#រូបត្លុកនយោបាយ​៖ ពង្រឹង​សេវា​សុខាភិបាល​គ្រប់​កន្លែង!

ដោយ វិទ្យុអាស៊ីសេរី
2024.03.25
#រូបត្លុកនយោបាយ​៖ ពង្រឹង​សេវា​សុខាភិបាល​គ្រប់​កន្លែង! ពង្រឹង​សេវា​សុខាភិបាល​គ្រប់​កន្លែង!
រូប៖ RFA

លោក ហ៊ុន ម៉ាណែត ប្រកាស​កាលពី​ថ្ងៃទី១៩ ខែមីនា ថា រដ្ឋាភិបាល​របស់​លោក​កំពុង​យកចិត្តទុកដាក់​ពង្រឹង​វិស័យ​សុខាភិបាល​គ្រប់​កម្រិត​បន្ថែម​ទៀត​ ដើម្បី​ធានា​ថា ពលរដ្ឋ​គ្រប់រូប​ទទួល​បាន​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព។ ថ្វី​ត្បិត​បញ្ហា​គុណភាព​សុខាភិបាល​នៅ​តែ​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ក្តី ក៏​លោក ហ៊ុន ម៉ា​ណែ​ត នៅតែ​កោតសរសើរ​សមត្ថភាព​គ្រូពេទ្យ​នៅ​កម្ពុជា​ដែរ។ ប៉ុន្តែ​លោក​ក៏​មិន​ភ្លេច​ជំរុញ​ឲ្យ​ក្រសួងសុខាភិបាល បន្ត​ពង្រឹង​វិស័យ​សុខាភិបាល​បន្ថែម ទៀត​ដោយ​ឈរ​លើ​អភិក្រម​ចំនួន​ពីរ គឺ​ពីក្រោម​ឡើងលើ និង​ពីលើ​ចុះក្រោម។

ទោះ​យ៉ាង​ណា ពេទ្យ​រដ្ឋ​ស្រុក​ខ្មែរ​សព្វថ្ងៃ ជា​ពេទ្យ​ដែល​ក្រុម​គ្រួសារ​រាជវង្ស និង​ក្រុម​គ្រួសារ​មន្ត្រី​រាជការ​ធំៗ ព្រមទាំង​ក្រុម​គ្រួសារ​អ្នក​មាន​ៗ ពុំ​សូវ​ទៅ​ស្វែងរក​សេវា​ព្យាបាល​ឡើយ។ ក្រុម​គ្រួសារ​ឪពុក​ម្តាយ និង​បងប្អូន​របស់​លោក ហ៊ុន ម៉ាណែត ផ្ទាល់ ព្រមទាំង​គ្រួសារ​អ្នក​ធំៗ​ឯទៀត​ទុកចិត្ត​លើ​ពេទ្យ​សិង្ហបុរី (Singapore)។ រីឯ អ្នក​ធូរធារ​ល្មមៗ​ទាំង​នៅ​ខេត្ត និង​នៅ​ភ្នំពេញ សម្រេច​ទៅ​ព្យាបាល​នៅ​ថៃ និង​វៀតណាម។ ចំណែក​អ្នក​ធម្មតាៗ ព្យាបាល​នៅក្នុង​ស្រុក ជាពិសេស​គឺ​គ្រូពេទ្យ​តាម​ភូមិ​តែម្ដង។ អ្នកឃ្លាំមើល​យល់​ថា ការ​មិន​គាំទ្រ​សេវា​សុខាភិបាល​ក្នុងស្រុក​របស់​ក្រុម​គ្រួសារ​មេដឹកនាំ​ធំៗ ក៏​ជា​មូលហេតុ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។