ប្រវត្តិ​សង្ខេប​ព្រះសង្ឃ​ខ្មែរ​ក្រោម​ ដែល​ផ្ដួចផ្ដើម​បង្កើត​សារព័ត៌មាន​ស្ដី​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ក្រោម

ដោយ យន់ សាមៀន
2019-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​ចៅ​អធិការ​វត្ដ​ខេមរង្សី ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា។
ព្រះ​ចៅ​អធិការ​វត្ដ​ខេមរង្សី ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា។
Provided

នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​បង្កើត​ស្នាដៃ​ជាច្រើន​ ផ្ស​ព្ធ​ផ្សាយ​ព័ត៌មាន​ស្ដី​ពី​ការរំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​នៅ​លើទឹក​ដី​កំណើត​ ប្រវត្តិសាស្ត្រ វប្បធម៌​ ប្រពៃណី​ និង​ទំនៀម​ទំលាប់​ខ្មែរក្រោម​ដល់​ពលរដ្ឋខ្មែរ​លើ​ពិភពលោក​។ ​ព្រះភិក្ខុ​ សឺង​ យ៉ឹ​ងរ​តនា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ជា​ព្រះចៅ​អធិការ​វត្ត​ខេមរ​រង្សី​ នៅ​ទី​ក្រុង​សាន់​ហូស្សេ​ រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ (California​) ជា​អ្នក​នៅ​ពីក្រោយ​នៃ​ស្នាដៃ​ទាំងនេះ​។

វត្ត​ខេមរ​រង្សី​ នៅ​ទីក្រុង​ ហូស្សេ​ (San​ Jose​) មិន​ត្រឹមតែ​ជាទី​កន្លែង​សក្ការៈ​បូជា​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ជាទី​កន្លែង​បម្រើ​ឱ្យ​សហគមន៍​ខ្មែរ​ សម្រាប់​ផ្តល់​ជំនួយ​ផ្នែក​សង្គម​ និង​ជា​មូលដ្ឋាន​ ផ្តល់​ព័ត៌មាន​សំ​ខាន់​ៗ​ដល់ខ្មែរ​ក្រោម​នៅ​ទូទាំង​ពិភពលោក​។ អាជ្ញាធរ​អាម៉េរិក​ក៏​សុំ​ប្រើប្រាស់​វត្ត​ ជាទី​ស្នាក់​ការបោះឆ្នោត​ ជ្រើសរើស​ប្រធានាធិបតី​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ប្រើប្រាស់​វត្ត​ដើម្បី​ពិភាក្សា​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែរ​។

ព្រះភិក្ខុ​ សឺង​ យ៉ឹ​ងរ​តនា​ មាន​សង្ឃដីកា​ថា​ ក្នុងនាម​ព្រះអង្គ​ ជា​ព្រះចៅ​អធិការ​វត្ត​ ​និង​ព្រះសង្ឃ​ គង់​ នៅក្នុង​វត្ត​ បាន​ចំណាយពេល​វេលា​ដោយស្ម័គ្រចិត្ត​ជួយ​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ទូទៅ​មិនថា​ ខ្មែរក្រោម​ឬខ្មែរលើ​នោះ​ទេ​។

ក្រៅពី​ការ​ទេស្នា​ ពន្យល់​ញាតិញោម​ផ្នែក​សាសនា​។ យើង​ក៏​មាន​កិច្ចការ​សង្គម​ ជួយ​ដល់​សហគមន៍​របស់​យើង​ សម្រួលកិច្ច​ការងារ​ទូទៅ​។

ព្រះចៅ​អធិការ​ វត្ត​ខេមរ​រង្សី​ ព្រះអង្គ​ ​ សឺង​ យ៉ឹ​ងរ​តនា​ ប្រសូត្រនៅ​ ស្រុក​ កំពង់ស្ពាន​ ខេត្ត​ ព្រះត្រពាំង​ ទឹកដី​កម្ពុជា​ ក្រោម​ កាលពី​ខែ​ មេសា​ ឆ្នាំ​ ១៩៧៧​។ ព្រះអង្គ​មាន​សង្ឃដីកា​ថា​ ដោយសារតែ​អាជ្ញាធរ​វៀតណាម​ ធ្វើទុក្ខ​បុកម្នេញ​ ផ្នែក​សាសនា​ និង​សិទ្ធិ​សេរីភាព​ និង​ចង់​បង្កើន​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធ​សាសនា​ និង​ប្រវត្តិសាស្ត្រ​​ខ្មែរ​ក្រោម​ ព្រះអង្គ​បានសម្រេច​ចិត្ត​ចាកចេញ​ពី​ទឹកដី​ខ្មែរក្រោម​ មក​បន្ត​ការសិក្សា​នៅ​កម្ពុជា​ កាលពី​ឆ្នាំ​ ១៩៩៦​។ នៅ​កម្ពុជា​ ព្រះអង្គ​ បាន​បន្ត​ការសិក្សា​ ចាប់ពី​ឆ្នាំ​ ១៩៩៧​ ដល់​ ឆ្នាំ​ ២០០១​ ទើបបាន​បញ្ចប់​ការសិក្សា​ថ្នាក់​ពុទ្ធិ​វិទ្យាល័យ​ ព្រះ​សុរា​ម្រឹត​ នៅ​ទី​កុ្រង​ភ្នំពេញ​ កាលពី​ឆ្នាំ​ ២០០៤​ និង​ បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ពុទ្ធិ​មហាវិទ្យាល័យ​ ព្រះសីហនុ​រាជ​ នៅ​ទី​ ក្រុងភ្នំពេញ​និង​ ផ្នែក​នីតិសាស្ដ្រ​ នៅ​សកលវិទ្យាល័យ​ឯកជន​មួយ​។ ព្រះអង្គ​ក៏បាន​ក្លាយជា​មេដឹកនាំ​ព្រះសង្ឃ​ខ្មែរក្រោម​ ​ ជា​ប្រធាន​កុដិ​លេខ​ ១៣​ វត្ត​មហា​មន្ដ្រី​ ដែល​ជា​កន្លែង​ដែល​ខ្មែរ​កម្ពុជាក្រោម​នៅ​កម្ពុជា​មក​ជួបជុំគ្នា​និង​គោរព​បូជា​ព្រះសង្ឃ​ និង​ធ្វើពិធី​សាស​នា​ផ្សេង​ៗ។ ទោះបី​ព្រះអង្គ​បាន​បង្កើត​ស្នាដៃ​ជាច្រើន​នៅ​កម្ពុជា​ក៏ដោយ​ ព្រះអង្គ​មិនទាន់​បញ្ចប់​ក្ដី​ស្រមៃ​របស់​ព្រះអង្គ​នៅឡើយ​ទេ​។

ព្រះអង្គ​ មានសំណាង​បាន​ចាកចេញ​ពី​កម្ពុជា​ មកស​ហរ​ដ្ឋ​អាម៉េរិក​ កាល​ខែ​ សីហា​ ឆ្នាំ​ ២០០៤​ ដើម្បី​និមន្ត​មក​គង់នៅ​វត្ត​ខេមរ​រង្សី​ ទី​ក្រុង​សាន់​ហូស្សេ​ រហូត​មកទល់​បច្ចុប្បន្ន​នេះ​ដើម្បី​ផ្ស័ព្ធផ្សាយ​ផ្នែក​ព្រះពុទ្ធ​សាសនា​។  ​នៅ​អាម៉េរិក​ ព្រះអង្គ​ បាន​បន្ត​ការសិក្សា​ ភាសាអង់គ្លេស​ នៅ​សាលា​ (San​ Jose​ Community​ College​) ​និង​បាន​ចូលរួម​ពិនិត្យ​ និង​ កែសម្រួល​ រឿងល្ខោន​និយាយ​ ឧកញ៉ា​ សឺង​ គុយ​ សម្រាប់​ ផលិតកម្ម​ខ្មែរក្រោម​ និង​តែង​បទ​ចម្រៀង​ស្នេហាជាតិ​មួយចំនួន​ ដូចជា​បទ​ រលក​វាសនា​ស្តាយ​កេរ្តិ៍​ដូនតា​ បុប្ផា​រោងដំរី​ និង​ ផលិត​ស៊ីឌី​ CD​ ចម្រៀង​ព្រះធម៌​ រួមមាន​ ជីវិត​អ្នកបួស​ បារមី​ព្រះពុទ្ធ​ និង​ អត្ថន័យ​ភ្ជុំបិណ្ឌ​ ជាដើម​ ។ ​ ព្រះអង្គ​ក៏បាន​ដឹកនាំ​ចងក្រង​សៀវភៅ​ប្រវត្តិ​វត្ត​ និង​អត្ថ​ប្រយោជន៍​វត្ត​នៅ​ខ្មែរក្រោម​ផង​ដែរ​។

នៅ​ឯស​ហរ​ដ្ឋ​អាម៉េរិក​ ព្រះអង្គ​ក៏បាន​បង្កើត​សារព័ត៌មាន​និង​វិទ្យុ​ដើម្បី​បម្រើ​ចំ​ណះ​ដឹង​ដល់​ពលរដ្ឋខ្មែរ​ក្រោម​នៅ​ជុំវិញ​ពិភពលោក​។ ព្រះអង្គ​បាន​បម្រើ​ការ​ជា​ អគ្គនាយក​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ (VOKK​) ចាប់ពី​ឆ្នាំ​ ២០០៦​ និង​ ជា​ចាងហ្វាង​ការផ្សាយ​ សារព័ត៌មាន​ ព្រៃនគរ​ ។ ព្រះអង្គ​មាន​សង្ឃដីកា​បន្ថែម​ទៀត​ថា​ ដោយសារតែ​មាន​តម្រូវការ​ផ្នែក​ព័ត៌មាន​នៅ​កម្ពុជាក្រោម​ និង​ទូទាំង​ពិភពលោក​ ព្រះអង្គ​បាន​បង្កើត​ជា​បន្ទប់​ផ្សាយ​ទូរទស្សន៍​ សម្រាប់​ផ្តល់​ព័ត៌មាន​តាម​រយៈ​បណ្ដាញ​សង្គម​ (Facebook​ and​ Youtube​ ) និង​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​សំឡេង​ខ្មែរ​កម្ពុជាក្រោម​ ដែល​អាស័យ​ដ្ឋាន​ www​.VOKK.Net​ និង​សារព័ត៌មាន​ព្រៃនគរ​ដែល​មាន​ អាស័យ​ដ្ឋាន​ www.prey​nokornews.blogspot.com​។ ​;; ព្រះអង្គ​បាន​ចំណាយ​ថវិកា​វត្ត​ បង្កើត​ បន្ទប់​សម្រាប់​ថត​ព័ត៌មាន​ទូរទស្សន៍​ ដើម្បី​ផ្ស​ព្ធ​ផ្សាយ​តាម​ សារព័ត៌មាន​ព្រៃនគរ​ និង​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ឋិត​ក្នុង​បរិវេណ​វត្ត​ វត្ត​ខេម​ ររង្សី​។

ទិសដៅ​សំខាន់​នៃ​ការ​ផ្ស​ព្ធ​ផ្សាយ​ព័ត៌មាន​;; ពី​ស្ថានភាព​សិទ្ធិមនុស្ស​ដែល​រដ្ឋអំណាច​យួន​ដែលគេ​រំលោភបំពាន​ នៅ​លើទឹក​ដី​កម្ពុជាក្រោម​ ប្រពៃណី​ វប្បធម៌​ ប្រវត្ដិសាស្ដ្រ និង​សកម្មភាព​ការ​តស៊ូ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នៅ​ក្រៅប្រទេស​ ដើម្បី​ទាមទារ​សិទ្ធ​ស្វ័យ​សម្រេច​របស់​ខ្លួន​។

ទោះបី​បន្ទប់​ផ្សាយ​ព័ត៌មាន​ មាន​ទំហំ​តូច​មួយ​ដែល​មាន​កៅអី​ចំនួន​ពីរ​ និង​តុ​កំ​ព្យូទ័​រមួ​យក៏​ដោយ​ ប៉ុន្តែ​ព័ត៌មាន​ពិត​ពី​ការរំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ និង​ ព័ត៌មាន​ផ្សេងទៀត​បាន​ផ្តល់​ចំណេះដឹង​ជាច្រើន​ដល់​ខ្មែរក្រោម​ដែល​កំពុង​ស្រែក​ឃ្លាន​ព័ត៌មាន​ពិត​ ដើម្បី​កែប្រែ​ជីវភាព​របស់​ពួកគេ​។ ​;; ព្រះអង្គ​ សឺង​ យ៉ឹ​ងរ​តនា​ បន្ថែម​ទៀត​ថា​ ព័ត៌មាន​ពិត​ មិន​លម្អៀង​​​ គ្មាន​ការ​គាបសង្កត់​នេះ​ បាន​ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរ​ក្រោម​ អាច​រក្សា​អត្តសញ្ញាណ​ខ្លួន​បាន​។

ព្រះអង្គ​ សឺង​ យ៉ឹ​ងរ​តនា​ បាន​ក្លាយ​ ជា​ប្រធាន​នាយកដ្ឋាន​ ព័ត៌មាន​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ចាប់តាំងពី​ឆ្នាំ​ ២០១៣​ មកទល់​បច្ចុប្បន្ន​នេះ​។ ​;; ព្រះអង្គ​ក៏​ជាស​មា​ជិ​កគណៈកម្ម​នាយក​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ។ ​ព្រះអង្គ​មាន​សង្ឃដីកា​បន្ត​ថា​ ដោយសារតែ​ព្រះ​ធ្លាប់​បាន​សិក្សា​ផ្នែក​សារព័ត៌មាន​ផង​នោះ​ ក៏បាន​ជំរុញ​ឱ្យ​ព្រះអង្គ​ចង់​ប្រឡូក​នឹង​វិស័យ​ព័ត៌មាន​ និង​តួនាទី​ជា​អ្នកនាំពាក្យ​។ ក្នុង​តួនាទី​ជា​ មន្ដ្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​ក្រោម​ ព្រះអង្គ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​វេទិកា​អន្តរជាតិ​មួយចំនួន​ ដូចជា​ ការចូលរួម​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ​ស្ដី​ពី​បញ្ហា​ជនជាតិ​ដើម​ ​ និង​ក្រសួង​ការ​បរ​ទេ​ សស​ហរ​ដ្ឋ​អាម៉េរិក​ ផ្នែក​សេរីភាព​អន្តរ​សាសនា​ នៅ​រដ្ឋធានី​វ៉ា​ស៊ីន​តុន​ ​Washington​ និង​ យន្តការ​អ្នកជំនាញ​ជនជាតិ​ដើម​ នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​។ ព្រះអង្គ​ក៏​ជា​ព្រះសង្ឃ​មួយ​អង្គ​ ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​យុទ្ធនាការ​ទាមទារ​សិទ្ធិស្វ័យសម្រេច​ឱ្យ​ដល់​ខ្មែរក្រោម​នៅ​លើទឹក​ដី​កំណើត​ជាដើម​។

សម្រាប់​អនាគត​ ព្រះអង្គ​ សឺង​ យ៉ឹ​ងរ​តនា​ ប្តេជ្ញា​ នឹង​ខំប្រឹង​ប្រែង​ការ​តស៊ូ​មតិ​ និង​ទំនាក់ទំនង​ ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​ដល់​ពលរដ្ឋខ្មែរ​ក្រោម​ ដើម្បី​អាច​ឈាន​ទៅ​រក​សិទ្ធិស្វ័យសម្រេច​ដោយខ្លួនឯង​។

ខ្ញុំ​ចង់បាន​ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ហ្នឹង​រស់នៅ​ដោយមាន​សេរីភាព​ ស្មើនឹង​ប្រជាជន​ជុំវិញ​ពិភពលោក​ ដូច្នោះ​យើង​បាន​ជា​អាត្មាភាព​ខំប្រឹង​ប្រែង​ តាម​លទ្ធភាព​ និង​ចំណង់​ចង់បាន​ហ្នឹង​ គឺ​សិទ្ធិ​សម្រេចវាសនា​ដោយខ្លួនឯង​។



គេហទំព័រ​ទាំងមូល