកគេត្រឡប់ទៅប្រទេសរៀងៗ ខ្លួនវិញ?
ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃសុក្រ ទី២៩ តំណាងយុវជនមកពីជប៉ុន កូរ៉េខាងត្បូង និងអាមេរិក បានចូលរួមជជែកពិភាក្សាបន្ថែម ជុំវិញគម្រោងប្រមូលផ្ដុំកម្លាំងយុវជន ដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា។
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហៃ វណ្ណា សមាជិកក្រុមប្រឹក្សាភិបាល នៃចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ និងអ្នកស្រី ឡេង ចិន្ដា ប្រធានសមាគមបេះដូងខ្មែរ ព្រមទាំងលោក អ៊ូ សាមាឌី ប្រធានសមាជយុវជនពិភពលោក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅយប់ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤។