រូបត្លុកនយោបាយ​៖ អាមេរិក​ដាក់​ទណ្ឌកម្ម «ស្តេច​កោះកុង»

ដោយ វិទ្យុអាស៊ីសេរី
2024.09.16
រូបត្លុកនយោបាយ​៖ អាមេរិក​ដាក់​ទណ្ឌកម្ម «ស្តេច​កោះកុង» #រូបត្លុកនយោបាយ​៖ អាមេរិក​ដាក់​ទណ្ឌកម្ម «ស្តេច​កោះកុង»
រូប៖ RFA

មហាសេដ្ឋី​សញ្ជាតិ​ខ្មែរ-ថៃ​ ស្និទ្ធ​នឹង​លោក ហ៊ុន សែន និង​ជា​អ្នក​កាន់កាប់​ហឹប​លុយ​ឱ្យ​បក្ស​កាន់​អំណាច គឺ​លោក លី យ៉ុងផាត់ ក្លាយ​ជា​បុគ្គល​កម្ពុជា​ទី៦ ដែល​​រង​​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​ហាមប្រាម​មិន​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជា​អន្តរជាតិ ក្រោម​ច្បាប់ Global Magnitsky Act ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក។ នេះ​ក៏​ដោយសារ​តែ​អាមេរិក​រកឃើញ​ថា លោក និង​សម្ព័ន្ធ​អាជីវកម្ម​៥​របស់​លោក​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ (Crypto)។

លោក​ លី យ៉ុងផាត់ ធ្លាប់​មាន​រឿងរ៉ាវ​អាស្រូវ​រាប់​មិន​អស់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ថ្នាក់​ជាតិ រាប់​ចាប់​ពី​ការ​ច្បាម​យក​ដីធ្លី ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ ពលកម្ម​កុមារ​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ស្ករ​អំពៅ ការ​ជួញដូរ​មនុស្ស ការបូម​ខ្សាច់​ខុសច្បាប់ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បរិស្ថាន ការ​រត់ពន្ធ​ថ្នាំជក់ អំពើ​លាងលុយ​កខ្វក់ ការ​បើក​បន​ល្បែង​អនឡាញ​ខុសច្បាប់ និង​អំពើ​ឆបោក​តាម​អនឡាញ​ជាដើម។

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​ ហៅ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​នេះ​ថា​ជា​ «ដំណឹង​អាក្រក់» ​មួយ​សម្រាប់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​​ជា​ការ​ «កាត់ផ្តាច់​សរសៃ​ឈាម​សេដ្ឋកិច្ច» របស់​បក្ស​កាន់​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។