បទសម្ភាសន៍៖ អ្នកសារព័ត៌មាន​អនឡាញ (online) ភាគច្រើន​ថា ការងារ​របស់​ពួក​គេ​គ្មាន​សុវត្ថិភាព

0:00 / 0:00

អង្គការ​ផ្នែក​សារព័ត៌មាន​រក​ឃើញ​ថា អ្នកសារព័ត៌មាន​នៅ​តាម​បណ្ដាញ​អ៊ិនធើរណិត (Internet) ឬ​អនឡាញ (online) ភាគច្រើន​អះអាង​ថា​ពួក​គេ​ជួប​បញ្ហា​ប្រឈម ដែល​ធ្វើ​ឱ្យ​ការងារ​របស់​ពួក​គេ​គ្មាន​សុវត្ថិភាព គឺ​អាច​ប្រឈម​នឹង​ការ​យាយី ការ​បៀតបៀន ការ​ដក​អាជ្ញាប័ណ្ណ និង​ជាប់​បណ្ដឹង​ទៅ​តុលាការ​ពី​បទ​ព្រហ្ម​ទណ្ឌ​ជា​ដើម។

បន្ថែម​ពី​នេះ​ពួកគេ​ក៏​បារម្ភ​ថា អនុក្រឹត្យ​ច្រក​ទ្វារ​អ៊ិនធើរណិត​ជាតិ ក៏​ជា​បញ្ហា​ប្រឈម​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​សារ​ព័ត៌មាន។

សូម​អញ្ជើញ​លោក​អ្នកនាង​ចុចស្ដាប់​បទ​សម្ភាស​រវាង​អ្នកស្រី សុជីវី ជាមួយ លោក អ៊ិត សុធឿត នាយក​ស្ដីទី​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​អំពី​បញ្ហា​ប្រឈម​របស់​អ្នកសារព័ត៌មាន​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា ឬ​ឌីជីថល​នេះ...