អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​បុគ្គលិក​អង្គការ​កម្មវិធី​ស្បៀង​ពិភព​លោក

ដោយ​សារ​បុរសឈ្មោះ សេង គុណ​ការ អាយុ​ប្រមាណ ៤០​ឆ្នាំ​នេះ​បាន​បោះ​ពុម្ព​អត្ថបទ​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ ឈ្មោះ KI (Khmer Intelligence) មក​ចែក​ផ្សាយ​បន្ត។
ដោយ សេក បណ្ឌិត
2010.12.19
wfp305 គេហទំព័រ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក (wfp.org)
Screenshot, RFA

ក្នុង​អត្ថបទ​ដែល​បង្ហោះ​លើ​គេហទំព័រ និង​បាន​បោះ​ពុម្ព​ចែក​ផ្សាយ​បន្ត​ដោយ​បុរស​ខាង​លើ​នេះ មាន​ខ្លឹម​ជេរ​ប្រមាថ រិះគន់​ដល់​រដ្ឋាភិបាល​កម្ពុជា​ធ្ងន់​ៗ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រិះគន់​ចំពោះ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​រឹត​បន្តឹង​ផ្នែក​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​នូវ​ព័ត៌មាន។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៨ ធ្នូ​នេះ​ថា សមត្ថកិច្ច​នគរបាល​ខណ្ឌ​ឫស្សី​កែវ បាន​បញ្ជូន​ខ្លួន​ជន​ជាប់​ចោទ​លោក សេង គុណ​ការ ទៅ​តុលាការ ដើម្បី​សាក​សួរ​ជា​ថ្មី​ទៀត។

កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៨ ធ្នូ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​បើក​សវនាការ​បឋម​មួយ ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ញុះញង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី។ ដោយ​មិន​ទាន់​សម្រេច​បាន​នូវ​ទម្ងន់​ទោស​យ៉ាង​ណា លើ​បុរស​ជាប់​ចោទ​នោះ តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​សិន នៅ​ល្ងាច​ថ្ងៃ​សៅរិ៍ ទី​១៨ ធ្នូ​នោះ ហើយ​បន្ត​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​នៅ​ថ្ងៃ​អាទិត្យ ទី​១៩​ធ្នូ​នេះ​ទៀត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Dec 18, 2010 08:04 PM

How to shutdown KI-Cambodia Blog in Cambodia
http://cambodiaairdefense.wordpress.com/