ក្រោយរបបលោក ហ៊ុន សែន បានគាស់រម្លើង និងរម្លាយប្រជាធិបតេយ្យជាស្ថាពរ ដោយបានរៀបចំព្រឹត្តិការណ៍បោះឆ្នោត «ក្លែងក្លាយ» និងបង្កើតរដ្ឋាភិបាលអាណត្តិថ្មី ខ្វះការទទួលស្គាល់ភាពស្របច្បាប់ពីសហគមន៍អន្តរជាតិរួចមក គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី ១១ កុម្ភៈ បានប្រកាសចាប់ផ្ដើមជាផ្លូវការអំពីនីតិវិធីដកហូត ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ហេតុការណ៍នេះ អាចបណ្ដាលឱ្យកម្ពុជា ត្រូវខាតបង់ប្រាក់ជិត ៧០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ដោយសារតែការតម្រូវឱ្យបង់ពន្ធរាល់ផលិតផលនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប៕