ខ្យល់ព្យុះ ស្លាប់មនុស្ស ៣នាក់ នៅខេត្តកំពង់ធំ
ដោយ សុ ជីវី
2012.04.21
2012.04.21
លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថាខ្យល់ព្យុះកាលពីល្ងាចថ្ងៃព្រហស្បតិ៍បានបក់បោកប៉ះចំភូមិមួយឈ្មោះភូមិ៩៩ ក្នុងឃុំមានឬទ្ធិ ស្រុក សណ្ដាន់ បានបណ្តាលឲ្យស្រ្តី២នាក់ និងក្មេងស្រីអាយុ៦ឆ្នាំម្នាក់ស្លាប់ និងស្ត្រី២នាក់ទៀតរបួសស្រាលដោយសារដើមឈើរលំសង្កត់លើ។
អភិបាលខេត្តកំពង់ធំឲ្យដឹងទៀតថា អាជ្ញាធរខេត្តបានចាត់ចែងបញ្ជូនសពជនរងគ្រោះទៅស្រុកកំណើតវិញ ដើម្បីអោយក្រុមគ្រួសារបានធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។