ពួកគេកំពុងប្រឈមនឹងបញ្ហាលំបាកខាងជីវភាពរស់នៅ សុខភាព និងបញ្ហាជាច្រើនទៀត។ បញ្ហាទាំងនេះពួកគាត់បានអះអាងថា បណ្ដាលមកពីសមត្ថកិច្ចបានរឹតត្បិតសេរីភាពក្នុងការលក់ដូររបស់របរដែលរើសបានពីគំនរសំរាមនោះ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក សេក បណ្ឌិត៖
រូបថតថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ ដោយ សេក បណ្ឌិត

កុមារារើសសរសៃលួសស្ពាន់ដែលគេដុតយកចេញពីខ្សែភ្លើងចាស់ៗ។

កុមារារើសស្ពាន់ដែលគេដុតយកចេញពីខ្សែភ្លើងចាស់ៗ។

កុមារីឈ្មោះ យឹង ខេន អាយុ ១២ឆ្នាំ កំពុងញែករបស់របរដែលរើសចេញពីគំនរសំរាម នៅភូមិបាគូ។

យុវតី អាយុ ១៤ឆ្នាំ ឈ្មោះ ហេង សុខណាត ដែលត្រូវឡានដឹកសំរាមគាបដាច់ម្រាមដៃ ពេលកំពុងរើសអេតចាយ នៅទីលានចាក់សំរាម។

ស្ត្រីអ្នករើសអេតចាយ នៅភូមិបាគូ ញែករបស់របរដែលរើសចេញពីគំនរសំរាម។

បុរសវ័យចំណាស់ លីបាវរបស់របរអេតចាយចេញពីទីលានចាក់សំរាម នៅភូមិបាគូ។
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។