រូបត្លុកនយោបាយ៖ កូនប្រុស រះពីទិសបូព៌ា

ដោយ អាស៊ីសេរី
2022.08.09
Share on WhatsApp
Share on WhatsApp
រូបត្លុកនយោបាយ៖ កូនប្រុស រះពីទិសបូព៌ា រូបត្លុកនយោបាយ៖ កូនប្រុស រះពីទិសបូព៌ា
Credit: Rebel Pepper/RFA

លោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី៥ ខែសីហា ពី​គោល​ជំហរ​ជា​សាធារណៈ អំពី​ការ​ជំរុញ​កូនចៅ​របស់​លោក​ឱ្យ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ ដើម្បី​បន្ត​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ត​វង្ស​ត្រកូល។

លោកបានថ្លែង​ក្នុង​វេទិកា​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស ផ្នែក​អភិវឌ្ឍន៍ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាលពីថ្ងៃទី៥ សីហាថា កន្លង​មក​លោក​មិន​ចង់​ឲ្យ​កូន​ចៅ​របស់​លោក ចូល​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ​នោះ​ទេ គឺ​ត្រឹម​ឲ្យ​ចូល​បម្រើ​ការ​ក្នុង​ជួរ​កងទ័ព​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ពេល​នេះ លោក​សម្រេច​ចិត្ត​ជំរុញ​កូន​ចៅ​របស់​លោក​ឱ្យ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ រាប់​ចាប់​តាំង​ពី​ចៅប្រុស​របស់​លោក ដែល​ទើប​បញ្ចប់​ឆ្នាំ​ទី១ នៅ​ក្នុង​ថ្នាក់​សកលវិទ្យាល័យ។ លោក​មាន​បំណង​ចង់​ផ្ទេរ​តំណែង​នាយក​រដ្ឋមន្ត្រី​ពី​កូន​រហូត​ដល់​ចៅ​របស់​លោក។


ការប្រកាសនេះបានធ្វើឡើងក្រោយពីលោកបានដឹកនាំការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ដើម្បីទំលុះទំលាយឧបសគ្គឱ្យកូនប្រុសរបស់លោកធ្វើជានាយករដ្ឋមន្ត្រីបន្តពីលោក។

ប៉ុន្តែក្រុម​អ្នក​វិភាគ និង​យុវជន​មើល​ឃើញ​ថា ការ​ប្រកាស​បែប​នេះ​ គឺមាន​បំណង​ចង់​ឱ្យ​កូនចៅ​របស់​លោក​បន្ត​តំណែង​នាយក​រដ្ឋមន្ត្រី​ត​ជំនាន់ ដើម្បី​រក្សា​អំណាច និង​ទ្រព្យ​សម្បត្តិ​គ្រួសារ​ត្រកូល ហ៊ុន។ ពួក​គេ​ថា ការ​ធ្វើ​បែប​នេះ​នឹង​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ ដោយសារ​អំពើ​ពុករលួយ​របស់​គ្រួសារ​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។