ព័ត៌មានសំខាន់ៗចំនួន ៧ ដែលលោកអ្នកគួរអាននៅថ្ងៃសោរ៍នេះ

ក្រសួងការបរទេសមិនពេញចិត្តដែលអាមេរិកផ្ដល់ពានរង្វាន់ដល់កញ្ញា ឈឹម ស៊ីថរ
ក្រសួងការបរទេសកម្ពុជា ចេញលិខិតប្រតិកម្មនឹងសហរដ្ឋអាមេរិក ដែលផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សដល់មេដឹកនាំសហជីពក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃស។ សង្គមស៊ីវិលមើលឃើញថា រដ្ឋាភិបាលនៅតែប្រកាន់ជំហរមិនលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋាន និងកាន់តែបង្ហាញពីភាពអាម៉ាស់។
អានព័ត៌មានពិស្ដារ...
ក្រុមយុវជននិងពលរដ្ឋទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុរុះរើសំណង់រឹងលើឆ្នេរសមុទ្រ
ក្រុមយុវជន មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ប្រតិកម្មនឹងទង្វើរបស់អាជ្ញាធរខេត្តព្រះសីហនុ ដែលបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនឯកជន សាងសង់សំណង់រឹង បំពានដីឆ្នេរសមុទ្រ ប៉ះពាល់សោភ័ណបរិស្ថាន និងអារម្មណ៍ភ្ញៀវទេសចរណ៍។ ពួកគាត់ទាមទារឱ្យអាជ្ញាធរខេត្តនេះ ត្រូវរុះរើសំណង់រឹងទាំងនោះជាបន្ទាន់ និងអនុវត្តច្បាប់ដល់អ្នកពាក់ព័ន្ធ។
អានព័ត៌មានពិស្ដារ...
កម្ពុជាប្រតិកម្មនឹងការដាក់កម្ពុជាជាប់ឈ្មោះជាប្រទេសដឹកនាំបែបផ្តាច់ការ
គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលច្រានចោលរបាយការណ៍របស់ស្ថាប័នអន្តរជាតិបានដាក់កម្ពុជាជាប់ឈ្មោះជាប្រទេសដឹកនាំបែបផ្តាច់ការ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ចហៅកាត់ថាអ៊ីអាយយូ (EIU) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK) ដាក់ចំណាត់ថ្នាក់កម្ពុជាជាប់លេខ១២១ ឬជាប្រទេសមានរបបដឹកនាំតាមបែបផ្តាច់ការ។
អានព័ត៌មានពិស្ដារ...
ក្រុមអាជ្ញាធរបន្តឃ្លាំមើលធម្មយាត្រា ខណៈប្រជាពលរដ្ឋតាមដងផ្លូវចេញគាំទ្រ
អាជ្ញាធរនៅតាមមូលដ្ឋាននៅតែបន្តតាមឃ្លាំមើល ក្បួនធម្មយាត្រា ដើម្បីលើកកម្ពស់សីលធម៌សង្គម នៅថ្ងៃទី៣នេះ ។ក៏ប៉ុន្តែទោះបីមានការលួចថតរូប អ្នកចូលរួមធម្មយាត្រាយ៉ាងណាក្ដី ក៏ប្រជាពលរដ្ឋនៅតាមដងផ្លូវ នៅតែគាំទ្រដល់ក្រុមធម្មយាត្រា តាមរយៈការឧបត្ថម្ភជាទឹក គ្រឿងឧបភោគបរិភោគ និងចូលរួមដំណើរធម្មយាត្រានេះផង។
អានព័ត៌មានពិស្ដារ...
លោក ហ៊ុន សែន ហៅសកម្មជននិងអ្នកគាំទ្របក្សប្រឆាំងចូលស្រុកវិញដោយមិនមានការចាប់ចង
ស្របពេលដែលការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏កាន់តែតាំងខ្លួនធ្វើជាចិត្តល្អដែរ ដោយលោកប្រកាសឱ្យអ្នកគាំទ្រនិងសកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅក្រៅប្រទេសឱ្យវិលចូលស្រុកវិញ ដោយមិនមានការចាប់ចងឡើយ។ សកម្មជននិងអ្នកគាំទ្របក្សប្រឆាំងចាត់ទុកការអំពាវនាវរបស់លោក ហ៊ុន សែន នេះថា ជាសារប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។
អានព័ត៌មានពិស្ដារ...
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រកូរ៉េ Hebron ផ្តល់ការវះកាត់ក្រអូមមាត់ឬមាត់ឆែបដោយឥតគិតថ្លៃ
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ Hebron (HMC) នៃប្រទេសកូរ៉េខាងត្បូង សហការជាមួយក្រុមវេជ្ជបណ្ឌិតពីប្រទេសកាណាដា ផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺបបូរមាត់ឆែប ក្រអូមមាត់ និងបញ្ហាស្លាកស្នាមផ្សេងៗ ដោយឥតគិតថ្លៃ។
អានព័ត៌មានពិស្ដារ...
កម្ពុជា-ថៃមិនទាន់ដោះស្រាយវិវាទប្រដាល់សេរីនៅឡើយ
វិវាទការប្រើប្រាស់ឈ្មោះ «គុនខ្មែរ» (Kun Khmer) និង «មួយថៃ» (Muay Thai) ក្នុងវិញ្ញាសាប្រកួតនៅស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងមានភាពចម្រូងចម្រាស ដោយសារភាគីថៃនៅតែបដិសេធមិនជញ្ជួនកីឡាករឱ្យចូលរួមប្រកួតក្រោមឈ្មោះគុនខ្មែរ ចំណែកភាគីកម្ពុជានៅតែរក្សាគោលជំហរប្រើឈ្មោះ គុនខ្មែរ (Kun Khmer) ដដែល ទោះបីភាគីថៃមិនបញ្ជូនកីឡាករមកចូលរួមប្រកួតក៏ដោយ។
អានព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។