អតីត​ព្រះ​មហា​ក្សត្រ​ធ្វើ​មាតុភូមិនិវត្តន៍

អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បាទ នរោត្តម សីហនុ និង​ព្រះរាជ​អគ្គមហេសី មុនីនាថ សីហនុ បាន​យាង​មក​ដល់​ប្រទេស​កម្ពុជា​ហើយ តាម​ជើង​យន្តហោះ​ពិសេស​ឈ្មោះ ខេមបូឌា អង្គរអ៊ែរ (Cambodia Angkor Air)។
ដោយ សុខ សេរី
2011-04-06
Share
ព្រះមហាវិរក្សត្រ៣០៥ ពិធី​បដិសណ្ឋារកិច្ច​ទទួល​ស្វាគមន៍​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បាទ នរោត្តម សីហនុ និង​ព្រះរាជ​អគ្គមហេសី មុនីនាថ សីហនុ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១១
RFA/Sok Serey

នៅ​ក្នុង​ពិធី​ធ្វើ​បដិសណ្ឋារកិច្ច​ទទួល​ស្វាគមន៍​ការ​យាង​មក​ដល់​នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១១ គេ​បាន​ឃើញ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​សភា​ជាតិ លោក ហេង សំរិន និង​ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម ព្រមទាំង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។

អនុ​ប្រធាន​ទី​១ របស់​ព្រឹទ្ធ​សភា គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវ័ន្តមុនីរក្ស បាន​មាន​បន្ទូល​ប្រាប់​អ្នក​កាសែត​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា​ថា អតីត​ព្រះមហាក្សត្រ​យាង​មក​នេះ គឺ​តាម​ការ​សន្យា​របស់​ព្រះអង្គ និង​ទី​២ វេជ្ជបណ្ឌិត​ចិន បាន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​យាង​មក​បាន ដោយសារ​ព្រះរាជ​សុខភាព​ល្អ និង​មាំមួន។

អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ និង​ព្រះរាជ​អគ្គមហេសី មុនីនាថ សីហនុ បាន​យាង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩ កន្លង​ទៅ ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ទទួល​ការ​ព្យាបាល​ព្រះរោគ​មហារីក។

ការ​យាង​មក​ដល់​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា​នេះ គឺ​នៅ​ស្រប​ពេល​ដែល​កម្ពុជា បាន​បញ្ជូន​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំ​ហុង ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ដោះស្រាយ​ព្រំដែន​រវាង​កម្ពុជា-​ថៃ នៅ​ក្នុង​ទីក្រុង​បូហ្គ័រ (Bogor) ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​៧ ខែ​មេសា និង​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១១៕

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

Anonymous says:
Apr 06, 2011 02:01 AM

just wonder, is he still hunt for young girl?

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល