តុលាការ​កាត់ទោស​សាច់ញាតិ​លោក ហ៊ុន សែន តែ​មិន​ស្វែង​រក​ចាប់​ខ្លួន

នៅ​ទី​បំផុត សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​កន្លង​មក​បាន​លើ​ពេល​កាត់​ទោស​សាច់​ញាតិ​លោក​នាយក​រដ្ឋ​មន្ត្រី​ដល់​ទៅ ៥​ដង នោះ នៅ​ពេល​នេះ​បាន​សម្រេច​កាត់​ទោស​ហើយ។
ដោយ សុខ សេរី
2011.11.28
ហួតសារុំ៣០៥ កសិករ​ឈ្មោះ ហួត សារុំ អាយុ​៦៥​ឆ្នាំ នៅ​ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ ឆ្លើយ​បទ​សម្ភាស​ជា​មួយ​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១
RFA/Sok Serey

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១ បាន​ប្រកាស​សាលក្រម​ផ្ដន្ទា​ទោស​កំបាំង​មុខ លោក សេង យៀន ឲ្យ​ជាប់​គុក​រយៈ​ពេល ៤​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​បទ​ចោទ​ថា លោក​បាន​ទទួល​ប្រាក់​សំណូក​ចំនួន ២០​ម៉ឺន​ដុល្លារ​អាមេរិក មាត្រា​ទី​៣៨ នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរ​កាល​សម័យ​អ៊ុនតាក់។

តុលាការ​ដដែល​បាន​ប្រកាស​ផ្ដន្ទា​ទោស​កំបាំង​មុខ​ប្អូន​ស្រី​ជី​ដូន​មួយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​អ្នក​ស្រី ឌី ប្រឹម ឲ្យ​ជាប់​គុក​រយៈ​ពេល ២​ឆ្នាំ ៦​ខែ ក្រោម​បទ​សូក​ប៉ាន់​តាម​មាត្រា​ទី​៥៨ នៃ​ច្បាប់​ដដែល​នោះ។

ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​អំពើ​ពុក​រលួយ​នេះ គឺ​ក្រសួង​អធិការកិច្ច​ទំនាក់​ទំនង​សភា និង​ព្រឹទ្ធ​សភា។ ការ​ប្រកាស​សាលក្រម​នេះ គឺ​ក្រោយ​ពេល​ដែល​តុលាការ​បាន​លើក​ពេល​សវនាការ​ចំនួន ៥​ដង​កន្លង​មក រហូត​ដល់​មាន​សវនាការ​ជម្រះ​ក្ដី​លើក​ទី​៥ នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។

ចៅក្រម​ប្រឹក្សា​លោក សេង នាង បាន​អាន​សាលក្រម​ថា តុលាការ​បើក​ផ្លូវ​ឲ្យ​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ក្នុង​រយៈ​ពេល ៣០​ថ្ងៃ កំណត់​ដោយ​ច្បាប់។

មេធាវី​ការពារ​ក្ដី​ឲ្យ​កសិករ​ឈ្មោះ ហួត សារុំ គឺ​លោក កៅ ទី បាន​មាន​ប្រសាសន៍​នៅ​ក្រៅ​តុលាការ​ថា លោក​ពេញ​ចិត្ត​និង​ការ​សម្រេច​បែប​នេះ ៖ "សុំ​ឲ្យ​មាន​ចេញ​ដីកា​ចាប់​ខ្លួន ដោយ​សារ​ច្បាប់​បាន​កំណត់​ហើយ កាល​ណា​ផ្ដន្ទា​ទោស​លើស​ពី​១​ឆ្នាំ គឺ​ត្រូវ​ចេញ​ដីកា​ចាប់​ខ្លួន​ជា​ដាច់​ខាត"

កសិករ​ឈ្មោះ ហួត សារុំ អាយុ​៦៥​ឆ្នាំ នៅ​ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ ដែល​បាន​អះអាង​ថា អ្នកស្រី​ជា​ជន​រងគ្រោះ នៃ​ការ​រឹប​យក​ដី​ស្រែ​មិន​បាន​សម្រេច​កន្លង​មក បាន​និយាយ​ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​តុលាការ​ថា ទោស​នេះ​នៅ​ស្រាល​នៅ​ឡើយ អ្នក​ស្រី​មិន​ពេញ​ចិត្ត​ទេ ៖ "ទុក​ពេល​ឲ្យ​វា​ធ្វើ​បាប​គេ​ដល់​កម្រិត​ណា​ទៀត។ បើ​អ៊ីចឹង​ហើយ​ដាក់​វា ១០​ឆ្នាំ ទៅ​៥​ឆ្នាំ ទើប​វា​ត្រឹម​ត្រូវ"

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក សេង យៀន គឺ​លោក ខៀវ សុផល បាន​មាន​ប្រសាសន៍​ថា លោក​មិន​អាច​ទទួល​យក​សាលក្រម​នេះ​បាន​ទេ ៖ "ខ្ញុំ​នៅ​តែ​យល់​ឃើញ​ថា គាត់ (សេង យៀន) អត់​មាន​ពាក់ព័ន្ធ​អី​ដដែល។ នៅ​តែ​យល់​ឃើញ​ថា ការណ៍​ដែល​សម្រេច​គឺ​មិន​យុត្តិធម៌​សម្រាប់​គាត់​ទេ។ យើង​ត្រូវ​តែ​ចាត់​ការ​តាម​នីតិវិធី​ត​ទៅ​ទៀត"

កន្លង​មក មេធាវី​ការពារ​ក្តី​ឲ្យ​លោក សេង យៀន និង​អ្នក​ស្រី ឌី ប្រឹម មិន​បាន​ទទួល​ស្គាល់​ឯកសារ​ថត​ចំលង​ស្ដីពី​ការ​សូក​ប៉ាន់ និង​ការ​ទទួល​សំណូក ដែល​លោក សេង យៀន បាន​ចុះ​ហត្ថ​លេខា​ទទួល​យក​ប្រាក់​ចំនួន ២​ម៉ឺន​ដំបូង ក្នុង​ចំណោម​ប្រាក់​សំណូក ២០​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​បាន​ទាមទារ​រក​ឯកសារ​ដើម​ជូន​តុលាការ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដក​តួនាទី​លោក សេង យៀន ជា​អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​ក្រសួង​អធិការកិច្ច ទំនាក់​ទំនង​សភា និង​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០០៩ កន្លង​ទៅ ក្រោយ​ពី​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា លោក​បាន​ទទួល​ប្រាក់​សំណូក ២០​ម៉ឺន​ដុល្លារ​អាមេរិក ពី​អ្នក​ស្រី ឌី ប្រឹម នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ ដើម្បី​ជា​ថ្នូរ​ធ្វើ​របាយការណ៍​ភូត​កុហក​រដ្ឋាភិបាល រឹប​យក​ដី​ស្រែ​ជាង ៥​ហិកតារ ពី​កសិករ​ឈ្មោះ ហួត សារុំ នៅ​ខណ្ឌ​ដង្កោ ជាយ​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​មិន​បាន​សម្រេច។

ដី​ស្រែ​ជាង ៥​ហិកតារ​នោះ គឺ​មាន​តម្លៃ​ប្រមាណ ៧​លាន​ដុល្លារ​អាមេរិក ដើម្បី​សាង​សង់​រោង​ចក្រ​កាត់ដេរ នៅ​ពេល​តម្លៃ​ដី​ធ្លី​កំពុង​តែ​ឡើង​ថ្លៃ​នោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Nov 27, 2011 10:48 PM

កាត់ទោសឲ្យតែរួចទេដឹង!!!គ្រួសារនេះមិនអាចនរណាប៉ះបានឡើយ????

Anonymous
Nov 27, 2011 09:58 PM

តើចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញមានបញ្ហាអី?
បានជាមិនចេញដីកាស្វែងរកចាប់ខ្លួន?
ប្រហែលជាមានវិការៈដែលមានឥទ្ធិពលខ្លាំងហើយមើលទៅ

Anonymous
Nov 28, 2011 12:21 AM

តើសាច់ញាតិ និងបក្សពួកហ៊ុនសែនដែលជាប់គុកទេ ទោះជាខុសប៉ុណ្ណាក៏ដោយ

Anonymous
Nov 28, 2011 06:49 PM

ត្រីធំ​ តែងតែស៊ីត្រីតូច!!! ស្រុកណាក៏មានបញ្ហាដែរ គ្រាន់ ប្រជាជនតិច រឺ ច្រើនប៉ុណ្ណោះ!! តើសម័យណាដែលថាមិនមានបញ្ហា?សូមប្រាប់ផង!!! អ្នកឈ្នះជាអារកាត់ខុសរឺត្រូវ!​ថ្វីត្បិតច្បាប់ គឺជាច្បាប់។

Anonymous
Dec 04, 2011 11:17 AM

នោះជាត្រីតែយើងជាមនុស្សបើដូច្នោះបិនខុសពីសត្វទេ

Anonymous
Dec 23, 2011 10:22 PM

ចាប់តែគ្នាវាគ្រាន់តែអោយយើងឃើញជាការពិត

Anonymous
Nov 30, 2011 12:38 PM

Oh,that is a good one. I agree with you.

Anonymous
Dec 05, 2011 04:11 PM

សូមអោយខ្មែរទាំងអស់រួបរួមគ្នាកំចាត់មនុស្សអាក្រក់។

Anonymous
Nov 27, 2011 06:14 PM

ស្អែកចាប់ខ្លួនហើយ!!! បើមិនចង់ងាប់ទេកុំកំរើក បងប្អូននាយករដ្ឋមន្រ្តីស្មោះ!!!!

Anonymous
Nov 27, 2011 09:29 PM

Ar Hun Xen, Pak Puok Vea Neung Totuol Babb'kam Noruok Pram Buon Chuan. Pee Pruoh Ar Hun Xen Samlap Reah Khmer Chreun Nah. Ar Hun Xen Neung Slap khnong Pel Chhap Chhap Nih.

Anonymous
Nov 29, 2011 08:31 PM

គឺសុទ្ធតែក្រុមធ្វើស្រែលើខ្នងរាស្រ្ត!ពួកនេះមុខក្រាស់ដូច
ស្បែកគោទទឹក!ចង់រាស្រ្តថ្កោលទោសយ៉ាងណាក៏មិនខ្ចី
ឈឺក្បាលវិលមុខដែរ គឺលៃយ៉ាងណាឲ្យតែក្រុមខ្លួនមាន
បាន ហ៊ឺហារ តកូនតចៅ ហាក់ដូចផែនដីនេះជាកម្មសិទិ្ធ​​
នៃក្រុមខ្លួនឬជាផែនដីរណបនៃខ្លួនយ៉ាងងងើលឥតខ្មាស់!

Anonymous
Nov 29, 2011 11:23 AM

ហេតុអី្វសាលាដំបូងយកច្បាប់ព្រហ្មទណ្ឌអន្តរកាលយកមកប្រើទៀត។ ចុះច្បាប់ព្រហ្មួទណ្ឌថី្មនេះទៅណា? ពេលដាក់គុកប្រាប់ផងខ្ញុំទៅមើលដែរ

Anonymous
Dec 03, 2011 03:09 PM

I don't believe that it is lie,

Anonymous
Dec 04, 2011 11:38 AM

ពួកនេះគិតប្រជារាស្រ្តជាសាច់គោសាច់ត្រីសំរាប់ពួកគេឆីមិនដែលគិតថាជាមនុស្សទេ

Anonymous
Nov 28, 2011 10:53 AM

ប្រហែលជានាយករដ្ឋមន្ត្រីមិនពេញចិត្តសាច់ញាតិរបស់ខ្លួន​ម្នាក់នេះហើយ ទើបអនុញ្ញាត្តឲ្យតុលាការកាត់ទោសបែបនេះ(?)

Anonymous
Nov 28, 2011 11:04 AM

មិនមានអីចំឡែកផង​យើងចេះតែតាមដានព័តមាននេះលេងៗទៅពីព្រោះវាគ្រាន់តែឆាកល្ខោនប៉ុណ្ណោះចុងក្រោយអ្នកក្រគ្មានអំណាចមានទោសត្រូវជាប់គុកតែសែស្រឡាយបក្សពួកហ៊ុនសែនមានទោសតុលាការតែងតែកាត់ទោសកំបាំងមុខហើយដេកនៅវិឡាអាងហើយឬក៍ចេញទៅវិសមកាលនៅក្រៅប្រទេសមួយរយះជាការស្រេច!!!ស្រុកខ្មែរគឺអព្ចឹាង!!!