សង្គម​ស៊ីវិល​ជិត​២០​ស្ថាប័ន​ជួប​ប្រជុំ​តវ៉ា​ឲ្យ​រដ្ឋាភិបាល​​បញ្ចុះ​តម្លៃ​ប្រេង​សាំង

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជិត ២០​អង្គភាព ជួប​ជុំ​គ្នា​តវ៉ា និង​ដាក់​ញត្តិ​​ជូន​រដ្ឋ​សភា ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ពី​ជិត ៦.០០០​រៀល ឲ្យ​ចុះ​មក​នៅ​ត្រឹម ៤​ពាន់​រៀល​ក្នុង​១លីត្រ។
ដោយ ដែន អយុធ្យា
2012-04-09
Share
តវ៉ា សាំង ៣០៥ ក្រុម​សង្គម​ស៊ីវិល​ឈរ​តវ៉ា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​សាំង នៅ​ខាង​មុខ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១២។
RFA/Den Ayuthyea

តម្លៃ​ប្រេង​សាំង​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​ចំនួន​នា​ទីក្រុង​ភ្នំពេញ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មេសា ឆ្នាំ​២០១២ មាន​តម្លៃ ៥.៩៥០​រៀល​ក្នុង​១​លីត្រ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ស្ថិត​ក្នុង​ចំណោម​អង្គការ​មិន​មែន​​រដ្ឋាភិបាល​ជិត ២០​អង្គភាព​ដែល​ធ្វើការ​តវ៉ា​នោះ បាន​ឲ្យ​ដឹង​ក្នុង​​​សន្និសីទ​កាសែត​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា បន្ទាប់​ពី​​ដាក់​​ញត្តិ​ជូន​​រដ្ឋ​​សភា​ថា ពួក​គេ​នឹង​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស បើ​សំណើ​បញ្ចុះ​​តម្លៃ​ប្រេងសាំង​រដ្ឋាភិបាល​មិន​រវល់​អើពើ​នោះ។

លោក​បន្ត​ថា ការ​ទាមទារ​របស់​សង្គម​ស៊ីវិល មន្ត្រី​រាជការ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ ពេល​នេះ​គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ឲ្យ​បាន ៤​ពាន់​រៀល ឬ​ឲ្យ​ស្មើ​ប្រទេស​ជិត​ខាង​កម្ពុជា មាន​ប្រទេស​ថៃ និង​វៀតណាម ជា​ដើម។ ប្រទេស​ថៃ សាំង ១​លីត្រ មាន​តម្លៃ ១,២៧​ដុល្លារ និង​វៀតណាម ១​លីត្រ មាន​តម្លៃ ១,០៥​ដុល្លារ។

គេហទំព័រ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កាល់តិច (CALTEX) បាន​បង្ហាញ​ដោយ​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​យក​ពន្ធ​​លើ​ថ្លៃ​ប្រេង​សាំង​ចំនួន ៣៥% ក្នុង​តម្លៃ​សរុប​ប្រេង​សាំង​មួយ​លីត្រ និង​យក​ពន្ធ​ចំនួន ២២%​ ក្នុង​តម្លៃ​សរុប​ប្រេង​ម៉ាស៊ូត​មួយ​លីត្រ។

ប្រធាន​សមាគម​មន្ត្រី​រាជការ លោក ភួង សុវណ្ណ មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​មុខ​មន្ទីរ​រដ្ឋ​សភា​ថា ​រដ្ឋាភិបាល​ត្រូវ​បើក​​ឲ្យ​មាន​ក្រុមហ៊ុន​នាំ​ចូល​ប្រេង​ឥន្ធនៈ មាន​ចំនួន​ច្រើន​នៅ​កម្ពុជា។ ការ​មាន​ក្រុមហ៊ុន​ច្រើន​ដែល​ប្រកួត​ប្រជែង​គ្នា​​អាច​នាំ​ឲ្យ​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា មាន​តម្លៃ​ទាប​ដូច​តាម​បណ្ដា​ប្រទេស​អាស៊ាន។

ស្រដៀង​គ្នា​នេះ​ដែរ លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​លីកាដូ បាន​ថ្លែង​ថា រដ្ឋាភិបាល​គួរ​ពិនិត្យ និង​​បញ្ចុះ​តម្លៃ​ប្រេងសាំង​ឲ្យ​បាន​សមរម្យ​ទៅ​តាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ។ លោក​ថា គ្មាន​ហេតុផល​ណា​មួយ​​ដែល​កម្ពុជា មិន​អាច​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈ ឲ្យ​មាន​តម្លៃ​ប្រហាក់ប្រហែល​ប្រទេស​​​ក្នុង​សមាគម​អាស៊ាន​នោះ​​ទេ បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ។

តម្លៃ​ប្រេងសាំង​ក្នុង​ប្រទេស​អាស៊ាន ដែល​សង្គម​ស៊ីវិល​បាន​លើក​ឡើង បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា មាន​តម្លៃ​ខ្ពស់​ជាង​បណ្តា​​​ក្នុង​សមាគម​អាស៊ាន គឺ​មាន​តម្លៃ​ក្នុង ១​លីត្រ ១,៤៩​ដុល្លារ។ សិង្ហបុរី ១​លីត្រ ១,២៨​ដុល្លារ ថៃ ១​លីត្រ ១,២៧​ដុល្លារ ឡាវ ១​លីត្រ ១,១០​ដុល្លារ វៀតណាម ១​លីត្រ ១,០៥ដុល្លារ ហ្វីលីពីន ១​លីត្រ ១,០៥​ដុល្លារ ភូមា ១​លីត្រ ១​ដុល្លារ ឥណ្ឌូនេស៊ី ១​លីត្រ ០.៩២​ដុល្លារ ម៉ាឡេស៊ី ១​លីត្រ ០,៦៨​ដុល្លារ និង​​ប្រទេស​ប្រ៊ុយណេ សាំង​ក្នុង​១​លីត្រ​មាន​តម្លៃ ០,៤៦​ដុល្លារ។

ទាក់ទង​បញ្ហា​នេះ ក្រុម​អ្នក​រត់​ម៉ូតូ​កង់បី ឬ​ម៉ូតូ​ឌុប បាន​ថ្លែង​ថា ប្រាក់​កម្រៃ​ដែល​ពួកគេ​ទទួល​បាន​ប្រចាំ​ថ្ងៃ គឺ​ស្ទើរ​មិន​អាច​បង្គ្រប់​ការ​ចំណាយ​ទៅ​លើ​តម្លៃ​ប្រេង​សាំង​បាន​ទេ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​បញ្ចុះ​តម្លៃ​ប្រេង​​សាំង​ឲ្យ​បាន​សមរម្យ។

ចំណែក​លោក ដេវីដ ចនវែល (David Johnwelsh) នាយក​ប្រចាំ​ប្រទេស​មជ្ឈមណ្ឌល​អាមេរិកាំង​សំរាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​កាសែត​ក៏​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​បញ្ចុះ​តម្លៃ​ប្រេងសាំង ដែល​មាន​​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​កម្ពុជា នេះ​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​មន្ត្រី​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធ​សភា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១២។ ប៉ុន្តែ​មន្ត្រី​ស្ថាប័ន​នេះ​បាន​ព្រម​ទទួល​យក​ញត្តិ​របស់​សង្គម​ស៊ីវិល​យក​ទៅ​​ពិចារណា និង​សន្យា​ឆ្លើយ​តប​ពេល​ក្រោយ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជិត ២០​អង្គភាព បាន​ឲ្យ​ដឹង​ថា បើ​សិន​ជា​រដ្ឋ​សភា ឬ​រដ្ឋាភិបាល​មិន​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ទៅ​តាម​ការ​ទាមទារ​ទេ ពួក​គេ​នឹង​ដឹក​នាំ​ពលរដ្ឋ សិស្ស​និស្សិត ចូល​រួម​ធ្វើ​មហា​​បាតុកម្ម​ទូទាំង​​ប្រទេស ដើម្បី​ឲ្យ​រដ្ឋាភិបាល​ឆ្លើយ​តប​សំណើ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ឲ្យ​បាន​សមរម្យ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (32)

មើល​មតិ​ទាំង​អស់.

Anonymous says:
Apr 09, 2012 04:38 AM

We are students, so we have no much money to support high price petrol in Cambodia. If NGO needs us to make demonstration, we will be involve.

Anonymous says:
Apr 09, 2012 12:49 AM

I support this ides 100%, we need petrol and diesel an gas getting down a bit, otherwise where is the proud of our prime minister?

Anonymous says:
Apr 08, 2012 07:55 PM

ការប៉ះពាល់សេដ្ឋកិច្ចខ្លាំងអាចជាសង្រ្គាមមួយបានហើយវាមិនងាយគ្រប់គ្រងដូចសង្រ្គាមប្រដាប់អាវុធដែរ៕

Anonymous says:
Apr 09, 2012 02:37 AM

We know that this amount of gasoline prices will not disturb living condition of government officials and their families. But it is really hard for ordinary citizens to effort...

Anonymous says:
Apr 08, 2012 08:44 PM

ឡានឡើងថ្លៃក្នុងថ្ងៃសំខាន់ៗគឺជាបន្ទុកដ៏ធំមួយដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករកាត់ដេរ​ ដែលត្រូវធ្វើដំណើរត្រឡប់ទៅជួបជុំបងប្អួន និងក្រុមគ្រួសារ ឯស្រុកកំណើត។ រដ្ឋាភិបាលមិនខ្វល់ខ្វាយចំពោះទុកលំបាករបស់ប្រជាពលរដ្ឋទេ ពីព្រោះរៀងរាលឆ្នាំ មិនដែលខើញថ្លៃធ្វើដំណើរ ថេដូចថ្ងៃធម្មតាទេ។ ប្រហែលជា បានលុកកាក់មិនតិចទេពីក្រុមហុនឡានក្ងង។ លុយដែលបានដោយកាកេងប្រវ័ញ្ញ ញើសឈាមប្រជាពលរដ្ឋ និងងាប់ដោយវេទនា គ្មានពូជពង្ស។

Anonymous says:
Apr 08, 2012 09:09 PM

It seems hard for the government to decrease the price of fuel in Cambodia due to the most prominent gasoline companies are belong to Gov't high ranking officials. Let's try to struggle for a decent living condition of the people.

Anonymous says:
Apr 09, 2012 03:08 AM

ឈប់បោះឆ្នោតឱ្យពួកពុករលួយនេះដឹកនាំរដ្ឋបន្តរទៀតទៅ។

Anonymous says:
Apr 08, 2012 06:47 PM

យើងគប្បីចូលរួមទាំងអស់គ្នា មិនមែនប៉ះពាល់ជីវភាពតែអ្នកជិះឡាន ឬ អ្នកដើរនោះទេគឺទាំងអស់គ្នា។

Anonymous says:
Apr 09, 2012 08:33 PM

បរទេសម្នាក់នេះ តិចត្រូវប្ដឹងពីរដ្ឋាភិបាលទៀតទៅ (?)

Anonymous says:
Apr 09, 2012 04:03 PM

One day I spent one 1 for coming to work and back home (Toul Kork to Chomkarmon) it is to much for me pay everyday with my small salary. Government what are you doing? Do you want to kill poor people? Do you need my vote? I will drop you down if you still do like this.

Anonymous says:
Apr 09, 2012 04:46 PM

Family's Hun Sen controled every business so please vote for CCP one more time.

Anonymous says:
Apr 08, 2012 09:34 PM

Unit for our whole society benefit, society not let a small group of family or people do as what they want, I will encourage my students and others to participate if the demonstration will be arranged. It is time to show that this country is for Cambodian as a whole not for anyone's family alone.

Anonymous says:
Apr 08, 2012 07:20 PM

សូមរាជរដ្ឋាភិបាលជួយចុះថ្លៃប្រេងសាំងអោយបានដូចដែរ ខាងអង្គការបានទាមទាផង ព្រោះទំនិញចេះតែឡើងថ្លៃតាមសាំងដែរ ដូច្នេះបើសាំងចុះនោះ ទំនិញក៏ចុះតាមនឹងដែរ

Anonymous says:
Apr 08, 2012 06:40 PM

អភិបាលក្រុងបានសុំកុំអោយឡានក្រុងឡើងថ្លៃ ហេតុអីមិនសុំអោយសាំងចុះថ្លៃផង?

Anonymous says:
Apr 09, 2012 04:07 AM

I just wanted to let all Khmer people around the world know that the increasing of fuel price is the political plan. Why?
Because The Hanoi Government wants to create more Hunger, Fear and uneducated
to Khmer people. The ONLY way to resolve this high gas price for Cambodians is to put a INDEPENDENT LEADER to Cambodia to lead the country. Mr. Hun Sen is being trapped by the VietCong Government. All Khmer people need to help Mr. Hun Sen and his delegation to be freed from VC. Government as soon as possible. RFA, Please post my comment. Thanks

Anonymous says:
Apr 08, 2012 08:18 PM

ការតំឡើងថ្លៃប្រេងសាំងហួសប្រមាណ ជាកត្តាមួយដែលជំរុញអោយមានជីវភាពកាន់តែលំបាកវេទនាសំរាប់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងមធ្យម ។ ហើយជាមួយនឹងភាពរវល់ផ្នែកអាជីកម្ម និងការប្រកបការងារក្នុងស្ថាប័នប្រកបដោយប្រសិទ្ធិភាពនៅក្នុងប្រទេសមួយដែលអនុវត្ត ទីផ្សារបែបសេរី និងប្រកួតប្រជែង គេពិតជាមិនអាចថយមកជិះកង់ដូចប្រសាសន៍របស់លោក គាត ឈន់បានទេ ។

Anonymous says:
Apr 09, 2012 02:47 AM

No matter how loud you scream,your voice cannot be heard because fuel tycoons are Huns' member and they are so greedy. It looks as if they can take their wealth along when they die. Now,election time is near, THINK before you cast your ballot.

Anonymous says:
Apr 08, 2012 08:54 PM

ចំពោះខ្ញុំវិញក័ឧ្យរាចរដ្ឋាភិបាលបញ្ចុះតម្លៃសាំងដែរតែ​នៅតែគឹតថាមិនអាចធ្វើបានទេព្រោះមន្រ្តីរដ្ឋាភិបាល​ពុករលួយទាំងនោះបានលាភសាការពីឈ្មួញទុចរិត​​​​​
ទាំងនោះ​ហើយអ្នកទាំងនោះបើតាមដឹងសទ្ធតែ​ខ្សែនាយករដ្ឋមន្រ្តីទៅផង។​ទោះជាយ៉ងណាក័ដោយយើងត្រូងើបឈរ​ឡើងទាំងអស់គ្នាដើម្បីជីវភាពយើងរស់បាន​សុខស្រួលនិងគេផង។

Anonymous says:
Apr 09, 2012 08:43 PM

All Khmers, It is time to dump Hun Sen's government in the next 2013 election. Hun Sen and his family have inflicted too much suffering on Khmers ... sending his soldiers to beat women in the street, dragging the poor out of their homes, and now turning a blind eye to skyrocketing oil price manipulated by his friends... Khmers must tell all those military men to do their job and stay neutral and let Hun Sen leave power peacefully in 2013. Otherwise, Cambodia will suffer more.

Anonymous says:
Apr 08, 2012 08:03 PM

ធើ្វជាប្រធានអាស៊ានផង ហេតុអីក៏មិនមើលប្រទេសជាសមាជិកកែ្បរខាង តើប្រេងស្រុកគេថៃ្លកប់ពពកដូចស្រុកខែ្មរដែរឬ?

Anonymous says:
Apr 09, 2012 01:37 PM

វាជាទំលាប់ទៅហើយ ការទាមទារមិនដែលបានយកមកគិតក្នុងខួរក្បាលទេ ព្រោះស្ពឹកអស់ហើយ ហើយម្នាក់ៗក៏ដល់កចាយមិនអស់ដែរ

Anonymous says:
Apr 08, 2012 09:18 PM

I don't care , Because of traffic jam every day so should be cut off some moto or car on the road .. I think not expensive

Anonymous says:
Apr 09, 2012 12:33 AM

When there is something not good about Hun Sen´s goverment Mr. Soy Sopheap DAP seems so slow to report or never report. But when there is something good he reports so fast. Hehehehhe Mr. Soy Sopheap is so smart.

Anonymous says:
Apr 10, 2012 07:57 PM

ប្រេងសាំងស្រុកខែ្មរ មិនងាយចុះតំលៃទេ ព្រោះអ្នកមានអំនាចទទួលបានផលចំនេញពីក្រុមហ៊ុនទាំងនោះ

Anonymous says:
Apr 09, 2012 03:23 PM

ការឡើងថៃ្លតំលៃនេះគឺរាជរដ្ឋាភិបាលគេមិនដែលខ្វល់ពីប្រជាពលរដ្ឋ នេះគឺជាយុទ្ឋសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ហើយនេះក៏ជាការបំបាត់ភាពក្រីក្រនៅកម្ពុជា​ គឺសំលាប់អ្នកក្រអោយអស់ពីប្រទេស៕

Anonymous says:
Apr 09, 2012 03:32 PM

I really hate my government. They never care the difficulties of their people. They care only their interest..

Anonymous says:
Apr 09, 2012 01:33 PM

សូមមន្ត្រីដែលមានតួនាទីអាចដោះស្រាយបញ្ហាប្រេងសាំងនេះបាន​ មេត្តាជួយអោយអស់ពីកំលាំងកាយចិត្តផង ព្រោះនេះមិនមែនជារឿនរបស់គណបក្សប្រឆាំង រឹគណបក្សកាន់អំណាចឡើយ គឹជារឿងស្លាប់រស់របស់ប្រជាជនខ្មែរទាំងអស់គ្នា បើស្រលាញ់ប្រជារាស្រ្តឯង គួរណាស់គិតគូរពីពួកគាត់ផង

Anonymous says:
Apr 09, 2012 02:57 AM

Do it now ! We all poor Cambodians we can not live in high expenses like this in more than 2 decades already after peace agreement and UNTAC election establishment the Hun Xen (Yuon)'s government never care with this condition. All Cambodians still poor and poor because Hun Xen and Vietnam do not allow the investor do investment in country and all investor they take to Vietnam. Even petrol investment, they are all from Hun Xen's family and they put their families such as nephew, cousin, aunt, etc.....

Now we all wake up, stand up and kick Hun Xen from his power today.

Anonymous says:
Apr 09, 2012 04:09 PM

High oil price, will raise the production cost,then price of goods and services will go up,cost push inflation is up..the the purchasing power of money to buy goods is decreased( buy less) ,it is not good news for worker who earn small salary.

Anonymous says:
Apr 09, 2012 03:02 AM

ក្រៅពីយកពន្ធថ្លៃ គឺរដ្ឋាភិបាលហ៊ុន សែនបណ្តោយឱ្យឈ្មួញលក់ថ្លៃស្រេចតែចិត្ត (ជាក្រុមហ៊ុនប្រេងគេ និងគ្នារបស់ពួកគេ)។

Anonymous says:
Apr 09, 2012 01:54 PM

I don’t blame those petroleum companies. We’ve to understand where Hun Sen get the fund from every single minute, this guy need a ton of money to support his power in order to continue his dictatorship. To make a long story short, he is the most wanted high profile criminal records that make it too late for him to back up, if he does, his entire families will be killed and on top of it Vietnam won’t let him do it. This country is so complicated.

Anonymous says:
Apr 09, 2012 04:12 AM

The Khmer Government has the power to control the gas price but they don't want to do it. High gas price doesn't affect their living. They can corrupt an average of $500 a day. THIS IS TRUE, DON'T LIE!

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល