ប្រតិកម្ម​ជំទាស់​ចំពោះ​​គម្រោងសាង​​សង់​ប្រាសាទ​ចំលង​តាម​អង្គរវត្ត​កម្ពុជា

អង្គការ​សាសនា​មួយ ឈ្មោះ មាហាវីរ មណ្ឌីរ (The Mahavir Mandir Trust) នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ប្រកាស​ពី​គម្រោង​សាងសង់​ប្រាសាទ​ហិណ្ឌូ​សាសនា​មួយ ដោយ​យក​រចនាបថ​តាម​ប្រាសាទ​អង្គរវត្ត​ខ្មែរ។
ដោយ សុ ជីវី
2012-03-10
Share
ប្រាសាទ​អង្គរវត្ត ៣០៥ មករា-២០១២៖ ប្រាសាទ​អង្គរវត្ត ស្ថិត​ក្នុង​ខេត្ត​សៀមរាប
RFA/Hang Savyouth

ពួក​គេ​អះ​អាង​ថា ប្រាសាទ វីរ៉ាត អង្គរវត្ត រ៉ាម (Virat Angkor Wat Ram) នឹង​ត្រូវ​សាងសង់​រួច​រាល់​ក្នុង​រយៈពេល ១០​ឆ្នាំ។ កាល​ណា​សាង​សង់​រួច នឹង​ក្លាយជា​ប្រាសាទ​ហិណ្ឌូ​សាសនា ដែល​ធំ​ជាង​គេ​នៅ​ក្នុង​ពិភព​លោក។

ភ្លាមៗ​នេះ​មន្រ្តី​វប្បធម៌​​កម្ពុជា និង​អ្នក​ប្រវត្តិសាស្រ្ត​បាន​ប្រតិកម្ម​តប​នឹង​គម្រោង​នេះ ដោយ​ចាត់​ទុក​ថា ជា​ការ​លួច​ចម្លង​ដោយ​ខុស​ច្បាប់​នៅ​ពេល​ដែល​អង្គរវត្ត​គឺ​ជា​ប្រាសាទ​ស្នូល​នៃ​ក្រុម​ប្រាសាទ​ដែល​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ឬ​មាន​ន័យ​ថា អង្គរវត្ត​គឺ​មាន​តែ​មួយ​នៅ​ក្នុង​លោក និង​ជា​កម្មសិទ្ធិ​របស់​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ហ៊ឹម ឆែម បាន​អោយ​ដឹង​ថា គ្មាន​អ្នក​ណា​អាច​សាងសង់​អង្គរវត្ត​ថ្មី​ឲ្យ​ដូច​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​​ រួច​ហើយ​នោះ​បាន​ឡើយ។

លោក​បន្ត​ថា ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ លោក​ប្រឆាំង​ចំពោះ​ការ​សាង​សង់​ប្រាសាទ​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត៖ «ខ្ញុំ​ឥត​ទទួល​ស្គាល់ ហើយ​ក៏​អត់​យល់​​ព្រម​​អោយ​ឥណ្ឌា ធ្វើ​អ៊ីចឹង​ដែរ។ ដូច​នៅ​ប្រទេស​ថៃ គេ​មាន​ធ្វើ​រូប​សំណាក​អង្គរវត្ត​តូច។ បើ​គេ​ធ្វើ​តូច​ចឹង​វា​គ្មាន​បញ្ហា​អី​ទេ។ តែ​អា​នេះ​គេ​ធ្វើ​ធំ ធំ​ជាង​អង្គរវត្ត​ទៅ​ទៀត។ អ៊ីចឹង​ខ្ញុំ​យល់​ថា​មិន​អាច។ ដូច​ខ្ញុំ​ជម្រាប​ខាង​ដើម​ថា អង្គរវត្ត​វា​អត់​មាន​២​ទេ គឺ​វា​មាន​តែ​១»

បើ​ទោះ​ជា​យ៉ាង​ណា​លោក ហ៊ឹម ឆែម បញ្ជាក់​ថា ក្រសួង​ពុំ​មាន​តួនាទី​ក្នុង​ការ​ចាត់​វិធានការ​ចំពោះ​ករណី​នេះ​ទេ គឺ​ជា​សមត្ថកិច្ច​នៃ​អាជ្ញាធរ​អប្សរា និង​អង្គការ​យូណេស្កូ។

ប្រាសាទ​អង្គរវត្ត​ជា​ប្រាសាទ​ដ៏​ល្បី​ល្បាញ​មួយ​ក្នុង​ចំណោម​ប្រសាទ​ជាច្រើន​ក្នុង​តំបន់​អង្គរ ត្រូវ​ចាត់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ឆ្នាំ​១៩៩២។ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥ មក អង្គរវត្ត​ត្រូវ​ដាក់​អោយ​ស្ថិត​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​អាជ្ញាធរ​អប្សរា ដែល​មាន​តួនាទី​ការពារ​ថែរក្សា អភិរក្ស និង​លើក​តម្លៃ​ផ្នែក​​បុរាណវិទ្យា វប្បធម៌ បរិស្ថាន និង​ប្រវត្តិសាស្ត្រ​តំបន់​សៀមរាប-​អង្គរ​ទាំង​មូល។

អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធ មាន​ប្រសាសន៍​ថា ការ​ចម្លង​យក​រចនា​បថ​ទាំង​ស្រុង​ពី​ប្រាសាទ​អង្គរវត្ត ដើម្បី​សាង​សង់​ប្រាសាទ​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា គឺ​ជាទង្វើ​ខុស​ឆ្គង។ លោក​ថា ក្រុម​ការងារ​នៃ​អាជ្ញាធរ​អប្សរា​កំពុង​ពិភាក្សា ស្វែង​រក​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់ ដើម្បី​​ដោះស្រាយ​បញ្ហា​នេះ។

លោក ប៊ុន ណារិទ្ធិ៖ «ថាវា​មិនស្រប​ច្បាប់​វា​មិន​ត្រឹម​ត្រូវ​ទេ បេតិកភណ្ឌ​ពិភព​លោក​គេ​មិន​អនុញ្ញាត​អោយ​ចម្លង​អ៊ីចឹង​ទេ ព្រោះ​អា​របស់​ហ្នឹង​វា​ជា​របស់​ទោល​មិន​មាន​ដូច​គ្នា​អ៊ីចឹង​កើត​ទេ។ ក៏​ប៉ុន្តែ​អាការ​តវ៉ា ឬ​តវ៉ា​យ៉ាង​ម៉េច​ហ្នឹង គឺ​បញ្ហា​កំពុង​តែ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ច្បាប់​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ព្រោះ​អា​ហ្នឹង​វា​ផុត​ដៃ​របស់ខ្ញុំ។ ខ្ញុំ​កំពុង​ចាំ​ការ​សម្រេច​របស់​អ្នក​ច្បាប់»

ស្រប​គ្នា​នេះ​​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​នឹង​​គម្រោង​សាង​សង់​ប្រាសាទ​ចម្លង​ប្រាសាទ​អង្គរវត្ត​ខ្មែរ​នេះ​ដែរ។

សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៩ ខែ​មីនា ចុះ​ហត្ថលេខា​ដោយ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ហៅ​ទង្វើ​នេះ​ថា ជា​​ការ​រំលោភ​សិទ្ធិ​កម្ពុជា និង​អង្គការ​យូណេស្កូ (UNESCO)។

ក្រុមប្រឹក្សា​នេះ​ទាម​ទារ​អោយ​រដ្ឋាភិបាល​កម្ពុជា ប្រាប់​ទៅ​​ប្រទេស​ឥណ្ឌា ​​​អោយ​​បញ្ឈប់​គោល​បំណង​ របស់​ខ្លួន ព្រោះ​វា​ជា​ការ​បំពាន​លើ​ព្រលឹង​​ជាតិ​​ខ្មែរ។ ចំណែក​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​អើពើ​នឹង​គោល​បំណង​របស់​ឥណ្ឌា​ទេ គឺ​ជា​ការ​ប្រមាថ​​មួយ​​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ព្រលឹង​ដូនតា​បុព្វបុរស​ខ្មែរ។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​បេតិកភណ្ឌ​នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ បាន​ថ្លែង​ដោយ​មិន​បញ្ចេញ​​ឈ្មោះ​ថា បើ​និយាយ​ពី​កម្ម​សិទ្ធិ​បញ្ញា​ ភាគី​ឥណ្ឌា ត្រូវ​មក​សុំ​សិទ្ធិ​ពី​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​​សាងសង់​ដែល​ជា​ការ​ចម្លង​ចេញ​បេះ​បិទ​នេះ៖ «អ្វី​ដែល​ខ្ញុំ​លើក​ខាងដើម​ជា​សំណង់​ពិពណ៌ ដូច​នៅ​ប៉ារីស នៅ​ថៃ ក៏​មាន​ដែរ មិនមែន​ជា​សំណង់​អចិន្រ្តៃយ៍​ទេ។ អ៊ីចឹង​ទេ​ចំណុច​សំខាន់​ត្រូវ​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​កម្ពុជា នេះ​បើ​និយាយ​ពី​សិទ្ធិ ប៉ុ​ន្តែ​បើ​និយាយ​ពី​វប្បធម៌​វា​ជា​រឿង​មួយ​ផ្សេង​ទៀត អា​ហ្នឹង​ជា​ការ​ល្អ​ដែរ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ឥទ្ធិពល​សម័យ​អង្គរ​ទៅ​លើ​ប្រទេស​ផ្សេង​ទៀត។ ព្រោះ​អង្គរ​ហ្នឹង​នៅ​លើ​ពិភព​លោក​អ្នកណា​ក៏​ដឹង​ដែរ​ថា វា​ត្រូវ​សាង​សង់​ឡើង​នៅ​សតវត្ស​ទី​១២ នៅ​ក្នុង​ទឹក​ដី​ខ្មែរ»

ទោះ​យ៉ាង​នេះ​ក្តី លោក ហ៊ឹម ឆែម រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ បាន​អះអាង​ថា លោក​មិន​ធ្លាប់​ដឹង​ថា មាន​ភាគី​ឥណ្ឌា បាន​មក​ជួប​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជជែក​អំពី​គម្រោង​ការ​សាង​សង់​ប្រាសាទ​ចម្លង​​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា នោះឡើយ។

មន្រ្តី​នៅ​អង្គការ​សាសនា The Mahavir Mandir Trust លោក​អាចារ្យ គិសហ័រ គុណាល (Kishore Kunal) បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន ប៊ីប៊ីស៊ី (BBC) ថា ប្រាសាទ​អង្គរវត្ត​ក៏​ជា​ប្រាសាទ​ដែល​កសាង ដើម្បី​​ឧទ្ទិស​ដល់​ហិណ្ឌូ​សាសនា​ដែរ ទើប​តែ​ពេល​ក្រោយ​មក​ទេ បាន​ប្ដូរ​មក​ជា​វត្ត​ព្រះពុទ្ធ​សាសនា។

ប្រភព​ដដែល​បន្ត​ថា ប្រាសាទ វីរ៉ាត អង្គរវត្ត រ៉ាម ដែល​ចម្លង​រចនាបថ​ពី​អង្គរ​នោះ គឺ​ធំ​ជាង​ប្រាសាទ​អង្គរ ទាំង​បរិវេណ ទំហំ និង​កំពស់។ គម្រោង​សាង​សង់​នេះ​មាន​រយៈ​ពេល ១០​ឆ្នាំ និង​ចំណាយ​ប្រាក់​ជាង ២០​លាន​ដុល្លារ។

សម្រាប់​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​បណ្ឌិត​សភាចារ្យ រស់ ចន្ត្រាបុត្រ មាន​ប្រសាសន៍​ថា ករណី​នេះ​អាច​ជា​មោទនភាព​សម្រាប់​កម្ពុជា ដែល​កម្ពុជា ពី​អតីតកាល​បាន​ទៅ​សិក្សា​ស្វែង​យល់ពី​វប្បធម៌​ឥណ្ឌា តែ​មក​ដល់​ពេល​នេះ​បែរ​ជា​ឥណ្ឌា មក​ចម្លង​ស្នាដៃ​ខ្មែរ​វិញ។ តែ​លោក​ថា ការ​ចម្លង​ដែល​ដូច​បេះ​បិទ ដោយ​មិន​បាន​គិត​ពី​កម្មសិទ្ធិ​បញ្ញា ​ជា​ទង្វើ​ខុស​ឆ្គង​មួយ។

លោក រស់ ចន្ត្រាបុត្រ៖ «ដែល​គេ​ស្រលាញ់ គេ​ចូល​ចិត្ត ឬ​លួច​ចម្លង​ពី​យើង​ហ្នឹង ជា​មោទនភាព ប៉ុន្តែ​អ្វី​ដែល​យើង​ចាត់​ទុក​ថា ជា​អំពើ​អសីលធម៌ ជា​អំពើ​ដែល​ខុស​នឹង​ច្បាប់ ជាន់​ឈ្លី​ច្បាប់ គឺ​ការ​លួច​ចម្លង​អត់​មាន​ការ​អនុញ្ញាតិ»

វិទ្យុ​អាស៊ី​សេរី បាន​ផ្ញើសារ​អេឡិចត្រូនិក​ទៅ​អ្នកស្រី អាន ឡឺម៉េស (Anne LEMAISTRE) នាយក​ការិយាល័យ​តំណាង​ប្រចាំ​កម្ពុជា នៃ​អង្គការ​យូណេស្កូ ដើម្បី​សុំ​ឲ្យ​ពន្យល់​អំពី​បញ្ហា​នេះ ប៉ុន្តែ​អ្នកស្រី​មិន​ទាន់​អាច​ផ្ដល់​ការ​អធិប្បាយ​ពី​ករណី​នេះ​នៅ​ឡើយ។

កាល​ពី​ចុង​ទស្សវត្សរ៍ ឆ្នាំ​១៩៨០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ក្រុម​អ្នក​បច្ចេកទេស​មក​ពី​ប្រទេស​ឥណ្ឌា បាន​មក​ជួស​ជុល​ប្រាសាទ​អង្គរវត្ត។ ក្រុម​អ្នក​បច្ចេកទេស​ឥណ្ឌា ដែល​មាន​ផ្នែក​បុរាណ​វិទ្យា ស្ថាបត្យកម្ម និង​គីមីវិទ្យា បាន​ជួសជុល​ផ្នែក​ដែល​ខូចខាត និង​សំអាត​ប្រាសាទ។ ក្នុង​ការ​ជួល​ជុល​ក្រុម​ឥណ្ឌា បានរៀប​សម្រេច​រោង​ទង​កូរសមុទ្រ​ទឹកដោះ ដែល​នៅ​រាយ​ប៉ាយ​បន្សល់​ទុក​ដោយ​ការ​ជួស​ជុល​ដោយ​អ្នក​បច្ចេកទេស​បារាំង ជួស​ជុល​អាន​ត្រៃ​ខាង​ជើង ជណ្តើរ​កសិណ​ទឹកខាង​ជើងស្ពាន​នាគ ​ និង​ការ​បំផ្លាញ​រុក្ខជាតិ​ដែក​ចាក់​ឬស​ក្នុង​ថ្ម​ប្រាសាទ។ ប៉ុន្តែ​ក្រុម​នេះ​ត្រូវ​គេរិះ​គន់​ថា បាន​ប្រើប្រាស់​អាស៊ីត និង​ច្រាស​ដែក​ក្នុង​ការ​លាង​សំអាត​ផ្ទាំង​ថ្ម​នៅ​អង្គរ ធ្វើ​អោយ​ប៉ះ​ពាល់គុណ​ភាព​ថ្ម​ប្រាសាទ​អង្គរ។ សកម្មភាព​លាង​សំអាត​ថ្មនៅ​ប្រាសាទ​អង្គរ​របស់​ក្រុម​បច្ចេកទេស​ឥណ្ឌា ត្រូវ​បញ្ឈប់​បន្ទាប់​ពី​មាន​ប្រតិកម្មពី​អ្នក​ជំនាញ និង​អន្តរាគមន៍​របស់​ក្រសួង​វប្បធម៌ ស្រប​ពេល​ដែល​គម្រោង​ជួសជុល​អង្គរវត្ត របស់​ក្រុម​នេះ​បាន​ដល់​ពេល​ត្រូវ​បញ្ចប់​ដែរ​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

ព័ត៌មាន (43)

មើល​មតិ​ទាំង​អស់.

Anonymous says:
Mar 12, 2012 09:14 PM

ក្រោយពេលសាងសង់នៅអណ្ឋាហើយរូបអង្ដរនេះអាចជាផ្លាកសែ្បកជើងអណ្ឌា។

Anonymous says:
Mar 10, 2012 02:41 PM

តិចទៀតនាំគ្នាទៅលេងអង្គរវត្តនៅឥណ្ឌាវិញម្តង

Anonymous says:
Mar 09, 2012 09:59 PM

ប្រាសាទអង្គរវត្តជាដួងព្រលឹងរបស់ជាតិខ្មែរតែមួយគត់។

Anonymous says:
Mar 25, 2012 07:00 AM

The same , a na kor douch ana de ,ory ta krousa agn ros agn min kvorl/ It is so petty of Cambodia ,aspecialy the herro who has built the temple , do you know now they never care a bout what all of you done....

Anonymous says:
Mar 10, 2012 08:37 AM

ឥណ្ឌាមិនគួរធ្វើអង្គរវត្តចម្លងតាមលំនាំដើមដូចកម្ពុជាឡើយ ។ ឥណ្ឌាគួរធ្វើប្រាសាទអ្វីកុំអោយដូចបា្រសាទខ្មែរ ។

Anonymous says:
Mar 10, 2012 09:28 PM

បើ​សិន​ជា​មាន​លុយ មាន​សមត្ថភាព​ហើយ ម្ដេច​មិន​សង់​អ្វី​ដែល​អស្ចារ្យ​​ហើយ​ប្លែក​ពី​គេ​ទៅ ចាំ​បាច់​មក​ចង់​ចម្លង​ប្រាសាទ​អង្គរ​វត្ត​ធ្វើ​អី ? ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ខ្ញុំ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ទង្វើ​នេះ ។

Anonymous says:
Mar 10, 2012 09:49 AM

where is Hun Sen and Sok Ann, You boths have to take responsibl for khmer history, because of you boths let another country look down and insult on khmer soul.

Anonymous says:
Mar 11, 2012 09:58 PM

រឿងនេះទាល់តែដែកជោចេញសំដីហើយបានមាន
ពួកអាដែងធ្វើការ មិនចឹង្នទេចង់អាណាធ្វើអីធ្វើទៅ
អោយតែបាន$$$$$$$$ ពួកវាមិនខ្វល់ទេ!

Anonymous says:
Mar 10, 2012 09:41 AM

Angkor Wat has been awarded world 7 wander,also registered in UNESCO what's so called (Trade Marked)I think Khmer's goverment should has doccuments ready to file complains to WTO agains India's goverment under subjects of copy rights reserved.

Anonymous says:
Mar 10, 2012 12:28 PM

In this case ,I think the Cambodian government must stop all Indian agent who work or repair at Ankor Wat and stay away temple areas and reports to UNESCO that all Indian citizen volunteer work in Ankor Wat must stop. Among those Indian who work at Ankor Wat site might be copy all every corner of khmer anciant temple.

Anonymous says:
Mar 10, 2012 10:37 AM

ខ្មែរទទួលអារ្យធម៌ពីឥណ្ឌាហើយបានកសាងប្រាសាទបានល្អ​ស្កឹមស្កៃជាងឥណ្ឌា ។ ឥឡូវឥណ្ឌា​ទទួលយកអារ្យធម៌​ពីខ្មែរ​វិញតាមការចម្លងប្រាសាទអង្គរវត្តទៅកសាងក្នុងប្រទេស​របស់ខ្លួនដែលមានប្រជាជនជិត១០០ដងនៃប្រជាជនខ្មែរ ហើយដែលកំពុងក្លាយជាមហាអំណាចមួយក្នុងតំបន់ និង​នៅ​ក្នុងពិភពលោក ។ ខ្មែរពូជអង្គរគួរតែមានមោទនភាព ហើយគួរជួយសម្រួលឥណ្ឌាក្នុងការចម្លងធ្វើតាមនេះ ។ ខ្មែរគួរចាត់ទុកថានេះជាការផ្សព្វផ្សាយអារ្យធម៌របស់ខ្លួន និងរួមចំណែកថែមទៀតក្នុងការកសាងអារ្យធម៌ និង​វប្បធម៌នៃមនុស្សជាតិ ។

Anonymous says:
Mar 10, 2012 07:04 AM

សូមលោកហ៊ឹម ឆែមកុំច្រឡោតនិងរឿងឥណ្ឌាចម្លងរូបអង្គរ
អី។រឿងដែលលោកត្រូវគិតគូរនៅពេលនេះគឺធ្វើយ៉ាងណា
រក្សាអង្គរសព្វថ្ងៃឱ្យបានគង់វង់ទុកឱ្យចៅៗរបស់លោក
បានឃើញមុនពេលរលាយអស់។

Anonymous says:
Jul 12, 2013 03:04 AM

អង្គរជាបេតិកភ័ណ្ឌពិភពលោក បើឥណ្ឌាធ្វើបែបនេះ មានន័យថា​ឥណ្ឌាត្រូវតែប្រឈម​នឹង​​ច្បាប់ការពារបេតិក័ណ្ឌពិភពលោក ហើយ
កម្ពុជានឹងអង្គការយូនេស្កូ ត្រូវសហការគ្នាដើម្បីការពារតម្លៃនៃបេតិ
ភ័ណ្ឌជាតិនីមួយៗលើលោក។​មិនគួរធើ្វចោរលួចចម្លងនោះទេ។

Anonymous says:
Mar 10, 2012 07:40 PM

india:this is not a joke you can copy our pagoda, but not our Angkorwat.we could lend you guys some monkz too if needed.

Anonymous says:
Mar 10, 2012 11:58 PM

ប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់ខ្មែរ ដែលមានតម្លៃជាប្រវត្តិសាស្រ្ត មិនអាចកាត់ថ្លៃបាន គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក តែមួយគត់ (គ្មានពីរ)នៅក្នុងលោក។ គ្មានជនណាម្នាក់ ឬប្រទេសណាមួយ មានសិទ្ឋិក្នុងការផលិតដោយថតចំលងទំរង់ និងរចនាបទ ទាំងស្រុង ដូចអាជ្ញាប័ណ្ណផលិតទំនិញនោះបានឡើយ។ សូមរាជរដ្ឋាភិបាលកម្ពុជា មេត្តាសហការជាមួយអង្គការ UNESCO និង ប្រទេសឥណ្ឌា អោយបញ្ឈប់នូវមហិច្ឆិតា ក្នុងការគម្រោងសាងសង់ប្រសាទថតចំលងនេះ អោយបានជាដាច់ខាត។

Anonymous says:
Mar 11, 2012 03:23 PM

Being as Khmer child, I would not agree with this proposal please government must stop Indian activities to build New Angkor Wat in their country. If they are strong and rich they can built other differences temple but not copy from our temples because it is our only one temple and world heritage. Thanks you government if you can stop them but if can not you should stop yourself.

Anonymous says:
Mar 11, 2012 02:11 AM

ក្រសួងវប្បធម៌ខ្មែរក៏ចេះតែចម្លងគ្នាហ្នឹងរាល់គ្នា ឧ១. ក្លោងទ្វារក្រសួងវប្បធម៍ក៏ចម្លងពីសាលសរចនា ឧ២. ច្រកអគារក្រសួងវប្បធម៌ក៏ចម្លងពីប្រាសាទតោនៅសំបូរ។ ចុះហេតុអ្វីក៏ក្រសួងវប្បធម៌មិនឡាំប៉ាផង។

Anonymous says:
Mar 12, 2012 01:27 PM

I'll Wait And See!

Anonymous says:
Mar 11, 2012 01:32 PM

ខ្ញុំមិនជំទាស់និងគំនិតអភិវឌ្ឍរបស់ឥណ្ឌានេះទេ ផ្ទុយទៅវិញខ្ញុំមានមោទនភាពដែលគេបានចំលងវប្បធម៌ពីយើង ប៉ុន្តែគ្រាន់តែមានការអនុញ្ញាតម្ចាស់សាមី ឬសុំសិទ្ធិប៉ុណ្ណោះ ហើយប្រទេសទាំងពីរត្រូវយល់ព្រមក្នុងការផ្សព្វផ្សាយព័ត៌មានថា ជាវត្ថុចំលង មិនមែនជារបស់ពិតទេ របស់ពិតគឺនៅកម្ពុជា។ម្យ៉ាងទៀត ប្រហែលជាអង្គការរបស់ឥណ្ឌាមិនបានយកលុយកាក់មិស៊កមន្រីកម្ពុជា ឬអាជ្ញាធរអប្សរាហើយ បានជាមានគំនិតមិនប្រក្រតី។

Anonymous says:
Mar 10, 2012 04:01 AM

Folks- For my opinion, I do careless about copying the Angkor architecure (I don't we own patent of this kind of architecture) ==> It might attract even more people to see the original One in our country. Look! there so many building modeling after Egyptian Paramid around the world (US: Las Vegas), Disney resorts, etc. I think we should rather prepare to protect our culture against expansionist Viet who even take control of everything (economy, religion, territory) in srok khmer even the brain of khmer this ERA under the corrupted CPP leadership.

Anonymous says:
Mar 10, 2012 02:23 AM

ទាំងយើងទាំងគេតែងនិយាយតៗគ្នាមកថាបានចំឡងវប្បធម៌និងស្ថាបត្យកម្មមកពីឥណ្ឌាតើប្រាសាទឥណ្ឌាណាមួយដែលខ្មែរចម្លងហាក់ដូចមិនមាន។តើយើងមានដែលគិតថាអ្វីៗទាំងនោះជារបស់យើងពិតៗដែលកើតចេញមកពីខ្មែរពិតៗ។កុំឲ្យសោះបើថាចង់សើចឬពេបជ្រាយ។ព្រោះខ្មែរមានៗទាំងឧត្តមគតិប្រាជ្ញានិងមោទនភាពដែរ៕

Anonymous says:
Mar 11, 2012 12:11 AM

នាងខ្ញុំសង្ឃឹមថាការសាងសង់នឹងមិនកើតមានឡើងនោះទេ ពីព្រោះថាអច្ឆរិយរបស់កម្ពុជាមិនអាចមាននៅប្រទេសណាមួយផ្សេងទៀតទេ វាជាកម្មសិទ្ធបញ្ញារបស់កូនខ្មែរទាំងអស់គ្នា

Anonymous says:
Mar 11, 2012 04:38 PM

If someones has built Ankgor Wat Casino resort in Las Vegas I'llbe proude and getting credit as Khmer blood but not for Indias goverment is willing be dupliacted Angkor Wat as landmarks for religions,we may have some side affects 01 lost number of touris and Khmer identificaions in southeast Asias,02 betraying 1.700.000.Khmer lifes under the name of Ankorian and I hope ,this only one place god will has born atfer Khmer rouge trials closed,please be understood to all Khmer politicians.

Anonymous says:
Mar 10, 2012 03:59 PM

ខ្ញុំគិតថាវាការល្អសំរាប់ប្រទេសខ្មែរ ព្រោះវាគឺគ្រាន់តែជាប្រាសទចំលងប៉ុណ្ណេះ ភ្ញៀវរឹតតែចង់ឃើញរបស់ពិត ថាតើប្រាសាទពិតវាល្អយ៉ាងណាទៅ។

Anonymous says:
Mar 10, 2012 12:01 AM

Please stop this action! There is only one Angkor which belong to Khmer people and locates in Cambodia. India could construct a small model Angkor in India in order to promote Angkor to world. I agree to build small Angkor not Bigger than here. How do you about about some temples at Ayuthaya in Thailand? One temple was noted in summary that A memorized victory temple over Khmer. That is why a lot of Khmer temples used this architectural style!!!!! So how much do this this statement lie/cheat the world? and which temples use that style? while that temple built during 14.. to 14.. and used brick and cement and our temples used sand stone with cement? Ha Ha Ha!!! Very good job Thailand to cheat/lie the world but now You should think again about this mistake!!!

Anonymous says:
Mar 10, 2012 01:05 AM

អង្គរវត្តជារបស់ខ្មែរតែមួយគត់​ការសាងសង់ប្រសាទអង្គវត្តនៅប្រទេសផ្សេងជាការប្រមាថដល់ព្រលឹងបុព្វបុរស់ខ្មែរ។។។

Anonymous says:
Mar 11, 2012 10:08 AM

NO BODY CAN NOT COPY.EXPLE..MOVIE,CAR,AIRPLANE ..ECT

Anonymous says:
Mar 11, 2012 05:56 PM

ក្រសួងវប្បធម៌ខ្មែរក៏ចេះតែចម្លងគ្នាហ្នឹងរាល់គ្នា ឧ១. ក្លោងទ្វារក្រសួងវប្បធម៍ក៏ចម្លងពីសាលារចនា ឧ២. ច្រកអគារក្រសួងវប្បធម៌ក៏ចម្លងពីប្រាសាទតោនៅសំបូរ។ ចុះហេតុអ្វីក៏ក្រសួងវប្បធម៌មិនឡាំប៉ាផង។

Anonymous says:
Mar 11, 2012 05:14 AM

Who were gotting involved of this restoration of Angkor structure,? there's Japan,India and Poland archeologist out there.And why does Indian archeologist group spied and try to make a fake copy from its original one,? they(indian)used toxicological material that could effects the building structure by non-sense and lapsing of an unexperiment failured.Indian can build or make a copy it,but...not the same one as be Angkor,they may explore by their own research or idea,if they want too.Cambodia govn't has a right to file a lawsuit to against some country who break the international rule of law(UNESCO) immediately.

Anonymous says:
Mar 11, 2012 04:08 AM

យើងជាម្ចាស់ទ្រព្យក្នុងការការពាររបស់ទ្រព្យដែលយើងមាន ។ ឥណ្ឌាធ្វើបែបនេះជាការរំលោភដល់កម្មសិទ្ធិបញ្ញារបស់ខ្មែរ ។ រដ្ឋាភិបាលពិសេសស្ថាប័នពាក់ព័ន្ធមិនត្រូបណ្ដែតបណ្ដោយឲ្យគេធ្វើបែបនេះចំពោះខ្មែរទេ ។

Anonymous says:
Mar 11, 2012 10:56 PM

On behalf of khmer, we should not react and reply too quickly just we heard from news, we don't know the fact and reality of what. Cambodian experts and govt, unesco experts must study and control precisely, however we should not be late to reply. I think Internation laws, cultural laws, property law and other relevant norms, conventions are very important for this sensitive thing. We are people who have cultural and genetic heritages from civilized Angkor peoples. Living and working with rationality and intelligences can exist on and permanently.

Anonymous says:
Mar 10, 2012 12:00 AM

I am absolutely protesting, No a replica of this Angkor Wat will be built by Biha's Mahavir Mandir Trust. I'm anxiously waiting to hear from CPP's lawmakers to say something about this important subject.

Anonymous says:
Mar 12, 2012 01:10 PM

i am khmer over sea i disagree what is india try to copy Angkor wat from us. the angko wat is only one in this world, so please Unesco or cambodia government don,t let india copy this.

Anonymous says:
Mar 10, 2012 01:14 AM

Hun Sen Government Have to stop Indian plant to copy Khmer's Angkor Wat, if you don't do so, next Khmer generation and history blame on you and your administration.

Anonymous says:
Mar 11, 2012 04:14 AM

អាស៊ីសេរីបានសរសេរអត្ថបទសារព័ត៌ស្របតាមក្បួនអក្ខរាវិរុទ្ធក្នុងវចនានុក្រមខ្មែរ ច្រើនជាងសារព័ត៌មាននានា ។ ប៉ុន្ដែប្រហែលអាស៊ីសេរីស្លន់ស្លោរនឹងរឿងឥណ្ឌាចម្លងអង្គរខ្មែរហ្នឹងហើយ បានជាសរសេរពាក្យ ចម្លង ជា ចំលង អ៊ីចឹង ។

Anonymous says:
Mar 11, 2012 03:28 PM

Mahavir Madir - Patna
Telephone No.: 91-612-22 23 789
E-mail: mahavirmandir@gmail.com
Website: www.mahavirmandirpatna.org

Anonymous says:
Mar 09, 2012 09:42 PM

ខ្ញុំវង្វេងអស់ហើយចំពោះអក្ខរាវិរុទ្ធខ្មែរដូចជាពាក្យថា
ចំឡង ឬ ចម្លង នេះជាពាក្យដែលខ្ញុំធ្លាប់ឃើញ ប៉ុន្តែថ្ងៃនេះ
ខ្ញុំឃើញក្នុងអត្ថបទលោកសរសេរថា ចំលង
តើខ្ញុំជាអ្នកខុសឬលោកជាអ្នកខុស?

Anonymous says:
Mar 11, 2012 06:23 PM

Thank for not agree, that no problem right now but next generation 100 or 1000years, people will confuse which one is the Original.

Anonymous says:
Mar 11, 2012 01:58 AM

គួរឱ្យអស់សំណើចណាស់ ដែលឥណ្ឌាហ៊ានប្រមាថមើលងាយ ព្រលឹងដូនតាតាមរយៈសារព័ត៌មានទូទាំងពិភពលោក​ ។​ ពិតជាគ្មានការអៀនខ្មាស់មែន! តើអ្នកណាអនុញ្ញាតឱ្យលោកឥណ្ឌាឯងធ្វើដូច្នេះ? លោកមានលុយ តែលោកមិនមានគំនិតច្នៃប្រឌិតអ្វីដែលប្លែក ថ្មី សម្រាប់ជាមោទនៈគ្មានពីរសម្រាប់ប្រទេសអ្នកទេ?

Anonymous says:
Mar 11, 2012 12:39 AM

I do not agree with the Indian at all and if our Khmer Government agrees with this proposal, that would be too stupid to allow!

In the name of all Khmer people, I totally disagree and hope our government will rethink about this issue.

Best Regards,

Anonymous says:
Mar 11, 2012 12:18 AM

រដ្ឋមន្ត្រីនិយាយថា៖ «[...]ពុំ​មាន​តួនាទី​ក្នុង​ការ​ចាត់​វិធានការ​ចំពោះ​ករណី​នេះ​ទេ[...]»

អគ្គនាយក​និយាយថា៖ «[...]អា​ហ្នឹង​វា​ផុត​ដៃ​របស់ខ្ញុំ[...]»

Anonymous says:
Mar 10, 2012 04:07 AM

IT IS CRAZY TO THINK THAT THISindia's RELIGIOUS give his ownright to cpy our only one angkor vat temple.Khmer cultural ministry must submit the protest and claim for ursurpation of Khmer ancestral culture to unesco and international culture right.No Law or right allow to do that.

Anonymous says:
Mar 09, 2012 09:46 PM

Angkor Wat is my temple and be long to Khmer empire only one. I urge to Cambodia government and UNISCO to stop what India doing right now.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល