ប័ណ្ណសារព័ត៌មាន
2016-12-25
តុលាការកម្ពុជា ត្រូវបានមតិជាតិ និងអន្តរជាតិ រិះគន់ថាមិនបានបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាស្ថាប័នឯករាជ្យ កំណត់ដោយរដ្ឋធម្មនុញ្ញ ដោយអនុវត្តគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់សម្រាប់បុគ្គលគ្រប់រូបឡើយ។
2016-12-07
ព្រះមហាក្សត្របានប្រោសព្រះរាជទានការលើកលែងទោសប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា តាមសំណើររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាសញ្ញាវិជ្ជមានមួយដែលគេគិតថា អាចបន្ធូរស្ថានការណ៍នយោបាយតានតឹងរវាងគណបក្សជាប់ឆ្នោតទាំងពីរឡើងវិញ។
2016-10-13
អស់រយៈពេលជាង ៣ខែហើយដែលបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់។ បើទោះជាលោកត្រូវបានគេបាញ់ប្រហារយ៉ាងព្រៃផ្សៃក្តី មរណភាពរបស់លោកហាក់មិនបានធ្វើឲ្យពលរដ្ឋភ័យខ្លាច ហើយរាថយក្នុងការគាំទ្រសកម្មភាព និងទស្សនៈរបស់លោកឡើយ។
2016-08-11
ចាប់តាំងពីថ្ងៃដែលលោកបណ្ឌិត កែម ឡី ត្រូវបានគេបាញ់សម្លាប់មកទល់នឹងពេលនេះ អ្នកគោរពស្រឡាញ់គាំទ្រលោក នៅតែចេញចូលគោរពទីបញ្ចុះសពរបស់លោកជាប្រចាំ។ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (facebook) មនុស្សម្នាក៏នៅតែបន្តសរសេរបង្ហាញពីអារម្មណ៍នឹករឭក និងសោកស្ដាយរបស់ខ្លួនចំពោះការបាត់បង់វីរបុរសនៅក្នុងបេះដូងរបស់គេ។
2016-07-03
បើទោះបីជារងការគំរាមចាប់ខ្លួនបែបណាក្តី លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ជាប់គុកម្ដងហើយនោះ មិនព្រមចាកចេញពីកម្ពុជា ឡើយ។ មិនត្រឹមតែចិត្តសឿងមិនរត់ចោលស្រុកដូចមេបក្សរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែលោក កឹម សុខា ក៏មិនទៅបង្ហាញខ្លួនតាមដីកាកោះជាហូរហែរបស់តុលាការ ដែលលោកហៅថា ជាដីកាខុសច្បាប់នោះដែរ។
2016-06-24
ការប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្សដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងការផ្ដល់សច្ចាប័នដល់បទដ្ឋានច្បាប់អន្តរជាតិទាក់ទងនឹងសិទ្ធិមនុស្សបង្ហាញថា រដ្ឋាភិបាលមានកាតព្វកិច្ចធានាសិទ្ធិនយោបាយដល់ពលរដ្ឋគ្រប់រូប។
2016-06-16
នរណាទៅនឹកស្មានដល់ថា នៅសតវត្សទី២១ នេះទៅហើយ ពលរដ្ឋខ្មែរនៅតែមានការភ័យខ្លាចក្រែងគេលួចតាមដានស្ដាប់ការនិយាយឆ្លើយឆ្លងគ្នាប្រចាំថ្ងៃទៀតនោះ? ការលួចថតកិច្ចសន្ទនាតាមទូរស័ព្ទ និងសកម្មភាពមួយចំនួនដែលអាជ្ញាធរកំពុងអនុវត្តន៍ពេលនេះ ធ្វើអោយស្រមោលអតីតកាលនៃរបបខ្មែរក្រហមដែលកន្លងផុតទៅជិត ៤០ឆ្នាំទៅហើយនោះ ងើបមកលងបន្លាចប្រជាពលរដ្ឋកម្ពុជា ជាថ្មីម្ដងទៀត។
2016-06-02
ជារឿយៗស្ទើររាល់ការអនុវត្តនីតិវិធីរបស់ស្ថាប័នរដ្ឋមួយចំនួនតែងតែទទួលរងនូវការរិះគន់ ថ្កោលទោស និងបណ្ដាលឲ្យប្រជាពលរដ្ឋចេញលើកបដាតវ៉ាតាមផ្លូវ ដើម្បីសម្ដែងការមិនពេញចិត្ត និងស្វែងរកយុត្តិធម៌ជាហូរហែ។
2016-05-25
ការដែលខ្មែរឈ្លោះជាមួយខ្មែរ ហើយទៅពឹងបរទេសអោយមកជួយអន្តរាគមន៍ កើតមាននៅក្នុងប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យអង្គរមកម្ល៉េះ។ ការទៅពឹងបរទេស ជាពិសេសប្រទេសដែលមានព្រំដែនជិតខាងកម្ពុជា អោយមកចូលលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ បានធ្វើអោយប្រទេសកម្ពុជា រួមតូចទៅៗ រហូតនៅសល់ទំហំដែលមាននៅពេលបច្ចុប្បន្ននេះ។
2016-05-19
ជារឿយៗ លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន តែងត្អូញត្អែរថា លោកទទួលរឿងអយុត្តិធម៌ច្រើនណាស់ ពីក្រុមប្រឆាំង ឬលោកហៅម៉្យាងទៀតថាក្រុមជនអគតិ ដែលតែងតែរិះគន់លោក មិនចេះចប់មិនចេះហើយ រាប់តាំងពីការដឹកនាំប្រទេសជាតិ ការរៀបចំព្រំដែន ការថែរក្សាព្រៃឈើ និងការរំលោភសិទ្ធិមនុស្សជាដើម រហូតដល់រឿងរ៉ាវគ្រួសារផ្ទាល់ខ្លួនរបស់លោក។
2016-05-18
ភ្លាមៗក្រោយពីក្រុមសង្គមស៊ីវិលប្រកាសថា នឹងធ្វើយុទ្ធនាការជារៀងរាល់ថ្ងៃច័ន្ទ ចាប់ពីថ្ងៃទី៩ ឧសភា ដោយស្លៀកពាក់ពណ៌ខ្មៅ ដើម្បីទាមទារឲ្យតុលាការដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប មន្ត្រីរដ្ឋាភិបាលបានចេញមុខប្រកាសចោទប្រកាន់ក្រុមសង្គមស៊ីវិលទាំងនោះ ថាប៉ុនប៉ងរៀបចំបង្កើតឲ្យមានបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
2016-05-15
សំណុំរឿងលោក កឹម សុខា ត្រូវបានតុលាការកំពុងចាត់វិធានការទៅមុខតាមកាលកំណត់របស់ខ្លួន ដោយមិនរាថយឡើយ ទោះបីជាលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កំពុងមានអភ័យឯកសិទ្ធិក៏ដោយ។
2016-04-28
វប្បធម៌ចាប់ចង គំរាមកំហែងនៅពាក់កណ្ដាលអាណត្តិនេះ ហាក់កំពុងដើរតួជំនួសវប្បធម៌សន្ទនាដែលគណបក្សជាប់ឆ្នោតទាំងពីរធ្លាប់អួតអាងថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយធ្លាប់ប្ដេជ្ញាថា ប្រើប្រាស់វប្បធម៌សន្ទនានោះ ដើម្បីដោះស្រាយកិច្ចការប្រទេសជាតិ។
2016-03-22
ជីវភាពឯកជន និងការនិយាយឆ្លើយឆ្លងជាសម្ងាត់របស់ពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ន កំពុងរងការគំរាមកំហែង បន្ទាប់ពីមានការចាក់ផ្សាយនូវខ្សែអាត់កិច្ចសន្ទនាដែលគេចោទថា ជាសំឡេងរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងស្ត្រីកំណាន់ចិត្តរបស់លោកជាហូរហែ ដែលមកដល់ពេលនេះមានជាង ៣០ភាគហើយ។
2016-01-07
គិតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នេះ ប្រទេសកម្ពុជា ត្រូវបានដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាន ៣៧ឆ្នាំគត់ហើយ។ ថ្វីត្បិតតែមានដើមកំណើតពីគណបក្សកុម្មុយនីស្តឥណ្ឌូចិន ដែលបង្កើតឡើងដោយ លោក ហូ ជីមិញ នៅឆ្នាំ១៩៣០ គណបក្សនេះបានបំបែកខ្លួនចេញដោយឡែកវិញនៅឆ្នាំ១៩៥១ ហើយបានយកឈ្មោះថា “គណបក្សប្រជាជនបដិវត្តន៍ខ្មែរ”។