១. បក្សភ្លើងទៀនរំឭកខួប២៧ឆ្នាំ និងកំណត់ទិសដៅប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣
គណបក្សភ្លើងទៀនរំឭកខួប២៧ឆ្នាំនៃការបង្កើតគណបក្ស និងកំណត់ទិសដៅសកម្មភាពឆ្ពោះទៅរកការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការបោះឆ្នោតឆ្នាំ២០២៣ ដើម្បីមានឱកាសដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមជូនប្រជាពលរដ្ឋ។ អ្នកវិភាគនយោបាយមើលឃើញថា សកម្មភាពបក្សនេះនឹងក្លាយជាគូប្រជែងនយោបាយដ៏ធំជាមួយគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ។ អានព័ត៌មានពិស្តារ ...
២ . បណ្ឌិត យ៉ង សាំងកុមារ ចុះចូលជាមួយគណបក្សកាន់អំណាចដោយអះអាងថា ដើម្បីជួយវិស័យកសិកម្ម
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ និងអ្នកនាំពាក្យគណបក្សនេះ គឺលោក ឡឹក សុធារ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបំណងដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម។ អានព័ត៌មានពិស្តារ ...
៣ . លោក ហ៊ុន សែន រំលឹកសមាជិកបក្ស ឲ្យបំពេញតួនាទីបំរើជាតិនិងប្រជាពលរដ្ឋ
ក្រុមកូដករក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ និងមន្ត្រីការពារសិទ្ធិមនុស្សទាមទារឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។ ពួកគាត់ចាត់ទុកការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាថ្មីទៀតនេះថា ជាការសម្លុតគំរាមកំហែងបំបាក់ស្មារតីក្រុមសហជីព និងជាការព្រមានដល់កូដករដែលនៅបន្តធ្វើការតវ៉ាដោយសន្តិវិធី។ អានព័ត៌មានពិស្តារ ...
៤ . សង្គមស៊ីវិល និងកូដករក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ទាមទារឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ
ក្រុមកូដករក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ និងមន្ត្រីការពារសិទ្ធិមនុស្សទាមទារឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។ ពួកគាត់ចាត់ទុកការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាថ្មីទៀតនេះថា ជាការសម្លុតគំរាមកំហែងបំបាក់ស្មារតីក្រុមសហជីព និងជាការព្រមានដល់កូដករដែលនៅបន្តធ្វើការតវ៉ាដោយសន្តិវិធី។ អានព័ត៌មានពិស្តារ ...
៥ . ក្រុមអង្គការសង្គមស៊ីវិលរួមគ្នាធ្វើយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ គាំពារស្ត្រី និងក្មេងស្រី ដើម្បីសង្គមគ្មានអំពើហិង្សា
ក្រុមអង្គការសង្គមស៊ីវិលចំនួន១៧ស្ថាប័ន បានរួមគ្នាធ្វើយុទ្ធនាការ១៦ថ្ងៃ ដើម្បីលើកកម្ពស់សិទ្ធិស្ត្រី និងក្មេងស្រី នៅក្នុងគោលបំណងលុបបំបាត់អំពើហិង្សានៅក្នុងសង្គម។ មន្ត្រីអង្គការសង្គមស៊ីវិល ស្នើសុំឱ្យរដ្ឋាភិបាលឱ្យលើកកម្ពស់សិទ្ធិស្ត្រីតាមរយៈការបញ្ឈប់វប្បធម៌និទ្ទណ្ឌភាព និងពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាព នៅពេលដែលមានករណីរំលោភបំពានទៅលើស្ត្រី។ អានព័ត៌មានពិស្តារ ...
៦ . ប្រជាសហគមន៍អារ៉ែង ដាក់ញត្តិស្នើឲ្យក្រសួងបរិស្ថានបង្ហាញព្រំប្រទល់ដីព្រៃត្រូវអភិរក្ស
ប្រជាសហគមន៍ក្នុងតំបន់អារ៉ែង ជាមួយក្រុមយុវជនករុណាអារ៉ែង និងក្រុមយុវជនខ្មែរថាវរៈ បានរួមគ្នាដាក់ញត្តិស្នើសុំឱ្យមន្ទីរបរិស្ថាន បង្ហាញព្រំប្រទល់ដីដែលត្រូវកាត់ឆ្វៀលដើម្បីអភិរក្ស។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា ដើម្បីរក្សាព្រៃសហគមន៍ឱ្យបានគង់វង្ស អាជ្ញាធរចាំបាច់ត្រូវតែបង្ហាញព្រំប្រទល់ដីព្រៃសហគមន៍ឱ្យបានច្បាស់លាស់។ អានព័ត៌មានពិស្តារ ...
៧ . ក្រុមអ្នកស្រលាញ់ និងអភិរក្សចាប៉ីដងវែងប្រារព្ធពិធីអបអរសាទរខួប៦ឆ្នាំ បានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ
ក្រុមអ្នកអភិរក្សសិល្បៈចាប៉ីដងវែងបានជួបប្រជុំគ្នា ដើម្បីប្រារព្ធពិធីរំលឹកខួប៦ឆ្នាំ នៃការចុះបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ នៅខេត្តកំពត នៅថ្ងៃទី២៧ ខែវិច្ឆិកា។ ការប្រារព្ធខួបចាប៉ីនេះឡើង ដើម្បីបណ្ដុះស្មារតីដល់យុវជនជំនាន់ក្រោយ ឱ្យចូលរួមថែរក្សា និងអភិរក្សមរតកវប្បធម៌ជាតិ ខណៈដែលសិល្បៈតន្ត្រីបុរាណមួយនេះសព្វថ្ងៃ មិនសូវមានយុវជនចាប់អារម្មណ៍សិក្សា។ មន្ត្រីសង្គមស៊ីវិលយល់ថារដ្ឋាភិបាល គួរពិនិត្យ និងបង្កើនថវិកាដល់ក្រសួងពាក់ព័ន្ធ គាំទ្រសិល្បៈតន្ត្រីបុរាណ ពិសេសចាប៉ីដងវែង និងលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យផ្សេងៗដែលមានស្នាដៃកន្លងមក។ អានព័ត៌មានពិស្តារ ...
៨ . សកម្មជនគណបក្សភ្លើងទៀនស្វែងរកកម្លាំងគាំទ្រពីពលករនៅប្រទេសថៃ
សកម្មជនគណបក្សភ្លើងទៀនទៅស្វែងរកកម្លាំងគាំទ្រពីពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការក្នុងប្រទេសថៃ ស្របពេលដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ ជិតមកដល់។ សកម្មជនគណបក្សភ្លើងទៀន បានផ្សព្វផ្សាយពីគោលនយោបាយរបស់បក្ស និងលើកទឹកចិត្តឲ្យពលករខ្មែរទៅចូលរួមបោះឆ្នោតនៅពេលខាងមុខ ក្នុងការស្វែងរកការគាំទ្រនេះ។ អានព័ត៌មានពិស្តារ ...
៩. គ្រួសារក្រីក្រនៅខេត្តប៉ៃលិន ស្នើសុំអាជ្ញាធរផ្ដល់ប័ណ្ណក្រីក្រ មិនបាន
គ្រួសារក្រីក្រនៅខេត្តប៉ៃលិន ស្នើអាជ្ញាធរមូលដ្ឋាន ផ្ដល់ប័ណ្ណក្រីក្រ ដើម្បីអាចបើកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលដោះស្រាយជីវភាពគ្រួសារកំពុងខ្វះខាត។ មន្ត្រីសង្គមស៊ីវិលយល់ថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យ និងសម្របសម្រួលនីតិវិធីផ្ដល់ប័ណ្ណសមធម៌ ដើម្បីជួយដល់ពលរដ្ឋអោយទាន់ពេលវេលា។ អានព័ត៌មានពិស្តារ ...
១០ . ពលរដ្ឋនៅខេត្តកំពតចោទអាជ្ញាធរមូលដ្ឋានថា យកប្រាក់ពីពលរដ្ឋពេលធ្វើលិខិតលក់ដីដោយខុសច្បាប់
ពលរដ្ឋម្នាក់រស់នៅខេត្តកំពតចោទអាជ្ញាធរមូលដ្ឋានថាយកប្រាក់ពីពលរដ្ឋពេលដែលទៅធ្វើលិខិតលក់ដី ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរ ដែលទាមទារឲ្យពលរដ្ឋបង់ប្រាក់រួចទើបព្រមធ្វើលិខិតដោះដូរដីឲ្យនេះ ជាទង្វើដែលផ្ទុយនឹងច្បាប់បានកំណត់។ អានព័ត៌មានពិស្តារ ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។