សារព័ត៌មាន​បរទេស​ធំៗ​ បន្ត​​ចាប់​​អារម្មណ៍​ និង​​ព្រមាន​​អំពី​​អស្ថិរភាព​​ក្នុង​​តំបន់​​រឿង​​យោធា​​កម្ពុជា​-​ចិន

ដោយ មាន ឫទ្ធិ
2019-08-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ និង​លោក វៃ ហ្វេនហេ (WEI FENGHE) សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ពិធី​ចុះ​ហត្ថលេខា​ លើ​ពិធីសារ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​កម្ពុជា-ចិន។
លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ និង​លោក វៃ ហ្វេនហេ (WEI FENGHE) សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ពិធី​ចុះ​ហត្ថលេខា​ លើ​ពិធីសារ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​កម្ពុជា-ចិន។
រូប៖ ហ្វេសប៊ុក​នាយឧត្ដមសេនីយ៍ ឈុំ សុជាត ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ២០១៨

សារព័ត៌មាន​ធំៗ​បរទេស បន្ត​ចាប់អារម្មណ៍​រឿង​កម្ពុជា​អាច​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​របស់​ខ្លួន។ ក្រោយ​ការផ្សាយ​របស់​សារព័ត៌មាន The Wall Street Journal ដ៏​ល្បីល្បាញ​របស់​អាមេរិកាំង ចុង​ក្រោយ​នេះ ដល់​វេន​សារព័ត៌មាន​ជប៉ុន​វិញ​ម្ដង ដែល​ចេញមុខ​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​ពិតជា​បាន​ចុះ​កិច្ចព្រមព្រៀង​យោធា​ជា​សម្ងាត់​ជាមួយ​ចិន​មែន​នោះ នោះ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​អស្ថិរភាព​ធ្ងន់ធ្ងរ។ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ យល់ស្រប​ទៅ​នឹង​ការវិភាគ​នេះ និង​ផ្ដល់​អនុសាសន៍​ថា តំបន់​អាស៊ាន​ទាំងមូល គួរ​នាំគ្នា​ថ្កោលទោស​កម្ពុជា ប្រសិនបើ​ហ៊ាន​ចុះ​កិច្ចព្រមព្រៀង​បែបនេះ និង​គួរ​ទាមទារ​ឱ្យ​បញ្ឈប់​ហេតុការណ៍​នេះ​ជាបន្ទាន់។

ចំណាប់អារម្មណ៍​រឿង​ចោទ​ប្រកាន់​ថា កម្ពុជា​-​ចិន​ចុះ​កិច្ចព្រមព្រៀង​យោធា​ជា​សម្ងាត់​រយៈពេល​ដល់​ទៅ​៣០​ឆ្នាំ​នោះ នៅ​មិនទាន់​ផុត​រលត់​នៅឡើយ​ទេ ពី​ក្រសែភ្នែក​កាសែត​បរទេស​ធំៗ​នៅ​លើ​សាកលលោក បើ​ទោះ​ជា​របប​ក្រុងភ្នំពេញ​ទើបតែ​នាំ​អ្នកកាសែត​ជាតិ និង​អន្តរជាតិ ចុះទៅ​មើល​ដល់​ទីតាំង​ផ្ទាល់​នៃ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ហើយក៏​ដោយ​ក្ដី។

ជាក់ស្តែង សារព័ត៌មាន​ជប៉ុន ផ្សាយ​ជា​ភាសា​អង់គ្លេស​ឈ្មោះ Nikkei Asian Review បង្ហាញ​ក្តី​ព្រួយបារម្ភ​ចំពោះ​បញ្ហា​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​រវាង​កម្ពុជា និង​ចិន​នេះ​។ ក្នុង​បទ​វិចារណកថា ផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ កក្កដា កាសែត Nikkei Asian Review ព្រមាន​ថា ប្រសិនបើ​មាន​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​នេះ​មែន ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​សណ្ដាប់ធ្នាប់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ត្រូវ​ប្រឈម​នឹង​បញ្ហា​អស្ថិរភាព។ កាសែត​នេះ ផ្ដល់​អនុសាសន៍​ថា ប្រសិនបើ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​តំបន់ មិន​ព្រម​ពួតដៃគ្នា​ដើម្បី​បន្ត​ឃ្លាំមើល​ទង្វើ​របស់​ក្រុង​ប៉េកាំង​នេះ​ទេ នោះ​ពួកគេ​អាច​នឹង​ត្រូវ​ខាតបង់​នូវ​ផលប្រយោជន៍​ធ្ងន់ធ្ងរ​ពី​ហេតុការណ៍​នេះ ព្រោះថា វត្តមាន​យោធា​របស់​ចិន​នៅ​កម្ពុជា​នេះ នឹង​ក្លាយ​ជា​ចំណោទ​ពិបាក​ដោះស្រាយ ឬ​វិល​ត្រលប់​ទៅ​រក​ស្ថានភាព​ដូចដើម​វិញ នៅ​ពេល​ដែល​រឿងរ៉ាវ​នេះ​ក្លាយ​ជា​ការ​ពិត​ហើយ​នោះ​។ ពោល​គឺ មិន​ខុសគ្នា​ពី​អ្វី​ដែល​ចិន​បាន​ធ្វើ​យោធូបនីយកម្ម​ទៅលើ​ប្រជុំ​កោះ នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​យ៉ាង​ដូច្នេះ​ដែរ ដែល​ប្រទេស​ពាក់ព័ន្ធ​ក្នុង​តំបន់​អាស៊ាន កំពុង​មាន​ជម្លោះ​ដណ្ដើម​អធិបតេយ្យ​រ៉ាំរ៉ៃ​ជាមួយ​នឹង​ចិន​នោះ។

កាសែត​ដដែល​នេះ ចុះផ្សាយ​ថា ប្រសិនបើ​ចិន​បង្កើត​ឱ្យ​មាន​មូលដ្ឋាន​យោធា​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​មែន​នោះ នោះ​ឥទ្ធិពល​របស់​ចិន​ទៅលើ​ឧបទ្វីប​ឥណ្ឌូចិន​ទាំងមូល នឹង​ត្រូវ​បាន​ពង្រឹង ហើយ​ក្រុង​ប៉េកាំង នឹង​មាន​ឥទ្ធិពល​ធំធេង​ច្រើនជាង​ពេល​មុន ទៅ​លើ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​រឿង​ដណ្ដើម​អធិបតេយ្យ​លើ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​នឹង​រឹតតែ​បង្ក​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ក្នុង​តំបន់។

ជាមួយ​គ្នា​នេះ កាសែត​ក៏​មិន​ភ្លេច​លើកឡើង​ដែរ​ថា ជប៉ុន​ដែល​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ​ដែល​បាន​ចូលរួម​ជួយ​កែ​លម្អ​កំពង់ផែ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​អតីតកាល ក្នុង​គោលបំណង​ទប់ទល់​ទៅ​នឹង​ហានិភ័យ​នៃ​ការ​ធ្វើ​យោធូបនីយកម្ម​តំបន់​កំពង់ផែ​កម្ពុជា​នោះ ក៏​ត្រូវ​បាន​ក្រុង​ប៉េកាំង​មើល​រំលង​ដែរ​។ ដូច្នេះ កាសែត​ក៏​ស្នើ​ឱ្យ​ក្រុង​តូក្យូ​គួរ​ពិនិត្យ​មើល​បញ្ហា​នេះ និង​លើកឡើង​ពី​កង្វល់​របស់​ខ្លួន​ដោយ​ផ្ទាល់​តែម្ដង​ទៅកាន់​ប្រទេស​ទាំងពីរ គឺ​កម្ពុជា និង​ចិន​នេះឯង​។ កាសែត​ក៏​ផ្ដល់​អនុសាសន៍​ថា ប្រទេស​ថៃ វៀតណាម និង​ម៉ាឡេស៊ី ចាំបាច់​ត្រូវ​ត្រៀមខ្លួន​ទុកជាមុន​ចំពោះ​ហេតុការណ៍​នេះ។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ អាស៊ីសេរី​កំពុង​ព្យាយាម​ទាក់ទង​ស្ថានទូត​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​ជប៉ុន និង​ប្រទេស​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​បញ្ហា​រឿង​កម្ពុជា​អាច​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​លើទឹក​ដី​ខ្លួន​នេះ និង​អនុសាសន៍​របស់​កាសែត​ជប៉ុន Nikkei Asian Review នេះ។ ក៏ប៉ុន្តែ នៅ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ទេ។

អាស៊ីសេរី​ក៏​នៅ​មិនទាន់​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​បញ្ហា​នេះ នៅ​ឡើយ​ដែរ។

ទោះ​យ៉ាងណា បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ពន្យល់​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ទី​៣១ កក្កដា ថា មូលដ្ឋាន​យោធា​បរទេស គឺជា​ការរៀបចំ​រយៈពេល​យូរអង្វែង។ លោក​ថា គ្មាន​ប្រទេស​ណាមួយ​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​បែប​នេះ​ហើយ រួច​បន្ទាប់មក​បែរជា​សម្រេច​ផ្លាស់ប្ដូរ​ចិត្ត​នៅ​ឆ្នាំ​បន្ទាប់​នោះ​ទេ។

បណ្ឌិត អៀ សុផល ព្រមាន​ថា នឹង​មាន​រឿងរ៉ាវ​ប្រកប​ដោយ​គ្រោះថ្នាក់​ច្រើន​បន្ថែម​ទៀត ជាង​ពេល​ណាៗ​ទាំងអស់​សម្រាប់​ភាព​រស់រាន​នៃ​គណបក្ស​កាន់អំណាច ដោយសារតែ​មូលដ្ឋាន​របស់​ចិន​នេះ អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ធានា​ការ​គោរព​ច្បាប់ និង​សណ្ដាប់ធ្នាប់​នៅ​កម្ពុជា។ លោក​ក៏​ប្រមើល​មើល​ដែរ​ថា ចិន​ក៏​អាច​យក​លេស​ថា ពលរដ្ឋ​របស់​ខ្លួន​នៅ​កម្ពុជា​កំពុង​រងគ្រោះ ឬ​មាន​បញ្ហា​អ្វី​ស្រដៀង​នេះ ដូច្នេះ​ហើយ ខ្លួន​ចាំបាច់​ត្រូវតែ​ធ្វើ​អន្តរាគមន៍​យោធា​នៅ​លើ​ទឹកដី​កម្ពុជា។

Ear_Sophal

បណ្ឌិត អៀ សុផល ចោទ​ជា​សំណួរ​ថា ដោយមាន​មូលដ្ឋាន​រឹងមាំ​នៅ​កម្ពុជា តើ​កម្ពុជា​ពិតជា​អាច​សម្រេចចិត្ត​ដោយ​ឯករាជ្យ​ពី​ចិន​បាន​ដែរ​ឬ​ទេ? លោក​ថា តំបន់​អាស៊ាន​នឹង​បែកបាក់​គ្នា​កាន់តែ​ខ្លាំង រវាង​ក្រុម​ប្រទេស​និយម​ចិន និង​ក្រុម​ប្រទេស​ប្រឆាំង​ចិន។ លោក​ថា វត្តមាន​នៃ​មូលដ្ឋាន​យោធា​បម្រុង​របស់​ចិន​នៅ​កម្ពុជា​នេះ នឹង​អាច​ឱ្យ​ចិន មាន​សមត្ថភាព​បើក​ការវាយប្រហារ​ទៅលើ​ប្រទេស​សិង្ហ​បុរី ឬ​ប្រទេស​អាស៊ាន​ណាមួយ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​ពេល​ហេតុការណ៍​តម្រូវ​។ លោក​ផ្ដល់​ជា​អនុសាសន៍​ថា អាស៊ាន​គួរតែ​ថ្កោលទោស និង​ទាមទារ​ឱ្យ​បញ្ឈប់​កិច្ចព្រមព្រៀង​ឱ្យ​ចិន​យក​កម្ពុជា​ធ្វើជា​មូលដ្ឋានទ័ព​បម្រុង​របស់​ខ្លួន​នេះ ប្រសិនបើ​ពិតជា​មាន​មែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

Asian leaders arming high to a right target at tmil Hun Sen locations....live free or die...

kompongSom leaking news-two Chinese young anonymous couple who just came from China commie mainland and living on southwestern coastline of Cambodia revealed that;the China commie govm't setup a new policy to supporting for any Chinese pple mainland who wants volunteer goes to live on along Cambodia's coastline would be big reward.And this two anonymous spouses claimed that the China commie of Beijing and its puppet P Penh regime had a secreted deal for China commie build NAVAL bases at Koh Kong/Ream ports"China's belt road to defense to south China sea territorial disputed".If,south China sea war territorial dispute break up there would be China's use 2nd NAVAL bases in Cambodia will join defense to against any south Asian armies intervention,or with the western allies"most Chinese commies soldiers uniforms codes are in among civilian pple"be ready to call for actives.

Aug 09, 2019 11:18 AM

Asian leaders arming high to a right target at tmil Hun Sen locations....live free or die...

kompongSom leaking news-two Chinese young anonymous couple who just came from China commie mainland and living on southwestern coastline of Cambodia revealed that;the China commie govm't setup a new policy to supporting for any Chinese pple mainland who wants volunteer goes to live on along Cambodia's coastline would be big reward.And this two anonymous spouses claimed that the China commie of Beijing and its puppet P Penh regime had a secreted deal for China commie build NAVAL bases at Koh Kong/Ream ports"China's belt road to defense to south China sea territorial disputed".If,south China sea war territorial dispute break up there would be China's use 2nd NAVAL bases in Cambodia will join defense of any south Asian armies intervention,or with the western allies"most Chinese commies soldiers uniforms codes are in among civilian pple"be ready to call for actives.

Aug 09, 2019 11:14 AM

superpowers and whole world keep their eyes and ears closerly and held comrade Hun Sen accountable....live FREE or DIE

The whole world pay more attentions with their eyes and ears over fascist dictator Hun Sen commie regime,who been secreted deal with China commie to build NAVAL bases at Ream and Koh Kong coast line"neo-china colonization,neo-China expansion military base in southeast Asian countries and south China sea territorial disputed,after the cold ended.

Aug 04, 2019 11:47 AM

3 stars general appealing all Khmer military men time to remove evil HS to avoid catastrophe.

P Penh reveal news-unofficial regime of Hun Sen govm't would face a serious consequence ahead,after made a secret deal with China commie hardline to build NAVAL bases at Ream and Koh kong ports.All Chines's navy services men have to mix up with Cambodian's navy uniform codes to avoid the Asian countries suspicious,or avoid the foreign investigators.But,the 3rd stars ranked of Ge.TBanh's aid anonymous warns that this scenarios could start from bad to worse in day ahead and appealing to all Cambodian pple who were living along coastal line must to remove to other locations"avoid face catastrophic"at least 60 to 86 miles away from coast line,he said.Now,all Asian leaders try to reunited as one goal and one destiny to face "new world order backyard treat".On the other hand,the Asian leaders seen two comradeship of China/Cambodia unofficial govm't of Hun Sen' are real threats to the their region.And this would lead Cambodia go into a hot spot,or battleground from Asian countries spearhead how to response back to against Cambodia unofficial govm't"HS".

Aug 01, 2019 01:25 PM

គេហទំព័រ​ទាំងមូល