តុលាការកំពូលសម្រេចប្រគល់លិខិតឆ្លងដែនឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីតាមការស្នើសុំ
តុលាការកំពូលសម្រេចប្រគល់លិខិតឆ្លងដែនឲ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរី គឺលោក យាង សុធារិន្ទ និងអនុញ្ញាតឲ្យលោកអាចធ្វើដំណើរទៅក្រៅប្រទេសដោយសេរី តាមការស្នើសុំរបស់លោក។ លោក យាង សុធារិន្ទ ត្រេកអរដែលទទួលបានលិខិតឆ្លងដែនឡើងវិញ សម្រាប់ធ្វើដំណើរទៅសួរសុខទុក្ខឪពុកម្ដាយ និងសាច់ញាតិ ជាពិសេសបងស្រីដែលកំពុងឈឺធ្ងន់ដំណាក់កាលចុងក្រោយនៅឯស្រុកកំណើតរបស់លោក នៅកម្ពុជាក្រោម។
សង្គមស៊ីវិលថា អ្នកសារព័ត៌មានដែលហ៊ានរិះគន់ពីភាពអសកម្មរបស់រដ្ឋាភិបាលរងការរឹតត្បិត
អង្គការសង្គមស៊ីវិលមួយចំនួនបារម្ភពីសេរីភាពសារព័ត៌មាននៅកម្ពុជាដែលបន្តរងការរឹតត្បិតពីសំណាកអាជ្ញាធរ។ ប៉ុន្តែតំណែងក្រសួងព័ត៌មានថា ការរឹតត្បិតរបស់អាជ្ញាធរកើតមានចំពោះតែអ្នកសារព័ត៌មានណាដែលមិនគោរពច្បាប់។
" វប្បធម៌ជជែកគ្នារវាងបក្សកាន់អំណាច និងបក្សភ្លើងទៀនចាប់ផ្ដើមកើតមានហើយ "
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលើកឡើងថា សារឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សភ្លើងទៀន ជាការបង្ហាញថា វប្បធម៌ជជែកនៃបក្សកាន់អំណាច និងគណបក្សភ្លើងទៀន ចាប់ផ្ដើមកើតមានហើយ។ ការលើកឡើងដូច្នេះ ខណៈគណបក្សភ្លើងទៀន ប្រកាសថ្កោលទោសជនណាដែលប្រមាថព្រះមហាក្សត្រ និងអះអាងថា ខ្លួនគ្មានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ហើយត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសស្វាគមន៍។
រដ្ឋមន្ត្រីព័ត៌មានថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានបានបញ្ជូនដល់ទីស្ដីការគណៈរដ្ឋមន្ត្រីយូរហើយ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ តុលាថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន បានបញ្ជូនទៅដល់ទីស្ដីគណៈរដ្ឋមន្ត្រីហើយ និងរង់ចាំតែស្ថាប័ននេះ បើកកិច្ចប្រជុំសម្រេចមុននឹងបញ្ជូនទៅសភា។
សកម្មជនបរិស្ថានថា កម្ពុជា ជាអ្នកខាតក្នុងការលក់ខ្សាច់ទៅប្រទេសវៀតណាម
សកម្មជនបរិស្ថាន បារម្ភថា ការបូមខ្សាច់នឹងធ្វើឱ្យមានការបាក់ច្រាំង និងបាត់បង់ជីវចម្រុះក្នុងទឹកទន្លេ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា ដើម្បីឱ្យប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ពីការទាញយករ៉ែខ្សាច់ លុះត្រាតែរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយក្នុងវិស័យធនធានរ៉ែជាមុនសិន។
ក្រសួងសុខាភិបាលគ្រោងដាក់ឲ្យដំណើរការប្រព័ន្ធទិន្នន័យឌីជីថល តាមដានរបស់សុខភាពទារក តាមប្រព័ន្ធ
ក្រសួងសុខាភិបាលគ្រោងដាក់ឲ្យដំណើរការប្រព័ន្ធទិន្នន័យឌីជីថល សំរាប់តាមដានសុខភាពរបស់ទារក ដើម្បីកាត់បន្ថយអត្រាស្លាប់ នៅប្រទេសកម្ពុជា។ ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើឡើង ក្នុងឱកាសបើកសន្និសីទអន្តរជាតិ ស្តីពីការវិនិយោគលើការបណ្តុះបណ្តាលឆ្មប កាលពីថ្ងៃទី២៧ ខែតុលា។
តុលាការកំពូលសម្រេចឱ្យលោក អៀ ចាន់ណា សកម្មជនបក្សភ្លើងទៀន នៅក្នុងដដែលឃុំដដែល
តុលាការកំពូលសម្រេចមិនអនុញ្ញាតឱ្យសកម្មជនបក្សភ្លើងទៀន លោក អៀ ចាន់ណា នៅក្រៅឃុំ បណ្ដោះអាសន្ន តាមការស្នើសុំទេ។ ការសម្រេចនេះក្នុងពេលតុលាការបើកសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់ លោក អៀ ចាន់ណា នៅថ្ងៃទី២៨ ខែតុលា។
សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យចំនួន៣នាក់ ករណីជួញថ្នាំញៀន ១៦០គីឡូ
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរជនសង្ស័យបរទេស ៣ នាក់ ករណីជួញដូរគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ប្រមាណ១៦០គីឡូក្រាម នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីតាមច្បាប់។