ប័ណ្ណសារព័ត៌មាន
2014-11-20
ការចាប់ខ្លួនសកម្មជនគណបក្សនយោបាយ ព្រះសង្ឃ និងសកម្មជនដីធ្លី គណបក្សជាប់ឆ្នោតទាំងពីរបានច្រានចោលមិនទទួលខុសត្រូវទៅវិញទៅមក។
2014-11-06
បន្ទាប់ពីមានរឿងចម្រូងចម្រាសលើការបញ្ជូននិងទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី គ្រប់ស្ថាប័ននិងភាគីទាំងអស់បានប្រឆាំងលើកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលកម្ពុជា បានសម្រេចនោះ។
2014-10-31
ការបង្កើតស្ថាប័នគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតថ្មីគឺជារឿងចាំបាច់សម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយទៀត ប្រកបដោយសេរីត្រឹមត្រូវ និងយុត្តិធម៌។ ការបង្កើតស្ថាប័នគ.ជ.បថ្មីនិងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ក៏ជាដើមចមមួយដ៏សំខាន់ ក្នុងការបញ្ចប់វិបត្តិនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ។
2014-10-11
ជាងដប់ថ្ងៃហើយដែលពលរដ្ឋចិនហុងកុង រាប់ម៉ឺននាក់ចេញធ្វើបាតុកម្មតវ៉ាតាមផ្លូវថ្នល់ និងកាន់កាប់តំបន់ពាណិជ្ជកម្ម ដើម្បីការពារសិទ្ធិសេរីភាពរបស់ខ្លួនពីការជ្រៀតជ្រែកដោយរដ្ឋាភិបាលក្រុងប៉េកាំង។ ពលរដ្ឋហុងកុង ទាមទារសិទ្ធិជ្រើសរើសមេដឹកនាំហុងកុង ដោយខ្លួនឯង និងមិនចង់អោយក្រុងប៉េកាំង បំពានកិច្ចព្រមព្រៀង ៥០ឆ្នាំរវាងចិន និងអង់គ្លេស ឡើយ។
2014-10-09
ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅតែជ្រើសរើសការធ្វើបាតុកម្មតាមដងផ្លូវ ដាក់ញត្តិតាមស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនានា ដើម្បីទាមទារឲ្យមានដំណោះស្រាយចំពោះបញ្ហារបស់ពួកគាត់។ ការហែក្បួនធ្វើបាតុកម្មនេះ ធ្វើឡើងបន្ទាប់ពីបណ្ដឹងរបស់ពួកគាត់មិនត្រូវបានតុលាការចាត់ការ។
2014-10-03
រដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលយកជនភៀសខ្លួនពីរដ្ឋាភិបាលអូស្ត្រាលី ក្នុងហេតុផលជួយខាងផ្នែកមនុស្សធម៌ និងចង់បានកិត្តិនាមនៅលើឆាកអន្តរជាតិក្ដី ក៏ប៉ុន្តែហេតុផលពិតនៅពីក្រោយរឿងនេះ តាមមើលទៅមិនមែនដូច្នោះឡើយ។
2014-10-01
មន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្លាប់តំណាងអោយគណបក្សនេះ ក្នុងការចរចាជាមួយគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោកពេញចិត្តចំពោះលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងនោះ។ លោកក៏បានអះអាងដែរថា គណបក្សប្រជាជនកម្ពុជា របស់លោក គោរពកិច្ចព្រមព្រៀងនោះបានត្រឹមត្រូវ។
2014-09-29
អង្គការសិទ្ធិមនុស្សក្រៅស្រុកនិងក្នុងស្រុក ព្រមទាំងអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនផង កំពុងមានការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ដើម្បីផ្ទេរជនភៀសខ្លួនពីកោះណាវរូ មកអោយរស់នៅកម្ពុជា។
2014-09-16
នៅក្នុងប្រព័ន្ធសភានិយមដូចជាកម្ពុជា សមាជិករដ្ឋសភា ឬតំណាងរាស្ត្រមានតួនាទីសំខាន់ណាស់ក្នុងការការពារផលប្រយោជន៍ជាតិ។ ដើម្បីលើកទឹកចិត្តដល់អ្នកតំណាងរាស្ត្រអោយបំពេញបេសកកម្មនេះ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃប្រទេស បានផ្តល់សិទ្ធិពិសេសដល់ពួកគេថែមទៀត។
2014-08-30
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ដើម្បីធានាគុណភាពអប់រំឲ្យកាន់តែប្រសើរ។ កំណែទម្រង់ដំបូងបំផុតរបស់ក្រសួងអប់រំ គឺជាការប្រឆាំងអំពើពុករលួយពេលប្រឡង ដោយអនុវត្តពាក្យស្លោក អ្នកចេះ គឺជាប់។
2014-08-27
យុវជនកម្ពុជា ដែលមានអាយុក្រោម ៣០ឆ្នាំ ក្នុងមួយជីវិតមកទល់នឹងពេលនេះ បានស្គាល់មេដឹកនាំប្រទេសរបស់ខ្លួនតែម្នាក់គត់ នោះ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន ដែលមានវ័យ ៦៤ឆ្នាំ កាន់តំណែងផុតកំពូលនេះបានជាង ២៨ឆ្នាំហើយ។
2014-08-23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងប្រតិកម្មរឿយៗទៅកាន់មន្ត្រីសង្គមស៊ីវិល ដែលបានបញ្ចេញទស្សនៈរិះគន់ប្រសាសន៍របស់លោក តាមរយៈបណ្ដាញសារព័ត៌មាន។ លោក ហ៊ុន សែន ហៅអ្នកទាំងនោះថា អស់លោក ពេលខ្លះហៅថា អាល្ងង់ ឬហៅថា អាព្រហើន។
2014-08-21
ពលរដ្ឋដែលមានជម្លោះដីធ្លីចាប់ផ្ដើមកក្រើកតវ៉ាឡើងវិញ ក្រោយពីស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីការជាប់គាំងនយោបាយជិតមួយឆ្នាំរួចមក។ គណបក្សសង្គ្រោះជាតិ មានកម្មវិធីនយោបាយច្បាស់លាស់ ដើម្បីដោះស្រាយវិបត្តិដីធ្លីជូនពលរដ្ឋ។ រីឯប្រមុខដឹកនាំរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ជាក់ពីជំហរក្នុងការដោះស្រាយវិបត្តិដីធ្លីដែរ។
2014-08-19
មនុស្សជិត ២លាននាក់បានត្រូវស្លាប់បាត់បង់ជីវិត ដោយការប្រហារជីវិត ការងារបង្ខំ ការបង្អត់អាហារ និងដោយសារជំងឺតម្កាត់នៅក្នុងរបបកម្ពុជាប្រជាធិបតយ្យ ឬរបបខ្មែរក្រហម។
2014-08-05
គណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តចូលសភា ដើម្បីបញ្ចប់ជម្លោះនយោបាយជាប់គាំងជិត ១ឆ្នាំមកនេះ ត្រូវបានប្រជាពលរដ្ឋគាំទ្រគណបក្សនេះមួយចំនួនរិះគន់ថា គណបក្សសង្គ្រោះជាតិ មានគោលជំហរមិនរឹងមាំ ហាក់បីដូចជាចាញ់ប្រៀបគណបក្សប្រជាជនកម្ពុជា ខ្លះទៀតថា គណបក្សសង្គ្រោះជាតិ នឹងមានវាសនាដូចគណបក្សហ៊្វុនស៊ិនប៉ិច ជាដើម។