អតីត​នាយក​រដ្ឋមន្ត្រី​លោក ប៉ែន សុវណ្ណ ជាប់​គុក​១០​ឆ្នាំ​ព្រោះ​ចង់​បាន​ឯករាជ្យ​ពី​វៀតណាម

ដោយ ជី វិតា
2016-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបថត​អតីត​នាយក​រដ្ឋមន្ត្រី​លោក ប៉ែន សុវណ្ណ ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ RFA/Cheu Sideth
រូបថត​អតីត​នាយក​រដ្ឋមន្ត្រី​លោក ប៉ែន សុវណ្ណ ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ RFA/Cheu Sideth
RFA/Cheu Sideth

អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម ក្នុង​ឆ្នាំ​១៩៨១ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៦ ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៨០​ឆ្នាំ នៅ​គេហដ្ឋាន​របស់​លោក​នា​ខេត្ត​តាកែវ។

លោក ប៉ែន សុវណ្ណ ដែល​ជា​ជន​កុម្មុយនិស្ត​មួយ​រូប ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​ហាណូយ ជ្រើសរើស​ឲ្យ​ដឹកនាំ​ចលនា​ខ្មែរ​តស៊ូ​ប្រដាប់​អាវុធ ដែល​មាន​ការ​គាំទ្រ​ដោយ​កងទ័ព​វៀតណាម ជាង ១០​ម៉ឺន​នាក់ វាយ​លុក​ចូល​ប្រទេស​កម្ពុជា ហើយ​ផ្ដួល​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម នៅ​ឆ្នាំ​១៩៧៩ នោះ ត្រូវ​បាន​កងទ័ព​វៀតណាម ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​១៩៨១ យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​វៀតណាម អស់​រយៈពេល ១០​ឆ្នាំ។

ពេល​នៅ​មាន​ជីវិត ក្នុង​បទសម្ភាសន៍​ជាមួយ​អាស៊ីសេរី លោក ប៉ែន សុវណ្ណ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​កងទ័ព​វៀតណាម និង​មន្ត្រី​ខ្មែរ​ក្រោម​ឱវាទ​របស់​លោក ចាប់​រូប​លោក​ខណៈ​លោក​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នោះ គឺ​ដោយសារ​លោក​មាន​ជំហរ​ចង់​បាន​ឯករាជ្យ​ពី​កងទ័ព​វៀតណាម ដែល​ត្រួតត្រា​កម្ពុជា នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០ នោះ។ ម៉្យាង​ទៀត គឺ​លោក​ជំទាស់​នឹង​វត្តមាន​ពលរដ្ឋ​វៀតណាម ដែល​ហូរ​ចូល​មក​រស់នៅ​កម្ពុជា កាន់​តែ​ច្រើន​ឡើងៗ។ លោក​ថា វៀតណាម ចាប់​ផ្ដើម​មិន​ទុក​ចិត្ត​លោក ជាពិសេស​ក្រោយ​ពេល​លោក​បាន​ទៅ​ជួប​មេ​ដឹកនាំ​សូវៀត។

សូម​ស្តាប់​បទសម្ភាសន៍​របស់​លោក ជី វីតា ជាមួយ​លោក ប៉ែន សុវណ្ណ ដែល​បាន​ចាក់​ផ្សាយ​ម្តង​រួច​ហើយ​នៅ​ឆ្នាំ​២០០៧ ដែល​មាន​សេចក្តី​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

Old farts are dying off. Hun Sen can't escape this fate. Sooner or later he will die too. The country will be better off when he's gone. Lets hope it will be soon.

Nov 01, 2016 04:22 PM

ហានិភ័យ

ពី តាកែវ

យូនបានបង្រៀនខ្មែរកុម្មុយនីស្ត ពីជំនាញចាប់ខ្មាំង។ ការចាប់មនុស្សក្នុងសម័យប៉ុលពត បន្តរហូតមកដល់សព្វថ្ងៃ ដើម្បីបំបាក់ស្មារតីខ្មែរ ។

Oct 30, 2016 06:58 PM

អ្នក​អាន​អនាមិក


បងប្អូនបានស្តាប់សម្តីរបស់វិរជនលោក ប៉ែន សុវណ្ណ ហើយ តើលោកវិរជន ប៉ែនសុវណ្ណ ជាអ្នកមានទោសជាប់គុកដល់ទៅដប់ឆ្នាំដែរឬទេ? ហើយយួនវាមានសិទ្ធអ្វីមកធ្វើជាម្ចាស់ប្រទេសខ្មែរ? តើអ្នកណាជាអ្នកលក់ខ្លួននឹងឧត្តមគតិទៅបម្រើយួនសព្វថ្ងៃ? លោក ប៉ែសុវណ្ណ បានចាត់តាំងអ្នកបញ្ញាវន្តឲ្យកាន់ស្ថាប័នសំខាន់ៗសម្រាប់ប្រយោជន៍ប្រទេសជាតិ តែពួកមិនចេះនខ្វាក់ភ័យក៍ចោទលោកថាជាជនក្បត់ជាតិ។ តើអ្នកណាជាជនក្បត់ជាតិកាត់ដីទៅឲ្យយួន? តើអ្នកណាជាជនក្បត់ជាតិឲ្យយួនហូរចូលដោយអនាធិបតេយ្យនៅស្រុកខ្មែរសព្វថ្ងៃ?

Oct 30, 2016 01:20 PM

អ្នក​អាន​អនាមិក

Poor Khmer nationalists get killed by YOURN one by one. Will YOURN swallow Khmer in the near future? If so, what and how we(Khmer in & out) can do to save our mother country ?

Oct 30, 2016 10:39 AM

Kem Ley

ពី California, USA

Take the Hun Sen out the power and Vietnamese's agents, but first you need to identify the Vietnamese's agents and share with all Khmer people around the world.

Nov 01, 2016 08:12 PM

គេហទំព័រ​ទាំងមូល