លោក ហ៊ុន តូ បដិសេធ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​រឿង​រត់ពន្ធ​គ្រឿង​ញៀន

លោក​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​មីនា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថា លោក​ជា​អ្នក​ពាក់ព័ន្ធ​បណ្ដាញ​រត់​ពន្ធ​គ្រឿង​ញៀន និង​ការ​លាង​លុយ​កខ្វក់​រវាង​កម្ពុជា និង​ប្រទេស​អូស្ត្រាលី។
ដោយ យន់ សាមៀន
2012-03-27
Share
គ្រឿង​ញៀន ៣០៥ គ្រឿង​ញៀន​ដែល​មន្ត្រី​កង​រាជ​អាវុធហត្ថ​ក្រុង​ភ្នំពេញ រឹប​អូស​បាន​ពី​ឈ្មួញ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១។
RFA/Sok Serey

លោក​ឧកញ៉ា ហ៊ុន តូ បាន​អះអាង​ថា លោក​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន ឬ​លាង​លុយ​កខ្វក់​ដូច​ការ​ចោទ​ប្រកាន់​ក្នុង​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​នោះ​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​លោក​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ លោក​ប្រហែល​ជា​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សមត្ថកិច្ច​កម្ពុជា រួច​ទៅ​ហើយ។

ក្នុង​កិច្ច​សម្ភាសន៍​ខ្លី​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​លោក ហ៊ុន តូ នៅ​ថ្ងៃ​អង្គារ នេះ លោក​បន្ត​អះអាង​ថា លោក​គ្មាន​កំហុស​នោះ​ទេ៖ «លោក​ចង់​ដឹង​ខ្លាំង លោក​ទាក់ទង​ទៅ​ស្ថានទូត​អូស្ត្រាលី ខ្ញុំ​គ្មាន​ពាក្យ​អី​នឹង​និយាយ​ជាមួយ​លោក​ទេ។ លោក​ត្រូវ​ដឹង​ថា បើ​សិន​ជា​ស្ថានទូត​អូស្ត្រាលីនៅ​ស្រុក​ខ្មែរ​​បដិសេធ រឿង​ស្អី​ខ្ញុំ​ចេញ​ចូល​​អូស្ត្រាលី​រាល់​ថ្ងៃ​គ្មាន​នរណា​​ឃាត់ខ្ញុំ​ទេ។ រឿង​ជាមួយ​ខ្ញុំ ជា​​រឿង​​ធម្មតា​ទេ ខ្ញុំ​មិន​ឈឺ​ក្បាល​អី​​ទាំង​អស់។ បើ​សិន​​លោក​ឯង​គិត​ថា ខ្ញុំ​ពាក់ព័ន្ធ​រឿង​គ្រឿង​ញៀន តើ​ខ្ញុំ​អង្គុយ​​នៅ​កៅអី​នៅ​ស្រុក​ខ្មែរ​​បាន​ទេ?»

អាជ្ញាធរ​មាន​សមត្ថកិច្ច​អូស្ត្រាលី មាន​គំរោង​ចាប់​ឃាត់​ខ្លួន​លោក ហ៊ុន តូ នៅ​ទីក្រុង​ម៉ែលប៊ើន (Melbourne) ប៉ុន្តែ​អាក់​ខាន​មិន​បាន​ធ្វើ​ទៅ​វិញ បន្ទាប់​ពី​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា មិន​ព្រម​ចេញ​ទិដ្ឋាការ​ឲ្យ​លោក ហ៊ុន តូ ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី។ ការ​បដិសេធ​នេះ ព្រោះ​រដ្ឋាភិបាល​អូស្ត្រាលី មិន​ចង់​ឃើញ​មាន​វិវាទ​ផ្លូវ​ទូត។

អាជ្ញាធរ​ផ្នែក​បង្ក្រាប​ឧក្រិដ្ឋកម្ម​អូស្ត្រាលី បាន​តាម​ដាន ហ៊ុន តូ ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៤ ហើយ​មន្ទិល​សង្ស័យ​ថា ហ៊ុន តូ មាន​បណ្ដាញ​ជាប់​ទាក់ទង​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន និង​ការ​លាង​លុយ​កខ្វក់ សំដៅ​លើ​ប្រទេស​អូស្ត្រាលី។

កាសែត The Sydney Morning Herald ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មីនា ដែល​ស្រង់​ការ​ស៊ើប​អង្កេត​ពី​គណៈកម្មការ​ឧក្រិដ្ឋកម្ម​អូស្ត្រាលី អាជ្ញាធរ​អូស្ត្រាលី បាន​តាម​ដាន​ការ​ផ្ទេរ​លុយ​សង្ស័យ​ថា​ជា​លុយ​បាន​ពី​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ចេញ​ពី​បន​ល្បែង​កាស៊ីណូ ម្កុដ (Crown Casino) នៅ​ទីក្រុង​ម៉ែលប៊ើន ដែល​គេ​ថា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់ ហ៊ុន តូ យក​ទៅ​ក្នុង​តំបន់​អាស៊ី។

ប្រតិបត្តិការ​តាម​ដាន​សំដៅ​លើ ហ៊ុន តូ បាន​ស៊ើប​អង្កេត​ការ​ដឹក​គ្រឿង​ញៀន​ហេរ៉ូអ៊ីន ចូល​ប្រទេស​អូស្ត្រាលី ដោយ​បង្កប់​ក្នុង​ឈើ​អារ​រួច។ គ្រឿង​ញៀន​ដឹក​ចូល​អូស្ត្រាលី មាន​ទឹក​ប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ការ​តាម​ដាន​របស់​អាជ្ញាធរ​អូស្ត្រាលី ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​អូស្ត្រាលី ចាប់ និង​ផ្ដន្ទាទោស​ជនជាតិ​ខ្មែរ​មួយ​រូប​គត់ ឈ្មោះ ថៃ ផែនី កាល​ឆ្នាំ​២០០៥ ដែល​ជា​មនុស្ស​របស់​លោក ហ៊ុន តូ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ នៅ​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​លោក ហ៊ុន តូ។

អាជ្ញាធរ​អូស្ត្រាលី ក៏​បាន​រក​ឃើញ​ទៀត​ថា ក្រុម​ឧក្រិដ្ឋជន​នៅ​អូស្ត្រាលី បាន​ដាក់​ទុន​ជា​ច្រើន​លាន​ដុល្លារ​ក្នុង​អាជីវកម្ម​ផ្សេងៗ​នៅ​កម្ពុជា ដែល​មាន​ទំនាក់ទំនង​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល និង​ម្ចាស់​ក្រុមហ៊ុន​មួយ​ចំនួន។

ភ្នាក់ងារ​សម្ងាត់​អូស្ត្រាលី រក​ឃើញ​ថា ហ៊ុន តូ ជា​ដៃគូ​រក​ស៊ី​ជាមួយ​ឧកញ៉ា គិត ម៉េង ក្នុង​រយៈពេល​នៃ​ការ​តាម​ដាន​ស៊ើប​អង្កេត​សកម្មភាព​ឧក្រិដ្ឋកម្ម​នោះ។ លោក គិត ម៉េង ជា​ថៅកែ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្រ្គូប (Royal Group) ដែល​មាន​ហ៊ុន​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​ធនាគារ អេអិនហ្ស៊ី (ANZ) និង​ជា​ម្ចាស់​ក្រុមហ៊ុន​បណ្ដាញ​ទូរស័ព្ទ​ដ៏​ធំ​មួយ​ផង​ដែរ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (46)

មើល​មតិ​ទាំង​អស់.

Anonymous says:
Mar 27, 2012 03:08 PM

Hun To is a Good Oknha becouse He did a of things for his country

Anonymous says:
Mar 28, 2012 05:03 AM

តើនេះជាមោទនភាពរបស់ជាតិខ្មែរឬទេដែលមានអ្នកជាប់ពាក់ព័ន្ធរត់ពន្ធគ្រឿងញៀនដ៏ធំស្ថិតក្នុងត្រកូលមេដឹកនាំខ្មែរនោះ? យុវជនខ្មែរទាំងអស់ជំនាន់នេះត្រូវតែពិចារណាចំពោះអនាគត របស់ខ្លួន និងប្រទេសជាតិ៕

Anonymous says:
Mar 28, 2012 01:22 AM

If Hun To is man enough he should go to Australia or file a complain at the Australian’s court. He knows that no one dares to touch him in Cambodia that’s why he sounds so arrogant when talking to Vin Samean from RFA. There may be other issues which is more important than arresting Hun To at this time that is why the Australian’s authority let him go but believe me, Hun To would not dare to enter Australia like before, his name is on their black list. The Australian’s government has poured lots of cash into this investigation therefore they must have real evidence of Hun To’s involvement before deciding to publish he name to the public

Anonymous says:
Mar 27, 2012 03:47 PM

Thief never accept their acted.

Anonymous says:
Mar 28, 2012 06:29 AM

That's funny HUNTO said if he's drug trafficker cambodian authorities will arrest him. How dare cambodian authority arrest HUNTO? HUNTO, EVERYBODY KNOW CAMBODIAN AUTTHORITY IS UNDER YOUR UNCLE ARMPIT!

Anonymous says:
Mar 27, 2012 03:39 PM

If Australian government has evidence that Hun To is a drug smuggler and money launder, why did not arrest him when he visited Australia or why did not work with Cambodian government in this case? What would happen if that person was not Hun To? Everyone knows Hun To is a King in Cambodia, but he should not be the King in Australia, shame on Australia for not being able to do this. Arresting a person who committed crime has nothing related to diplomatic and business relationship between the two countries. Hun To is just an ordinary person, if Australian government thinks this could ruin relationship, it's really a weakness of this government, and it's the reason why Hun To is dare enough to do drug smuggling and money laundry in this country.

Anonymous says:
Mar 28, 2012 04:42 AM

បើសិនវាជារឿងពិតមែននោះ​តើឪពុករបស់ជនល្មើសដែលជាមេដឹកនាំកំពូលនៅកម្ពុជា ហើយដែលតែងតែអះអាងថាមិនឲ្យកូនចៅរួមត្រកូលរបស់គាត់ប្រព្រឹត្តអ្វីផ្ដេសផ្ដាស់នោះ នឹងចាត់វិធានការយ៉ាងណាចំពោះក្មួយរបស់គាត់?

Anonymous says:
Mar 28, 2012 05:23 AM

Everyone must follow the law, HUN TO too. No one is above the law. Why Austratian Government not obey the law?

Anonymous says:
Mar 27, 2012 04:13 AM

មកដល់ពេលនេះទើបបែកធ្លាយរឿងអាស្រូវរបស់ហ៊ុន តូកូនក្រៅខោហ៊ុន សែន
និងកិត ម៉េង មហាសេដ្ឋីក្មេង ជាប់ទាក់ទងរឿងអាស្រូវអំពីគ្រឿនដ៏មហាសែនធំនេះ តើហ៊ុន សែន ដែលជាអាពុកអត់ខាន់ស្លា នោះគិតបែបណា?ចាប់ម៉ុកតារា
ដាក់គុកព្រោះខ្លាចបែកការឬចង់ចាត់ការដៃជើងតាជា ស៊ីម? គិតទៅបក្សពួក
ហ៊ុន សែននិងត្រូវបត់បែនឬក្រឡាស់រឿងនេះយ៉ាងណាទៅវិញ?សូមបងប្អូន
តាមដានតទៅទៀត ។

Anonymous says:
Mar 28, 2012 04:28 AM

You're dreaming about putting Hun To in the prison. Hun To has alot of money to shut people up even the Australian Embassy and police. You watch if you don't believe me. Never mess around to whom that has last name "HUN". Just let them do what they want.

Anonymous says:
Mar 27, 2012 05:41 AM

YOU KNOW GOVARMENT IN CAMBODIA IS UNDER POWER HUN TO, HE IS VERY POWERFULL IN CAMBODIA, SO POLISH IN CAMBODIA CAN NOT ARRESTE HIM. I THINK HE GIVE A LOT OF MONEY TO THE AUTRALIA EMBASSY IN CAMBODIA

Anonymous says:
Mar 27, 2012 08:22 PM

Hun Sen and his relatives not only have inflicted so much suffering on Khmers but also have disgraced Cambodia in the international community. His nephew Nim Sophea who shot dead civilians in 2004 has never faced justice. Now, Hun To who is found connected to drug trafficking is still sipping beer at Karaoke night club. Khmers should get rid of this type of leader in the next election to restore their dignity.

Anonymous says:
Mar 27, 2012 04:04 PM

If Hun To is innocent, he should sue Australia News Papers that gossiping about drug trafficking to Australia. If he keeps quiet, the public will say he did. That's ruin his reputation !!!!!!!

Anonymous says:
Mar 27, 2012 01:29 AM

the thief never said that he is a thief before the police found the evidence or cacth them ,in cambodia all khmer people know from one to another that hun to is a chief of gang.

Anonymous says:
Mar 28, 2012 07:43 AM

If Australia scared what will hurt the relationship of the two countries, that is so wrong for the Australia. Why on earth such a country like Australia scare of Cambodia? They must go by the rule of law. They shouldn't denied the Visa for Hun To yet until he step foot in Australia then arrest him. From the beginning this guy (Nephew of the Cambodia PM) is very above law in Cambodia. He should be punished regardless.

Anonymous says:
Mar 27, 2012 03:33 PM

Time has come. these crooks should be prosecuted and put in jail. Hun To and his gangsters must be taken down. They are dangerous to society and Cambodian children. Hun Sen must rescue himself from this criminal investigation. Otherwise, he also needs to be prosecuted.

Anonymous says:
Mar 27, 2012 03:41 PM

i think in this case the Embassy of Australia in Cambodia, help Hun To into illigaldrug running and money laundering activities in Australia . why i said that ? cuz the Australia Embassy they knew what will happened to Hun To, so that Y they denies for Hun To visa, so the Embassy of australia is behind in this case.

Anonymous says:
Mar 28, 2012 03:02 AM

សូមអោយអាជ្ញាធរផ្នែកបង្ក្រាបឧក្រិដ្ឋកម្មអូស្ត្រាលីធ្វើយ់ាងណាចាប់លោកទាំងពីរនេះមកកាត់ទោសកុំខាន។

Anonymous says:
Mar 28, 2012 03:10 AM

I'm not surpris about this matter !
Hun Sen must be Prime minister until he die . If not , All His familly will be fired !! Because HUN Familly is like the lion in Cambodia !!!. So they can do every things outlaw without hesitation . Alot alot of criminal acts commited by HUN To were never judged !! Hun Sen never warned his nephew about this . Thanks to Australian's gouvernment !! Cambodian 's democratic is a long long way to go .

Anonymous says:
Mar 28, 2012 02:20 AM

បើរដ្ឋាភិបាលអូស្រ្តលីហ៊ានចាប់ មានន័យថារដ្ឋាភិបាលអូស្រ្តាលី ជួយប្រទេសខ្មែរ។ អត់ចាប់ គឺមានន័យថាគេស្អប់យើង។មានទេ? ខ្ញុំយល់ថាបើចាប់បានមួយ គឺបានដូចសំល្អកំពិស។បើចាប់បានមានន័យថារបបបច្ចុប្បន្នអាចរលាយឆាប់។​ ខ្ញុំសូមថ្កោលទោសដែលនិយាយថាខ្លាចមានវិវាតរវាងកម្ពុជានិងអូស្រ្តាលី។

Anonymous says:
Mar 27, 2012 07:05 PM

This is one of good example most of chinese businese pour big cashes out to some stupit hight cambodian officers head and set up busineses as political matters,please be aware of some one often home visit and poured out big cashes,anounces himself as businese.I think we should draft out businese laws so goverment can be audits how much they made,and where are all money came from,Mr Hun Sen never let worlds condemn country drugs cartels trafficking,losing outside enviroments politicals sopported,this what's so called bettrayor and there alot inside your goverment, they never be cares,look back 1989 Taiwan was litter Nuclear wast on cambodia sea,or sometimes Nuclear War head or so.

Anonymous says:
Mar 27, 2012 03:48 AM

If there is a smoke, it has to have a fire. We are the Khmer people want the Australly FBI to find the drug traficking as soon as possible. The mufia of drug traficking can ruin the whole cambodia country. We know that the drug traficking involve with the Khmer government too. If Hun Sen does n't let them do it, they can't do it. Hun Sen, don't say that you do n't know. May be you say" you're guys go ahead do it, but do n't tell people that I let you do it, OK!" sic,sic,sic!!!

Anonymous says:
Mar 27, 2012 10:54 AM

ប្រសិនរឿងនេះមានពិតមែន‹‹ហ៊ុន តូ=គិត ម៉េង=អាជ្ញាធរផ្នែកបង្ក្រាបឧក្រិដ្ឋកម្មអូស្ត្រាលី››។ដូចគ្នា
និង‹‹មួយដំបរនិងបួន››។

Anonymous says:
Mar 28, 2012 09:31 PM

Autralia government is afraid of Hun To be sentenced, thus it alert this guy to be careful. If Hun To is arrested, then some people in Australian Gov. will lose their benefit from drug smugerling. Why this big country does not depend on law, but the heart. I stopped believe on international help since it fails in Khmer Rouge tribrunal. Now the evidence of what I thought before appear more clearly that no foreign countries have good will with Khmer People other than exploiting the Khmer interest.

Anonymous says:
Apr 04, 2012 09:15 AM

Hun To is actually the son of Hun Sen
bu officially a nephew of Hun Sen.
like father like son, the drug trafficker.

Anonymous says:
Mar 27, 2012 01:31 PM

រដ្ឋាភិបាលអូស្រ្តាលីអន់មែនទេន។

Anonymous says:
Mar 28, 2012 08:52 PM

លោកប្អូនតូ ត្រូវតែប្តឹង ប៉ូលីស និងកាសែតអូស្ត្រាលី ពួកវាមើលងាយលោកប្អូនពេកហើយ ។ ស្រុកខ្មែរនរណាក៏ដឹងដែរថាពូជរបស់ប្អូនស្អាតស្អំណាស់។
បើមិនជឿទេមកខេត្តកំពង់ចាមមើលទៅ ។ ទ្រព្យសម្បត្តិរបស់ប្អូនមានមហាសាល រឿងអីទៅជួញដូរគ្រឿងញៀនផ្តេសផ្តាស់នោះ ទីតាំងពន្ធនាគារ ទីតាំងសាលាខេត្តក្បែរបន្ទាយទាហាន ទីតាំងធនាគារ ទីតាំងព្រហ្មទណ្ឌចាស់ ទីតាំងបឹងស្នាយ ទីតាំងបូរីថ្មីមាត់ទន្លេ សុទ្ធតែជារបស់ប្អូន និងគ្រួសារប្អូន ទាំងអស់ ។ ការចោទប្រកាន់ប្អូនមិនស្អាតស្អំពិតជាខុសហើយ ។
សំណាងណាស់ដែលមិននៅស្រុកខ្មែរ កុំអីគ្រោះថ្នាក់ចរាចរបាត់ទៅហើយពួកអាដែងនោះ ។

Anonymous says:
Mar 28, 2012 01:48 PM

Make Cambodia no drug trafficking now.

Anonymous says:
Mar 27, 2012 02:09 PM

Hon To និយាយអាក្រក់ស្តាប់ណាស់!​ ទោះបីជារឿងពិតក៏ដោយ តើនណាហ៊ានចាប់​ Hun To?

Anonymous says:
Mar 28, 2012 11:52 AM

If Hun To related with the drugs that meen Australian people related too.Australia government should stops to users and sellers.

Anonymous says:
Mar 27, 2012 12:58 AM

លោកហ៊ុនតូ ថាបើលោករកស៊ីគ្រឿងញៀននៅសមត្តកិច្ចខ្មែរ
ចាប់លោកបាត់ហើយ ចង់សួរថាតើសមត្តកិច្ចណាមួយហ៊ាន
ចាប់លោកហ៊ុន​ តូនោះ។

Anonymous says:
Mar 27, 2012 07:42 PM

I would like to support an idea of Mr Roth from WA. Your idea very good.

Anonymous says:
Mar 27, 2012 01:45 AM

ត្រូវតែចាប់ខួន​លោក ហ៊ុន តូ អ្នក​រត់ពន្ធ​គ្រឿង​ញៀន

Anonymous says:
Mar 27, 2012 10:25 AM

Hun TO is right .
Australia embassy is afraid of politic relation. so weird .hmmm

Anonymous says:
Mar 27, 2012 08:51 PM

រដ្ឋាភិបាលប្រទេសអូស្រ្ដាលីសមនិងខូចកិតិ្ដយសណាស់
ព្រោះថា ទាំងស្ថានទូតនិងសមត្ថកិច្ចនៃប្រទេសនេះធឺការ
ខ្ជីខ្ជា១ពេល ជួយវាយស្មៅបង្អើលពស់ បណ្ដាលអោយពិរុទ្ធ
ជនទាំងឡាយផ្លោះចេញតាមទ្ធាក្រោយព្រងើយ កិច្ចប្រឹង
ប្រែងរាប់ឆ្នាំខាតទាំងកម្លាំងខាតទាំងប្រាក់ ខាតទាំងពេល
វេលា តាប៉ុណ្នេះជនចាន់រ៉ៃទាំងឡាយដឹងខ្លួនហើយនិងរៀប
ចំផែនការថ្មីដឹកជញ្ជូនគ្រឿងញៀនចូលប្រទេសនេះតាម
មធ្យោបាយផ្សេងៗទៀត។ហោង អនមោទនា

Anonymous says:
Mar 27, 2012 07:11 AM

Put your hands on your head,you have the right to remaine silence,prove your guilty in a court of laws.

Anonymous says:
Mar 28, 2012 08:13 AM

After police cheif (Hok Longdy)dead the country going the right direction,we have to replace most Chinese blood from most possitions,the corruption may getting better.

Anonymous says:
Apr 02, 2012 07:10 PM

After I heard that Australia failed to arrest that criminal Hun To. What is good
democracy country like Australia afraid to arrest Hun To ? It made me so made that criminal should be locked up for a long time.

Anonymous says:
Mar 28, 2012 09:14 AM

The Australia embassy in P-Penh security breach...sad and shock for whole khmer entire nation,after to many year to lead drug suspect trafficking and money laundering back and fort and last frontier is nothing left now,it shames.Why does Mr.Ambassador and Australia law enforcement do not arrest Hun To drug smuggler at the first place,? why does Mr.Ambassador rejected Hun To's re-newal visa to Australia,? why does he so worry concerning about Hun To will arrest in Australia,? why does he try to avoid any conflict between the 2 country , if they arrest Hun To drug ring leader?.Every body known dictator HunSen family dynasty is criminal,mafia,drug trafficking,murder,corruption,money laundering,c'mmie,eviction,khmerouge killer and inhumanity.

Anonymous says:
Mar 28, 2012 03:51 AM

The murder and the robber never tell the true whta they did!!!Hun To,all khmer people know him only very bad!!!!agression and the murder!!!

Anonymous says:
Mar 28, 2012 01:24 AM

Wow, i was very suprise that a big nation as Australia is affraid of Hun To as cambodian goverment. What? a diplomatic crisis? he is a dealer not a diplômat, hun To is not a Cambodian official.

Anonymous says:
Mar 28, 2012 09:36 PM

ប្រហែលជាសកម្មភាពរបស់ពួកគាត់មែន មិនដូច្នោះទេ គាត់មិនញញើតនិងប្រព្រឹត្តទេ ព្រោះគាត់មានខ្សែធំ

Anonymous says:
Mar 27, 2012 07:38 PM

Thanks RFA.
My opinion, Australian government should not unfold this criminal to let Mr Hun To knows, that is mean the same they advised to Mr Hun To that don't go to Australia the next, they will arrest you, and also the same thing that you(Aus) unable or scar to arrest Mr Hun To then just bring out to let Cambodian people get more anger to Mr Hun To. It is nothing good news on this.

Anonymous says:
Mar 27, 2012 04:06 AM

I'm so embarrassing to hear that we have Khmer people committed crime such as drug trafficking in Australly. I want to see the FBI books them in the prison. I wonder why they have alot of money to do other illegal actions.

Anonymous says:
Apr 04, 2012 05:31 AM

Mr. HUN TO is a DRUG KING DEALER in Cambodia for a long time - The whole Country know very well about this guy (HUN TO) - and a Super Corruption HUN SEN do nothing - Why? - because Mr. Prime Minister HUN SEN himself get involve indirect with his newphew HUN TO.

Anonymous says:
Mar 27, 2012 04:58 PM

If Aust. Gov. had evidence about drug, and said worry about Diplomatic Policy. Why Aust. Gov. had law suparate people Low and Hight level??.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល