ការស្រុតចុះដល់ទៅតួលេខជាងពីរខ្ទង់នេះ គឺវាបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចខាងអចលនវត្ថុលើពិភពលោក។
ការស្រកស្រុតទុនវិនិយោគពីបរទេសផ្ទាល់ បានបង្ខំឲ្យក្រុមហ៊ុនខ្លះបោះបង់គម្រោងផែនការសំណង់កណ្តាលទី ពោលគឺមិនបន្ត បង្ហើយឲ្យចប់ចុងចប់ដើម។
ការដាក់ទុនខាងសំណង់អគារអចលនទ្រព្យ បានធ្លាក់ចុះពី ៣ពាន់២រយលានដុល្លារ ក្នុងឆ្នាំ២០០៧ មកនៅ ២ពាន់ ៨រយលានដុល្លារ ក្នុងឆ្នាំ២០០៨នេះ គឺបាត់បង់ ៤០០លានដុល្លារ។
មន្រ្តីនាយក្រសួងក្នុងរដ្ឋាភិបាលនិងអ្នកវិភាគសេដ្ឋកិច្ច បានព្យាករណ៍ទុកថា វិស័យសំណង់ដែលត្រូវការប្រើកម្លាំងកម្មករ ៤៥.០០០នាក់ នឹងធ្លាក់ចុះថែមទៀត បើសេដ្ឋកិច្ចពិភពលោកមិនរីកចម្រើនឡើងទេនោះ៕
