ព័ត៌មាន​ប្រចាំថ្ងៃ៖ អ្នកច្បាប់​រំឭក​ឱ្យ​ពង្រឹង​យុត្តិធម៌​ទើប​អាច​រក្សា​សន្តិភាព​...

2023.03.08
ព័ត៌មាន​ប្រចាំថ្ងៃ៖ អ្នកច្បាប់​រំឭក​ឱ្យ​ពង្រឹង​យុត្តិធម៌​ទើប​អាច​រក្សា​សន្តិភាព​... ក្លោងទ្វារ​វិមានរដ្ឋសភា។
RFA

អ្នកច្បាប់​រំឭក​ដល់​អ្នក​នយោបាយ​ឱ្យ​ពង្រឹង​យុត្តិធម៌​ទើប​អាច​រក្សា​សន្តិភាព​សង្គម​បាន

លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ជិត​៤០​ឆ្នាំ​មកនេះ តែងតែ​ប្រកាស​ពី​ការ​ប្តេជ្ញាចិត្ត​ធ្វើ​អ្វី​គ្រប់​បែបយ៉ាង​ដើម្បី​ការពារ​សន្តិភាព ស្រប​ពេល​ដែល​កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​មិន​មាន​ការ​គោរព​ច្បាប់ ពលរដ្ឋ​រង​ភាព​អយុត្តិធម៌។ ជុំវិញ​បញ្ហា​នេះ​អ្នកច្បាប់​បាន​ក្រើនរំលឹក​ដល់​អ្នក​មាន​អំណាច ឱ្យ​យកចិត្តទុកដាក់​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ដែល​ពួកគេ​ចាត់ទុកថា យុត្តិធម៌​គឺជា​គ្រឹះ​របស់​សន្តិភាព។

អាន​ព័ត៌មាន​ពិស្ដារ...

ពលរដ្ឋ​​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ​រក​ចំណូល​ពុំ​សូវ​បាន​ទោះ​បី​ចិន​ត្រឡប់​មក​វិញ

ពលរដ្ឋ​ប្រកប​របរ​លក់ដូរ​តាម​ចិញ្ចើម​ថ្នល់ អ្នក​រត់​ម៉ូតូឌុប និង​តាក់ស៊ី​មួយ​ចំនួន​នៅ​ក្រុងព្រះសីហនុ​នៅតែ​ប្រឈម​បញ្ហា​លើ​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់ បើ​ទោះ​បី​រដ្ឋាភិបាល​អះអាង​ថា ការ​ត្រឡប់​មក​វិញ​នៃ​ទេសចរ​ចិន​ជួញ​ជំរុញ​សេដ្ឋកិច្ច​ពលរដ្ឋ​ក្ដី។ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អះអាង​ថា ភ្ញៀវ​ទេសចរ​ចិន​ភាគច្រើន​មិន​ប្រើប្រាស់​សេវាកម្ម​ខ្មែរ​នោះ​ទេ ហើយ​ជនជាតិ​ចិន​ខ្លះ​ទៀត​ប្រកប​របរ​រត់​តាក់ស៊ី​ដូច​របរ​ពលរដ្ឋ​ខ្មែរ​ដែរ។

អាន​ព័ត៌មាន​ពិស្ដារ...

លោក ហ៊ុន សែន ប្រើ​លុយ​ដើម្បី​ដោះស្រាយ​បញ្ហា​កម្មករ​ក្នុង​ពេល​រោងចក្រ​ជា​ច្រើន​បិទទ្វារ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តាំងខ្លួន​ជា​មេដឹកនាំ​ចិត្តល្អ បាន​ប្រកាស​ផ្ដល់​សាច់ប្រាក់​ដល់​កម្មករ​រោងចក្រ​ដែល​កំពុង​ព្យួរ​ការងារ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើលឃើញ​ថា វិធីសាស្ត្រ​នេះ​អាច​ដោះស្រាយ​បញ្ហា​បានតែ​មួយ​គ្រា​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ក្រុមហ៊ុន​មួយចំនួន​ឆ្លៀត​យក​ឱកាស​នេះ​រំលោភ​សិទ្ធិ​ការងារ​កម្មករ និង​ច្បាប់។

អាន​ព័ត៌មាន​ពិស្ដារ...

លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ថា នឹង​កម្ចាត់​ចោល​អ្នក​នយោបាយ​ណា​ដែល​មើល​ងាយ​គ្រួសារ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ជា​ថ្មី​ថា នឹង​តាម​កម្ចាត់​អ្នក​នយោបាយ​ណា​ដែល​បាន​​មើល​ងាយ​ប្អូនស្រី និង​​គ្រួសារ​របស់​លោក​។ បុរស​ខ្លាំង​ខាង​ហិង្សា​រូប​នេះ ថែម​ទាំង​​ប្ដេជ្ញា​ថា មិន​ប្រើ​ចុង​ប៊ិក​អត់​អោន​ទោស​ដល់​​​ក្រុម​ប្រឆាំង​ទាំង​នោះ​ទេ។ អ្នកវិភាគ​ និង​បក្ស​ប្រឆាំង​ថា​ ការ​ថ្លែង​ ​របស់ លោក ហ៊ុន សែន នេះ​ពុំ​មាន​ផល​ចំណេញ​ដល់​កម្ពុជា​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ ​បាន​ត្រឹម​តែ​ហែកហួរ​គ្នា​ ផ្ដល់​នូវ​គំរូ​​អាក្រក់​ដល់​សង្គម និង​បែក​បាក់​ផ្ទៃ​ក្នុង​ជាតិ។

អាន​ព័ត៌មាន​ពិស្ដារ...

កូដករ​ណាហ្គាវើលដ៍​ប្រតិកម្ម​នឹង​លោក ហ៊ុន សែន ដែល​ចោទ​ថា ពួក​គេ​ទទួល​លុយ ដើម្បី​ធ្វើ​កូដកម្ម

ក្រុម​កូដករ​ណាហ្គាវើលដ៍​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា លោក​មិន​ជឿ​ការ​តវ៉ា​ជាង​មួយ​ឆ្នាំ​នេះ​របស់​កម្មករ​គ្មាន​ការ​ជួយ​ឧបត្ថម្ភ​លុយ​ពី​ក្រោយ​ខ្នង​នោះ​ទេ។ ពួក​គេ​ចាត់​ទុក​សារ​ដ៏​កម្រ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​លម្អៀង​ទៅ​រក​ភាគី​ថៅកែ​បរទេស។

អាន​ព័ត៌មាន​ពិស្ដារ...

ក្រុម​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​បក្ស​កាន់​អំណាច​កំពុង​ពង្រឹង​សកម្មភាព​តាម​អុកឡុក​បន្សាប​មតិ​រិះគន់

ក្រុម​សង្គ្រាម​ព័ត៌មាន​អ៊ីនធឺណិត​(Cyber War Room) ជា​ក្រុម​បង្កើត​ឡើង​ដើម្បី​អុកឡុក​រំខាន និង​វាយប្រហារ​មតិ​រិះគន់ កំពុង​ពង្រឹង​យ៉ាងសកម្ម​អំឡុង​ពេល​មានការ​ផ្ដន្ទាទោស​មេ​បក្ស​ប្រឆាំង និង​មុន​ការ​បោះឆ្នោត​ជាតិ​ខាងមុខនេះ​។ ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​អំឡុង​ឆ្នាំ​២០១៣ ដើម្បី​ធ្វើ​ចលនា​គាំទ្រ​គណបក្ស​កាន់អំណាច​តាមរយៈ​ការ​បន្សាប​សំឡេង​រិះគន់​ជាតិ និង​អន្តរជាតិ ជាពិសេស​គណបក្ស​ប្រឆាំង។

អាន​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។