ទោះបីជាយ៉ាងណាក៏ដោយ លំដាប់ថ្នាក់របស់កម្ពុជា មានកម្រិតល្អជាងប្រទេសកូរ៉េខាងជើង ដែលស្ថិតក្នុងជួរទី ១៧៧ ខណៈប្រទេសចិន ក្នុងចំណាត់ថ្នាក់ទី១៧១ វៀតណាមទី១៦៥ លាវទី១៦៨ ហើយថៃស្ថិតក្នុងជួរទី១៥៣នោះ។ ក៏ប៉ុន្តែកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់ដាច់ឆ្ងាយពីប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដទៃទៀត ដូចជាទីក្រុងហុងកុង ចំណាត់ថ្នាក់ទី៣៤ និងប្រទេសកូរ៉េខាងត្បូងទី៤៣នោះ។
ក្រុមអ្នកឃ្លាំមើលអន្តរជាតិបានជំរុញឲ្យប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក ធ្វើការកែលម្អសិទ្ធិក្នុងការបញ្ចេញមតិនេះឲ្យបានប្រសើរថែមទៀត៕