ក្នុងបេសកកម្មមកកម្ពុជា រយៈពេលមួយសប្ដាហ៍ គឺដើម្បីសិក្សាពីភាពរីកចំរើនក្នុងអនុសាសន៍ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស ដែលលោកបានដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ២០១២។ បេសកកម្មលើកនេះ លោកប្រឈមនឹងបាតុកម្មតវ៉ាប្រឆាំងលោកពីក្រុមម៉ូតូឌុបផង និងក្រុមនិស្សិតនៅសកលវិទ្យាល័យមេគង្គកម្ពុជា កាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២០១៣ ផង។
ទោះជាដូច្នេះក្ដី នៅពេលបញ្ចប់បេសកកម្មរបស់លោក នៅថ្ងៃទី២៥ ឧសភា លោក សុរិយា ស៊ូប៊ែឌី ថ្លែងថា លោកមានការលើកទឹកចិត្តខ្លះក្នុងបេសកកម្មលើកនេះ។
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសន៍រវាងលោក ឡេង ម៉ាលី និងលោក សុរិយា ស៊ូប៊ែឌី៖
ស្ដាប់សំឡេងភាគ១
ស្ដាប់សំឡេងភាគ២
ស្ដាប់សំឡេងភាគ៣
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។