នាយក​រដ្ឋមន្ត្រី​និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ឆ្លង​មេរោគ A(H1N1)

ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​នាក់​ទៀត បាន​កើត​ជំងឺ​ផ្ដាសាយ​ថ្មី A(H1N1)។
ដោយ តាំង សារ៉ាដា
2010-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន
លោក​នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន
AFP/TANG CHHIN SOTHY

លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រសាសន៍​ថា លោក​អាច​បញ្ជាក់​បាន​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ផ្ទុក​មេរោគ​នោះ។ លោក​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​លិខិត​មួយ​ពី​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ដែល​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ពិត​ជា​មាន​ជំងឺ​នេះ។

លិខិត​នោះ​បាន​បញ្ជាក់​ថា លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​របស់​លោក​បាន​ឆ្លង​មេរោគ A(H1N1) បន្ទាប់​ពី​កិច្ច​ប្រជុំ​ប្រចាំ​សប្ដាហ៍​នៃ​ខុទ្ទកាល័យ​របស់​លោក កាល​ពី​ថ្ងៃ​សុក្រ ហើយ​ក្រុម​គ្រូ​ពេទ្យ​បាន​ពិនិត្យ​ឃើញ​ថា អ្នក​ទាំង​នោះ​ពិត​ជា​មាន​ផ្ទុក​មេរោគ A(H1N1) ពិត​ប្រាកដ​មែន។

នៅ​ក្នុង​លិខិត​នោះ​ក៏​បាន​និយាយ​ផង​ដែរ​ថា លោក​ឧប​នាយក​រដ្ឋមន្ត្រី យឹម ឆៃលី និង​មន្ត្រី​ជាន់​ខ្ពស់ ៤​នាក់​ផ្សេង​ទៀត ក៏​បាន​ឆ្លង​មេរោគ​នោះ​ផង​ដែរ ហើយ​ពួក​គេ​កំពុង​ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​ពិនិត្យ​យ៉ាង​ប្រុង​ប្រយ័ត្ន។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លិខិត​នោះ​មិន​បាន​បញ្ជាក់​ថា អ្នក​ទាំង​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​កន្លែង​ណា​នោះ​ឡើយ។

លិខិត​ដដែល​នោះ​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការ​ព្យាបាល​យ៉ាង​ដិតដល់ ដោយ​ក្រុម​វេជ្ជបណ្ឌិត​រួច​មក សុខភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បែរ​មក​រក​ភាព​ធម្មតា​វិញ។

អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ឲ្យ​ដឹង កាល​ពី​ដើម​ខែ​នេះ​ថា មនុស្ស​ចំនួន ១៨.១៥៦​នាក់​នៅ​ទូទាំង​ពិភពលោក បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្ដាសាយ​ថ្មី A(H1N1) នេះ។ ចំណែក​ក្រសួង​សុខាភិបាល​របស់​កម្ពុជា​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា មនុស្ស​ចំនួន ៦​នាក់​នៅ​កម្ពុជា​បាន​ស្លាប់ ហើយ​មនុស្ស​ប្រមាណ ៥៩១​នាក់​ផ្សេង​ទៀត​កំពុង​ឆ្លង​មេរោគ​នេះ៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

i think good very much about a[g1n1]go to hunsan because hunsan donot think about khmr krom.it good very nuch to hunsan

Jun 30, 2010 07:36 AM

អ្នក​អាន​អនាមិក

i love Asia Fredom

Jun 30, 2010 03:32 AM

គេហទំព័រ​ទាំងមូល