សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​កម្ពុជា ឆ្នាំ​២០១៩

កម្ពុជា​បាន​រអិល​ធ្លាក់​ចំណាត់ថ្នាក់​មួយ​លេខ​ទៀត​ ​គឺ​ពី​លេខ​ ១៤២ ​ទៅ​លេខ ១៤៣ ​ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ២០១៩ ​របស់​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​ ​(Reporters Without Border)​។ ​ចំណាត់ថ្នាក់​នេះ​មាន​ន័យ​ថា​ ​កម្ពុជា​នៅតែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ស្ថានភាព​លំបាក​ផ្នែក​សេរីភាព​សារព័ត៌មាន​។​